បណ្ឌិតច្នៃម៉ូត ឯម រៀម ត្រូវបានអ្នកលេងបណ្តាញសង្គមជជែកវែកញែកនិងរិះគន់ជាថ្មី បន្ទាប់ពីច្នៃម៉ូតដែលមានលក្ខណៈស្រដៀងទៅនឹងក្រណាត់ជូតជើងពាក់នៅលើដងខ្លួន។ មិនត្រឹមតែធ្វើឱ្យអ្នកនៅក្នុងស្រុកចាប់អារម្មណ៍ប៉ុណ្ណោះទេប៉ុន្តែក៏បានទាក់ទាញការចាប់អារម្មណ៍ពីអ្នកលេងបណ្តាញសង្គមថៃដូចគ្នា។ ទន្ទឹមនឹងមានការរិះគន់នេះលោកថារក្សាភាពស្ងៀមស្ងាត់មិនតបតមហាជនគឺជាជម្រើសល្អសម្រាប់ខ្លួន នឹងបន្តធ្វើអ្វីដែលជាអាជីពផ្អែកលើមូលដ្ឋានគ្រឹះសិក្សានៅប្រទេសបារាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhherOCOz0hO4pOH-bHK65-HvbRHXT4NRW5fivjvKQIeuheWbAjfJrPxvD9Vlnn7KS-5iIxJqZYKsa13OlOOKiVUy38QB17cWSKw5TnXOhp2U9boe29UBX4dS2ipS-E5eFAn11F8b8fAt8FbLRMyQ3Ka9b-rcfmvdzJh-MtX-qmYkpDHPU-EgsHgp7Tt2c/s1426/image_2024-07-05_10-31-25.png

កាលពីថ្ងៃទី២ កក្កដា លោក ឯម រៀម ដែលជាអ្នកច្នៃម៉ូតទទួលបានមតិរិះគន់ពីសាធារណជនជារឿយៗនោះបានបង្ហោះរូបភាព២សន្លឹកដែលសំលៀកបំពាក់នៅលើដងខ្លួនលោកប្លែកភ្នែកទៀតហើយជាមួយរូបរាងដែលមានលក្ខណៈស្រដៀងទៅនឹងក្រណាត់ជូតជើង។ រូបភាពនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមចូលទៅបញ្ចេញមតិជេរលោកកប់ៗមាត់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNMpa3ySqWULfgVSG7f28xTHmnD-93Ra1n7GYU39L2fdtNeVsOJc5nsamJ73bibiCNLRRDSKIJyRoKsYUlMHnpIM7THz7kf2IBPFO75CwzdMbj0uRNgX6bPMP6ruAGMuDjP4ngRd7bdnRnUrK-6FXKB3-zi5bf4_A4TN5fMgXJoOQioVa6nk23Ku7TF9U/s901/image_2024-07-05_10-31-27%20(2).png

អ្នកប្រើបណ្តាញសង្គមបានខម្មិនលើការបង្ហោះរបស់លោក ឯម រៀម ថា «សូម ចែ ឈប់ ចេញ ម៉ូត បែបឆ្កួត ឡប់ ឱ្យប្រទេសជិតខាងជេរ ប្រមាថ មើលងាយ ទៀត ទៅ សូមអង្វរ ,,, ចែឯង មើលទៅ យកក្រណាត់ជូតជើង ទៅស្លៀក តើជាមនុស្សធម្មតាធ្វើកើតទេ?,កុំច្នៃម៉ូត ណាដែរគេ មិនចូលចិត្ត ..ស្រុកយើងមិនបានទេជេរតគ្នាដូចខ្ចងក្តក់ចឹង»។ គណនីផ្សេងទៀតបានបញ្ចេញមតិដែរថា «ហត់នឹងលោកឯងណាស់ មុនធ្វើអីគិតឱ្យច្បាស់សិនអ្វីសមអ្វីមិនសម ឥឡូវ ពួកសៀមវាមើលងាយហើយ, ល្មមៗបានហើយប៉ិអើយហត់នឿយហើយ គិតអីមានប្រយោជន៍ផងកុំឱ្យគេជេរ»។
ក្រោយពីមានមតិរិះគន់ជជែកវែកញែកមកលើខ្លួនជាថ្មីនេះអ្នកច្នៃម៉ូត ឯម រៀម ក៏បានបង្ហោះសំណេរមួយថាការរក្សាភាពស្ងៀមស្ងាត់មិនតបជាមួយមហាជនគឺជាជម្រើសល្អសម្រាប់លោក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyy0e4XvfkdL2sChGIJUNTpDLgQRHpl7bnVyBMnlf44efef9F7ZwWtscQXNNYkMdVuNvunXTCflXlp_pPqHpUVV2kmTwwfI-T0NVV7Ppnurm9G9mgGOAXPXqUy8htKFcySqecQrPss4wrDFpqGW2eTihN-gFIBj-QXqLkvwafQ5iCXgPGfxc0Q0i_MG8s/s825/image_2024-07-05_10-29-03.png

