Home ព័ត៌មានអន្តរជាតិ ជប៉ុននឹងត្រូវការពលករបរទេសចំនួន ១ លាននាក់បន្ថែមទៀតនាពេលខាងមុខ

ជប៉ុននឹងត្រូវការពលករបរទេសចំនួន ១ លាននាក់បន្ថែមទៀតនាពេលខាងមុខ

43
0

បរទេស៖ កាលពីពេលថ្មីៗនេះ ប្រទេសជប៉ុនត្រូវបានគេព្យាករណ៍ថានឹងត្រូវការកម្មករបរទេសចំនួន ១ លាននាក់បន្ថែមទៀតនៅឆ្នាំ ២០៤០ ប្រសិនបើខ្លួនចង់សម្រេចបាននូវគោលដៅសេដ្ឋកិច្ចរបស់ខ្លួនក្នុងបរិបទនៃចំនួនប្រជាជនដែលកំពុងធ្លាក់ចុះ។
យោងតាមនាយកដ្ឋានស្រាវជ្រាវនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានប៉ាន់ប្រមាណថា បច្ចុប្បន្នប្រទេសនេះគឺមានជនបរទេសចំនួន ៥.៩១ លាននាក់ធ្វើការ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp1mNEgNHaA2C4pR-r3fejElbk8xZCWILr4oSCfokOgHTIo1yhyzRvMX-lAESfateoKjkhGD3jRuvkjx_2PbyDSm46kwAj0ETA3ipYSL8noq56sOhfWBRhjiXEwBKP4Dtm0Kf5XfClKUYRd6ExYx38MYrF3sD3jYVj2ICXXxJiaVbSjBkXdwstKVM_oFc/s799/photo_2024-07-09_11-48-04.jpg
ទោះជាយ៉ាងណានៅឆ្នាំ ២០៤០ ប្រទេសជប៉ុនទំនងនឹងខ្វះពលករបរទេសប្រហែល ១ លាននាក់បន្ថែមទៀត ដោយសារពលករបរទេសប្រមាណ ៦២.៣% នឹងចាកចេញពីប្រទេសនេះក្នុងរយៈពេល ៣ ឆ្នាំខាងមុខ។ មូលហេតុដែលពលករបរទេសចាកចេញពីប្រទេសជប៉ុន គឺដោយសារកំណើននៃបណ្តាប្រទេសផ្សេងទៀត ធ្វើឱ្យពលករបរទេសទំនងជ្រើសរើសធ្វើការនៅប្រទេសផ្សេងជាជាងប្រទេសជប៉ុន ដែលនេះធ្វើឱ្យកម្លាំងពលកម្មនៅក្នុងប្រទេសជប៉ុនត្រូវធ្លាក់ចុះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj16RCAqrcGpYbSs6QBWjgCmHP0L8QlRmvAdN_hu_KeG6NiuWM6-dvxhedqDFpiw39DM_fDbHVH05Ki0MSmSBSsPUBM9UD0Uju6tSoH28GZXj55sa0V62ipzxrBzrVOcaV876DF9SG1x3DsZSlIgQtH8PfXF5b0EcnKgzO9Wc600ltaWt03gfXCC9hCSEc/s1280/photo_2024-07-09_11-48-26.jpg
ខណៈកូរ៉េខាងត្បូង និងតៃវ៉ាន់ (ចិន) ឥឡូវនេះក៏ចង់ទាក់ទាញជនបរទេស ដើម្បីពង្រឹងកម្លាំងការងារដែលកំពុងធ្លាក់ចុះផងដែរ។ ពលករបរទេសត្រូវបានចាត់ទុកថាមានសារៈសំខាន់ខ្លាំងណាស់ចំពោះសេដ្ឋកិច្ចជប៉ុន ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់ និងការថយចុះអត្រាកំណើត។ ហេតុនេះគិតត្រឹមខែតុលា ឆ្នាំ ២០២៣ ចំនួនជនបរទេសដែលធ្វើការក្នុងប្រទេសជប៉ុនគឺមានត្រឹមតែ ២.០៥ លាននាក់ប៉ុណ្ណោះ ស្មើនឹង ៣% នៃកម្លាំងពលកម្ម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk0rj1Anpgf5R_3jcQcpbu1B8wsF3_LdHL4bxwa-MVJ2OguUp6GvtS0G49ProIsiV3vlFsCHAN4KCyhQHIZscmkoBcaHQIzL1Jg_VToZPZXMqkTSvsoFgMU7N7E12kb0F_tOAyRaaw0QJG6nY8m9r1-OzurvRXX4MMAljwLnxt42o-5Dqw8XMLH3sFI1o/s1260/photo_2024-07-09_11-49-07.jpg

ទោះជាយ៉ាងណា រដ្ឋាភិបាលជប៉ុនបច្ចុប្បន្នបានកំពុងពង្រីកទិដ្ឋាការការងារទៅកាន់វិស័យជាច្រើន ហើយទន្ទឹមនឹងនោះក៏បានផ្សព្វផ្សាយដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនក្នុងការទទួលយកពលករអន្តោប្រវេសន៍។ គួរបញ្ជាក់ដែរថា រដ្ឋបាលរបស់នាយករដ្ឋមន្ត្រី Kishida Fumio សព្វថ្ងៃនេះគឺកំពុងប្រឈមមុខនឹងឧបសគ្គជាច្រើន ដោយសារការទម្លាក់តម្លៃប្រាក់យ៉េន និងប្រាក់ឈ្នួលទាប ធ្វើឱ្យប្រទេសនេះត្រូវប្រឹងប្រែងកាន់តែខ្លាំងក្នុងការប្រជែងយកទេពកោសល្យពិភពលោក។ ដូច្នេះចាប់តាំងពីដើមឆ្នាំមក ប្រាក់យ៉េនគឺបានធ្លាក់ចុះ ១២% ធៀបនឹងប្រាក់ដុល្លារ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJh9FigtHbrVRQx3vUgo7-KJOOBVBDCel0Swtw6eCwrGhd4Qy3KFEY0LI2ifXU2KaJEpvqCpiLh8uYBn4VecJYfnzNk29MbqdwEsBw2NdQkmfCtQpVsMtQh_lPtytHrUKnnoib6wyCJiC0raVRYDosEwGc0RZuB4W2QCaB5d8cfLQrQ4Wo81hxSlFmXeA/s1280/photo_2024-07-09_11-49-34.jpg