Home ព័ត៌មានជាតិ សណ្ឋាគារតម្លៃជិត៦០០លានដុល្លារ គ្រោងនឹងលេចរូបរាងនៅខេត្តព្រះសីហនុ

សណ្ឋាគារតម្លៃជិត៦០០លានដុល្លារ គ្រោងនឹងលេចរូបរាងនៅខេត្តព្រះសីហនុ

81
0

ថ្មីៗនេះក្រុមហ៊ុន Ban Dao Investment Co., Ltd បានបោះទុនវិនិយោគជាង៦០០លានដុល្លារ សាងសង់សណ្ឋាគារ និងអគារពាណិជ្ជកម្មលំដាប់ផ្កាយ៥ នៅក្រុងព្រះសីហនុ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga8uF8eac9YOuDvKkb8P2Nk2gKFWVffN7hknE_FCV7K6Yj5SOE99-WNC8NrAwuSx7VWWPX053xev5OaS2z0Gwz1S-F0AJ92UvtO11DFg8H27uHKOKl5-ClTyncVb3ylCOo1iyG-FZJpDgUpuhHppJ6_KF_kpy8FRBqOgtpa20aKyz-3DpZ1dU0gkzZSo8/s959/326574121_1575265356279119_4927459109905201723_n.jpg

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានផ្តល់វិញ្ញាបនបត្រចុះបញ្ជី សម្រាប់គម្រោងដែលមានទំហំទឹកប្រាក់ចំនួន ៥៧៤ លានដុល្លាររបស់ក្រុមហ៊ុនមួយនេះ ដែលរួមមានសណ្ឋាគារមួយនៅផ្លូវឆ្នេរពយតាមុង ក្នុងសង្កាត់ទី៤ ក្រុងព្រះសីហនុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguZdpJ837_JgnIFcZNJTs5kkZNGwMwHxv5UrZPzAQWUEax6J5gy00-tUs9eCpE6UM_npn4rQzsxhmVtN7iWZd1BHhJNZZezImTbg6lpEg1yvR1hXYy3g8RfsVYmtPyx2oM_QmduNFG5NkIZMeqqhPUGygCxRh7vIGZIcOzs6B6xZYCLDHdb1EQjq7WrMU/s990/a_birds_eye_view_of_sihanoukville_last_year._mpwt.jpg

គម្រោងវិនិយោគដ៏ធំនេះនឹងបង្កើតសណ្ឋាគារលំដាប់ផ្កាយប្រាំ ដែលមានបន្ទប់ចំនួន២៨៧០ និងមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់ថែមទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpwF1I5PniwIsBndOVSd2QJrAzbOScSrWAUuTLqBJHV5llONb5zeMqen6RpyeKksvOzDoxKXHen9b2pzLkPambDMcbjo9J6B-VMCZtuyyIli9gycPNOQ_zgNF3YtuyeY-ReQXKD-0WC1k9GN-cEIAu0_ujzXTc2xi0Omj718_CFNWVM-2SrUQMbqOmjUg/s640/Otrest_Beach_August_2022.jpg

វត្តមានរបស់សណ្ឋាគារ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដ៏ធំសម្បើមនេះ នឹងមានសារៈសំខាន់ក្នុងការផ្តល់សេវាកម្មដល់ភ្ញៀវទេសចរណ៍ក្នុងខេត្តព្រះសីហនុ រួមចំណែកដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិឡើងវិញ៕