អ្នកច្នៃម៉ូត ឯម រៀម បានបង្ហោះនៅព្រឹកថ្ងៃទី៥ កក្កដា ថា «រក្សាភាពស្ងប់ស្ងាត់មិនតបតនឹងមហាជន ដោយគឺជាជម្រើសល្អសម្រាប់ ឯម រៀម នឹងបន្តធ្វើអ្វីដែលជាអាជីព ដោយផ្អែកលើមូលដ្ឋានគ្រឹះដែលបានសិក្សាពីលោកគ្រូ អ្នកគ្រូទាំងនៅក្នុងស្រុក និងនៅប្រទេសបារាំង។ ហើយនឹងសូមអរគុណច្រើនទៅដល់បងប្អូនដែលស្រឡាញ់និងចូលចិត្តស្នាដៃសិល្បៈ ឯម រៀម។ ចូលសិល្បៈអាជីពតាំងពីឆ្នាំ១៩៩៦ ស្គាល់ចិត្តមហាជនខ្មែរច្បាស់ណាស់ ចេះគ្រប់រឿង ដឹងគ្រប់រឿង ចង់ប្រាប់ថា សូម្បីតែព្រះទិត្យពេលខ្លះក្តៅខ្លាំង ឆាប់ងងឹតម្ល៉េះ ចុះទម្រាំ ឯម រៀម មានបេះដូងតែមួយធ្វើមិចដឹងពីតម្រូវចិត្តមហាជនបាន រៀនគិតវិជ្ជមានខ្លះផង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpDC4KyFpsPH_wQ1wvMBKQfb_QwG_3Z3f13nJcpBMsa0qkOhoa8ZdAr2a6UxlggkL-I_DPMgj-8gTVJp7UbnuROByqgExDwFz2f2U1KSifWLVWjbNm4-KM914dQ-iFrZjf_Dskbv1SJ5wVKw61ThgWMzh5mie7Gqy3w8VyTjFU-P8qJCuciDpwKgyovWk/s2048/image_2024-07-05_11-11-54.png

គួរបញ្ជាក់ថានៅរសៀលថ្ងៃទី១២ មិថុនា អ្នកជំនាញច្នៃម៉ូតលោក ឯម រៀម បានចូលជួបជាមួយថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ ដោយបានទទួលស្គាល់ពីការរិះគន់របស់មហាជន និងព្រមទទួលយកនូវមតិកែលម្អរបស់ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ ហើយសន្យាអនុវត្តតាមការកែណែនាំនានាលើកឡើងនៅក្នុងជំនួបនោះ។ លោកនៅតែបន្តច្នៃម៉ូតទៅតាមគំនិតរបស់ខ្លួន ដោយចៀសវាងនូវភាពស៊ិចស៊ីជ្រុលហួសហេតុនាំឱ្យមហាជនមិនពេញចិត្ត។ បណ្ឌិតច្នៃម៉ូតរូបនេះបានស្នើដល់មហាជនមានការយោគយល់ដល់រូបលោក និងបើកចិត្តទទួលយកនូវអ្វីដែលជាការច្នៃប្រឌិតរបស់លោកនិងកុំមានការប្រមាថដល់រូបរាងកាយ មុខមាត់របស់លោកដែលផ្ដល់ពីធម្មជាតិ ឬការនិយាយប៉ះពាល់ដល់ឪពុកម្ដាយរបស់លោកដែលមិនបានចូលរួម ឬដឹងឮក្នុងរឿងនេះ៕