Home ព័ត៌មានអន្តរជាតិ ថ្មីទៀតហើយជប៉ុនមិនធម្មតា ! ប្រើកញ្ចក់បកប្រែភាសានៅអាកាសយានដ្ឋាន

ថ្មីទៀតហើយជប៉ុនមិនធម្មតា ! ប្រើកញ្ចក់បកប្រែភាសានៅអាកាសយានដ្ឋាន

49
0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនឈ្មោះ Japan Airlines បានសហការជាមួយក្រុមហ៊ុន Toppan សាកល្បងប្រើប្រាស់កញ្ចក់បកប្រែភាសានៅអាកាសយានដ្ឋាន ។ កញ្ចក់នេះអាចបកប្រែរហូតដល់១៣ភាសា ដើម្បីជួយសម្រួលដល់ភ្នាក់ងារអាកាសយានដ្ឋានងាយស្រួលទំនាក់ទំនងជាមួយភ្ញៀវទេសចរបរទេសបន្ថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb2rkKXJrpDilcv0xnvNGBrfo-CAqlYNxEsd3vw3H5ddUYmr6lh3Ctwh0wqGLPAzbdn3-RBo1SYOKJA9KtgAO56dsMhko13T7rRn8NMYoJgMqDUkRtSUGBj6JCI5VzpH-epZFf-3paS0fvARn4oWdPzKQnnCI5VePmhYKyZ3cZ4rzmR3_-PzZNrcD1cBk/s1280/photo_2024-07-08_16-43-22%20(2).jpg

កញ្ចក់បកប្រែភាសានេះមានឈ្មោះថា «VoiceBiz UCDisplay» ដែលមានផ្ទៃភ្លឺថ្លា ហើយភ្នាក់ងារអាកាសយានដ្ឋានជប៉ុននឹងអាចទំនាក់ទំនងជាមួយភ្ញៀវទេសចរបរទេសដោយឃើញមុខគ្នាតាមកញ្ចក់ ។ រីឯការប្រើប្រាស់កញ្ចក់បំពាក់បច្ចេកវិទ្យាទំនើបនេះ នឹងចាប់ផ្តើមនៅអាកាសយានដ្ឋាន Haneda ក្នុងទីក្រុងអូតា មុនគេ ។

គេអាចបញ្ចូលអត្ថបទដែលចង់បកប្រែ ដោយការវាយអក្សរនៅលើ Keyboard ឬស្តាប់សំឡេងនិយាយតាមមីក្រូហ្វូន ហើយវានឹងស្គាល់ភាសាអង់គ្លេសមុនគេ ។ កញ្ចក់នេះនឹងបង្ហាញភាសាដើម និងភាសាបកប្រែ ដើម្បីឱ្យភ្នាក់ងារអាកាសយានដ្ឋាន និងភ្ញៀវទេសចរបរទេសងាយស្រួលអាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb9_eALQTxzIxB8_iPY8ULPCVfpd_UGFoXUJbNdZ7DX3smUF5GCrDqXFUaNkLImAVbeZpceAnxBf_AJOYSmBrnVzECQQehDORRGVjvYEuMhSUx31MEkl6ZLSJHub5Fwjjo3GQcYr-FxwhGbMYa48UKNkayxn7sImK7VbS2P6DcnXH3raJPVzM27o3EDdE/s664/photo_2024-07-08_16-43-22%20(3).jpg

ក្រុមហ៊ុន Japan Airlines នឹងចាប់ផ្តើមសាកល្បងប្រើប្រាស់កញ្ចក់បកប្រែភាសានេះ នៅអាកាសយានដ្ឋាន Haneda ក្នុងទីក្រុងអូតា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែកក្កដា ។ បន្ទាប់មក ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែសីហា ក្រុមហ៊ុននឹងសាកល្បងនៅអាកាសយានដ្ឋាន Itami ក្នុងទីក្រុងអូសាកា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2kbKbI3-sXF2d9EUD3OlLgdiLHO_BgCMx0wqbawlxXrSkfyYul6dKQFS2rFhrVmkKli3Vps5xu3Yf3QlqN7HeDH_bqN5MouxE2-wnKnnbDL2gzEh5qBIXRGN5AgP3zNUT-kGhsKV4bfKrMwYG2N8opl436pPVLzkHyhMf9hblBFh0pvkV4XEzt63m4SA/s800/photo_2024-07-08_16-43-22%20(4).jpg

វាជាការយកបច្ចេកវិទ្យាទំនើបមកជួយដោះស្រាយឧបសគ្គផ្នែកភាសា ដើម្បីផ្តល់សេវាកម្មនៅអាកាសយានដ្ឋានឱ្យកាន់តែប្រសើរឡើង ប៉ុន្តែការប្រើប្រាស់បច្ចេកនេះ ពុំទាន់ល្អឥតខ្ចោះទេ ។ បើតាមរូបភាពដែលប្រព័ន្ធផ្សព្វផ្សាយជាច្រើនបង្ហាញឃើញថា ការប្រើប្រាស់បច្ចេកវិទ្យានេះមានបញ្ហាក្នុងការបកប្រែភាសាអង់គ្លេស ឬបកប្រែពុំត្រឹមត្រូវ១០០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3qx4MRmaCAqPaEqGj89WOmJv56Ys5gssJ0fhwJIPP4z3zRxYXd9z-no8TGFExD-GtKYAisNnam30xcrtWa4iUkAkUVHNeQLQ5WQJswNAOqf5AIkG51Y3m6HP_Jn6KgPQLUIFL78L9iSwO4bvtmUk-O2HJfDLIEFEUA7WTPcPeASjq2eWSOaFWCgRxQfA/s800/photo_2024-07-08_16-43-22.jpg

នេះជាមូលហេតុធ្វើឱ្យក្រុមហ៊ុន Japan Airlines យកបច្ចេកវិទ្យាបកប្រែភាសាតាមកញ្ចក់មកសាកល្បងជាមុន និងប្រើប្រាស់នៅ Counter ពិសេសក្នុងអគារអ្នកដំណើររបស់អាកាសយានដ្ឋាន Haneda ។ រីឯទិន្នន័យការប្រើប្រាស់កញ្ចក់នេះ ក្រុមហ៊ុននឹងយកទៅកែលម្អបន្ថែមទៀត ដើម្បីឱ្យវាកាន់តែដំណើរការល្អជាងនេះ ៕