Home ព័ត៌មានជាតិ តោះមកស្គាល់ម្ហូបល្បីៗ និងឆ្ងាញ់បំផុតចំនួន ៩ នៅក្នុងប្រទេសកម្ពុជា

តោះមកស្គាល់ម្ហូបល្បីៗ និងឆ្ងាញ់បំផុតចំនួន ៩ នៅក្នុងប្រទេសកម្ពុជា

136
0

ជាការពិតណាស់ នៅក្នុងប្រទេសកម្ពុជាយើងគឺមានម្ហូបអាហារពេញនិយម និងសម្បូរបែបជាច្រើន ទោះជាយ៉ាងណាបើយោងតាម Taste Atlas ដែលជាគេហទំព័រមគ្គុទ្ទេសក៍ទេសចរណ៍តាមអ៊ីនធឺណិតមានបទពិសោធន៍សម្រាប់អាហារបែបប្រពៃណី និងអាហារបែបទំនើប បានរាយបញ្ជីមុខម្ហូបល្អបំផុតទាំង ៩ នៅក្នុងប្រទេសកម្ពុជាយើង ដែលម្ហូបទាំងនេះគឺមានការពិនិត្យយ៉ាងដិតដល់ពីអ្នកជំនាញផ្នែកធ្វើម្ហូប មេចុងភៅ អាហារដ្ឋានអន្តរជាតិ និងអ្នកស្រុក។ ដូច្នេះបញ្ជីចំណាត់ថ្នាក់គឺផ្អែកលើចំនួនផ្កាយដែលម្ហូបសម្រេចបាន រសជាតិនៃម្ហូប ប្រជាប្រិយភាពរបស់វានៅក្នុងស្រុក និងនៅលើផែនទីធ្វើម្ហូបពិភពលោក រួមទាំងតម្លៃអាហារូបត្ថម្ភ។ នៅក្នុងអត្ថបទនេះ KBN News នឹងនាំប្រិយមិត្តមកស្គាល់ម្ហូបល្បីៗ និងឆ្ងាញ់បំផុតចំនួន ៩ នៅក្នុងប្រទេសកម្ពុជាយើង៖

១.ឡុកឡាក់សាច់គោ៖ គឺជាអាហារដ៏ពេញនិយមបំផុតរបស់ប្រទេសកម្ពុជាយើង ដែលភ្ញៀវជាតិ និងអន្តរជាតិមិនដែលរំលងឡើយ។ ម្ហូបនេះមានគ្រឿងផ្សំដូចជា សាច់គោ ពងមាន់ ប៉េងប៉ោះ សាឡាត់ ខ្ទឹមបារាំង ប្រេងខ្យង ទឹកស៊ីអ៊ីវ ស្ករ អំបិល ម្សៅស៊ុប ទឹកប៉េងប៉ោះ ម្រេចម៉ត់ ខ្ទឹមសចិញ្រ្ចាំ និងអំបិលម្រេចក្រូចឆ្មារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIoRHLU-dIRImHGb1JlgK_9ZaA5hJlDKhvNIOkssZCVPAkX6Q34xrCBrHwIj83yEoTyPkLY9FtOF9v_u00w6VggJpFqpva4lUH97IpTjBaTsnfRlySsDkyOUqduXG-sPqkoO-hggobjX1PGyZg6JCVG1Mr9SamHPgV4_ppdtJq5DkXhsXv05ER2C9e1qg/s960/60349995_2031107753684900_1719376284485681152_n.jpg

២.បុកល្ហុង៖ អ្នកណាមិនស្គាល់ បុកល្ហុងគឺអាហារដ៏ល្បីបំផុតមួយក្នុងប្រទេសខ្មែរយើង ដោយមានគ្រឿងផ្សំដូចជា ផ្លែល្ហុងខ្ចី អម្ពិល រំដែង និងប្រហុក ដែលជាប្រភេទត្រីផ្អាប់របស់ខ្មែរ។ បុកល្ហុងនេះក៏ដាក់ត្រីឆ្អើរ ឬក្តាមប្រៃផងដែរ ហើយជាធម្មតាវាត្រូវបានប្រើប្រាស់ជាមួយបាយចំហុយ និងសាច់អាំងដូចជាសាច់មាន់ជាដើម។ ភាពខុសប្លែកគ្នាដ៏សំខាន់មួយរវាងសាឡាត់ល្ហុងបៃតងបែបប្រពៃណីរបស់ឡាវ ហើយបុកល្ហុងបែបខ្មែរ គឺការប្រើប្រាស់ទឹកប្រហុកជំនួសឱ្យទឹកត្រី ដែលជាធម្មតាត្រូវបានគេប្រើកាលពីមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGNHr64yWH3OJpyokkiWLS8-AxYzWtbnfGBWcwrsvFHIqLl4aUtA4diLxHYyBYskXIT1FTOZtH1ilKP9dUs1j_VVEQCkiX5lyaAzhX1gwM75YVVVCxa39mqZOIDHHqgSZvMjyIYqZCF8ffI_F_mNELzLfGg4NqsgnXL808G4MoQIT3CugmYIizkt4PDUQ/s1280/maxresdefault.jpg

