កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ មានយុវជន២នាក់បានរាំនៅក្នុងសារមន្ទីជាតិ និងបង្ហោះនៅលើបណ្តាញសង្គម TikTok ដែលការរាំនេះ ធ្វើឱ្យប៉ះពាល់ដល់តម្លៃនៃសម្បត្តិបេតិកភណ្ឌវប្បធម៌ ប្រពៃណីជាតិ សណ្តាប់ធ្នាប់សង្គម និងរងការរិះគន់ពីមហាជន។
លុះដល់រសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងការិយាល័យនីតិវិធី បានចូលរួមជាមួយមន្រ្តីជំនាញនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ស្រាវជ្រាវនិងកោះអញ្ជើញប្រជាពលរដ្ឋចំនួន២នាក់ មកធ្វើការអប់រំណែនាំនិងធ្វើកិច្ចសន្យា ករណីថតសកម្មភាពរាំបញ្ចេញកាយវិការមិនសមរម្យ(របៀបបែកស្លុយ) នៅក្នុងសារមន្ទីរជាតិភ្នំពេញ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ។
បន្ទាប់ពីសមត្ថកិច្ចធ្វើការអប់រំណែនាំ ម្ចាស់គណនីទាំង២រូបបានទទួលស្គាល់កំហុសឆ្គងដោយអចេតនារបស់ខ្លួន និងសុំការអភ័យទោស ព្រមទាំងធ្វើកិច្ចសន្យាមិនបង្កើតនូវសកម្មភាពអវិជ្ជមានទាំងនេះជាលើកទី២ឡើយ៕










