Home ព័ត៌មានជាតិ ព្រះពុទ្ធបដិមា ទម្ងន់៣០០តោន រំលេចខ្លួននៅលើភ្នំមួយក្នុងខេត្តភាគឦសាន

ព្រះពុទ្ធបដិមា ទម្ងន់៣០០តោន រំលេចខ្លួននៅលើភ្នំមួយក្នុងខេត្តភាគឦសាន

243
0

ព្រះពុទ្ធបដិមាក្នុងទម្រង់រចនាបថ ទ្រង់ផ្ជាញ់មា ស្ថិតនៅលើកំពូលឥសីបតមៈ (ហៅភ្នំស្វាយ) ទម្ងន់ជាង ៣០០តោន សាងសង់ឡើងពីប្រភេទថ្មភក់យកមកពីខេត្តកំពង់ធំ ដែលបានចាប់ផ្តើមដំណើរការសាងសង់ កាលពីឆ្នាំ២០១៧ ដោយចំណាយថវិកាប្រមាណជាង២០ម៉ឺនដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1pHIhuVywXnflVYYvk38XEzFtknng6_MXFE_aQY-oCoafqIGJGeWR35tVwbt9T4sW4RaGCxj6xAG__WvwgPleoQ_JEOEB_0RwSqrKIxpZjGeZp5eLSDgReRXhJFzLPUyuUpwVmmHryo_ECoFyAxN7o0GFF-5yruYV4O1JNuTNNkiET6yf7A_1C2YfwMA/s960/450091286_456327620439733_3908924475955269715_n.jpg

ភ្នំស្វាយ ឬ ឥសីបតមៈ ស្ថិតនៅក្រុងបានលុង ខេត្តរតនគិរី ជាកន្លែងមើលថ្ងៃលិចដ៏ស្រស់ស្អាតមួយ អមជាមួយព្រះពុទ្ធបដិមាកម្ពស់ជាង១៥ម៉ែត្រមួយអង្គ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3eOq-udiZP50an_doC5ER-iCN1S5ViL1F3vTwUc6RPeJlkbQP13ZP6mq3uSbGu0x_uWSa4jVJ9RHPUsgVvdFHDjuQu4B4jfOeJGE_Eq_2F8QaWnjC7Y7PMZR1TGAMi4CQlo8iSzFipyPii2dmKLmbansUvKtSfuDOROtVX0ijv_JDO8JfwuTxetLnev4/s960/449932857_456327660439729_9170545184467378550_n.jpg

ក្រៅពីជាទីតាំងសម្រាប់គោរពសក្ការបូជា និងជាទីកន្លែងទេសចរណ៍ បែបសាសនានៅលើទឹកដីភាគឦសាន ទីនេះក៏កំពុងក្លាយជាកន្លែងសម្រាប់ភ្ញៀវទេសចរស្រូបខ្យល់អាកាស និងមកមើលទេសភាពពីលើទីក្រុងបាលុងនាពេលរាត្រី ឬពេលព្រឹករលឹមផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3B_qxaycOv2M76y7gDBi0l67q22w18rKNg1UOziag-pAaD0Ql2pOWCw7GQBw3Uo3iEqWaYyEcO1xDIZAp2pU6V2CkE9sYz9Ze4Q8nuQm_VVBhe5pHhb0f-qUC5U9hwy_ADKRQgQB6dm0uiyedE8KzQDVXuPYwOMdQC3e38hFJ50awFFfceG4BLdVDZOY/s960/449840239_456327733773055_4768841003199412241_n.jpg

គួរបញ្ជាក់ផងដែរ សម្រាប់ឈ្មោះ “ឥសីបតមៈ” ជាឈ្មោះអ្នកតាភ្នំពីបុរាណដែលបានថែរក្សាតំបន់នេះក្នុងសម័យ កាលយូរលង់ណាស់មកហើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8s-5taUP7NtxqCcqa7gcxDHRjNhqw_lDfPDplbic1Hgfa69l9QouFAa1ZrqIKCvLLzpJSlC6ug8oGVVrgG5ZGAGkEZoqL46uzVcCeSnYAFNkb2sMFbZod8cp-EzaMA_h95qDFeGQpgc7dE1yOKsUATPQ6APTXBdaM4ahhJKwoicTugh4mkXnCV-YOyuU/s960/449947833_456327773773051_8882538114079453425_n.jpg