៣.ហហ្មុក៖ គឺជាមុខម្ហូបតំណាងជាតិរបស់ប្រទេសកម្ពុជាយើងដោយមានគ្រឿងផ្សំដូចជា ត្រីស្រស់ផ្សំជាមួយគ្រឿង មានការពិបុក និងខ្ទិះដូងជាដើម ខ្ចប់ចំហុយ។ ហហ្មុក អាចធ្វើជាមួយត្រីរ៉ស់ ឬត្រីអណ្តែងដាក់ស្លឹកញជាដើម ប៉ុន្តែមកដល់ពេលបច្ចុប្បន្ន ចុងភៅខ្មែរបានផ្សែផ្សំជាមួយគ្រឿងឆ្ងាញ់ៗបន្ថែមទៀត ដើម្បីបង្កើនក្លិនឈ្ងុយ និងរសជាតិឱ្យកាន់តែឆ្ងាញ់ពិសា និងរំលេចនូវសោភ័ណភាពឱ្យកាន់តែទាក់ទាញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiehKheqXbb8dHvqp9eFtCP2d7EAxBF2oUn3dfs2iuAGTOvqKyhIZV565TJTgrn-ddPnVUZVD-FaHp7fkqQvKlQnGzfDkQK9icrvFg6BCEO2EmUN7O0lh2dF770-hXMfn3MzOvR7bW7UVWUWrG-g3JPiAGrGOT1YQR_hcPuFT-jdaEeDOrx_Go89mywFmI/s696/sp44-2.jpg

៤.នំក្រឡាន៖ ក្រឡានគឺជានំរបស់ខ្មែរយើងដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងអាស៊ីអាគ្នេយ៍ មិនថាភ្ញៀវជាតិ ឬអន្តរជាតិទេ គឺពួកគេតែងតែចូលចិត្តនំក្រឡានខ្មែរ។ នំនេះធ្វើពីអង្ករដំណើបច្រកចូលក្នុងបំពង់ឬស្សីព្រមទាំងបិទច្នុកដោយប្រើសំបកដូង ឬស្លឹកចេកហើយយកវាដុតរោលពីខាងក្រៅជុំវិញសំបកឬស្សី។ នំក្រឡានគឺមានលក់គ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជាយើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1yRXzHGLNzH04nCqfpbQdYskWyXNxNGztAGjfash9HSFWqv0w0phqMapgxechDhxzarK94V6ravu4KsYH6XWGE8ldLvn1Qlg5u2KvGffnGGmi1ympJNtamnb3iR0J5q__wIuCOsHIysqHFc4puI65Q5HzenCtnrAfgB__ArdUQmod2xTz2SV4_wEVOe8/s1024/photo_2024-02-15_10-41-32.jpg

៥.អាពីងបំពង៖ គឺជាអាហារសម្រន់ដ៏ល្បីល្បាញ និងឈ្ងុយឆ្ងាញ់បំផុតមួយក្នុងប្រទេសកម្ពុជាយើង។ វាគឺជាស្តេចអាហារសត្វល្អិតប្រចាំទីប្រជុំជនស្គន់ ជើងព្រៃ ខេត្តកំពង់ចាម សម្រាប់ភ្ញៀវទេសចរដែលឆ្លងកាត់ស្រុកនេះគឺមិនដែលរំលងអាពីងបំពងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs3IKyjrp2SoGWnTMrwHMJ2G2bZoFBl4BlejRCWuogNLJSjW_q1rxKNg983EDhS_PLTkI-KMDqfavE0R9PaGeKM1zzq32QlUk4dZEJkhoFzmySnH25sKgMvvrIl8KkI735r7vwWxVjH8VFkT7Y78YyRjwSlCjfxYFN6c-V5c2Fq_-XRaRnDvM0uaEgdNw/s640/Skun_spiders_closeup.jpg

៦.សម្លការី៖ សម្លការី ឬការីសាច់មាន់គឺជាអាហារបែបប្រពៃណីខ្មែរដែលមានសាច់មាន់ គ្រឿងបុក (ស្លឹកគ្រៃ រមៀត ខ្ជាយ រំដេង ខ្ទឹមស ខ្ទឹមក្រហម សម្បកក្រូចសើច) រួមទាំងមានគ្រឿងការីគ្រប់មុខដូចជា (ផ្កាចាន់ ឈើអែម ម្សៅការី និងប្រេងគ្រាប់ការីក្រហម) លើសពីនេះក៏មានម្ទេសឆ្អើរចិញ្ច្រាំ ស្លឹកក្រូចសើច កាពិឆៅ ខ្ទិះដូង បន្លែការីគ្រប់មុខរួមមាន (ដំឡូងបារាំង ឬដំឡូងជ្វា ខ្ទឹមបារាំង សណ្តែកកួរ ត្រប់វែង) សណ្តែកដីលីង និងគ្រឿងផ្សំជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS4X-_qDGyHKYvmT-u43VuOyQx90ybYEg-DB-30YGHtYay5o85w3rqe-0UnrS7AE6-DgAiYyAgUNNFi5mbaxJU7SF8lS5gBjO7y1k7AyU6F2bG372cZJnCVnMmRDZ0DhJNDhuMHIIbY1zrHxWv86ldE1PL6tRRSMCgdSjcBmMd5cAgHNTFCB1KVYuqHxY/s1000/f1302c89c0344a72b6980b5fbe003d92.jpg

៧.ត្រីចៀនចួន៖ គឺម្ហូបខ្មែរដ៏ពេញនិយមបំផុតមួយ ដែលគេច្រើនធ្វើសម្រាប់បរិភោគក្នុងគ្រួសារ ទទួលភ្ញៀវសំខាន់ៗ។ ដោយមានគ្រឿងផ្សំដូចជា ត្រីកែស ឬត្រីសណ្ដាយ ទឹកត្រី អំពិលទុំ ស្ករត្នោត ខ្ទឹមស ស្លឹកខ្ទឹម ឬស្លឹកគូឆាយ សៀង ខ្ញី (ហាន់ជាចំណិតតូចៗ) និងខ្លាញ់រាវ ០,៥០ ក្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLNDlzapKf4DPVC7dEmxKdxceEXnHCM_2KzaToHYUJX7JGggqR57ADnV3Xfcof6YgAbt3UuY3XTiFgAYyr7g91kdaWaqmKjL-ZiheyE72U2bHluvFOjM8OcvXm9ZPzQCFCGq6NOkakyhE6eLJGgkQ1GI2Oc19hArQXaLOyEn8tdQTD8H-azhyphenhyphenC7uOEnVw/s600/118803141_143495587431700_7261050256446529011_n.jpg

៨.សម្លម្ជូគ្រឿង៖ ម្ជូគ្រឿងក៏ជាមុខម្ហូបដ៏ល្បីបំផុតមួយក្នុងប្រទេសខ្មែរយើងផងដែរ ដោយមានគ្រឿងផ្សំដូចជា សាច់គោ គ្រឿងបុក ម្ទេសក្រៀមត្រាំទឹកអោយរីកហើយចិញ្ច្រាំអោយម៉ត់ អំពិលទុំ ឬក្រសាំងក៏បាន ត្រកួតកាត់កង់ៗ ម្ទេសខ្មាំង 2-3ផ្លែ ស្លឹកក្រូចសើច ស្លឹកកន្ទ្រោប យកទៅរោលភ្លើង ហើយបេះតែស្លឹកទុក ប្រហុកចិញ្ច្រាំ ទឹកត្រី អំបិល ស្ករ និងម្សៅស៊ុប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx2110frewhEGyNxEExXhvh0FDlTy67ML7GZhZV8O_o8SEiio_w0wecjzbYaQOA1HowViqe_RZ_dTnIU7mfUiAZ935ONVq9Jr7ceoCBKkPO23wsfQsxUzKHHTBc6FhBc4Ii1v_MGiNHtCYq_ym3_lr2aXIJwoljfUFX-rIBGyHIAnd4tHWBNQOrFZiXrY/s640/sddefault.jpg

៩.នំបញ្ជុក៖ នំបញ្ជុកគឺជានំដែលគេយកម្សៅទៅស្ងោរ រួចហើយទើបគេស្រង់យកទៅបុកលាយទឹក បន្ទាប់មកយកទៅចាក់ក្នុងប៉ែន ទើបយកស្នូលឈើឆ្នុកសង្កត់ប៉ែន ដើម្បីធ្វើជាសសៃៗ រោយវា ទម្លាក់ទៅក្នុងទឹកក្ដៅពុះ ដើម្បីចំអិនសសៃម្សៅឱ្យឆ្អិនល្អ ក្រោយមកទើបគេស្រង់ដាក់ក្នុង ជាល កញ្ជ្រែង ឬ កញ្ជើល ដោយរៀបជាចង្វាយៗ ដើម្បីងាយស្រួលក្នុងការចាប់យកតាមបរិមាណ សមល្មមសម្រាប់ញ៉ាំ។ នំបញ្ចុក ជាប្រភេទនំចំអែតក្រពះ ឬហៅថា អាហារសម្រន់ ដែលពលរដ្ឋខ្មែរពេញនិយមបរិភោគ ជាអាហារពេលព្រឹក ឬជាអាហារសម្រន់ សម្រាប់ពេលរសៀល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDhFnkZVnIAU_5RQ2PnhteaUNFVR08W9uFmGEg-kVROpCFubH-w3Wa6Inc0AuUg23HMLkRjg7wr8s3VWL0jZAFwJqvdF8awkZQ16NU-u0uxuGWcaL5M3cfnu1dKx5zhBF2PQnCYg61vG-gVPilIyyTX5AV5_RWOZz8WND8J3w2DB5oGEsvVqc9P8VCzbM/s960/93096529_108358434167437_2461416766308352000_n.jpg