Home ព័ត៌មានអន្តរជាតិ អ្នកបង្កើតមាតិកាដ៏ល្បីម្នាក់ជួបលទ្ធផលបែបនេះ ក្រោយ Live បរិភោគសាច់មាន់ហួសកម្រិត

អ្នកបង្កើតមាតិកាដ៏ល្បីម្នាក់ជួបលទ្ធផលបែបនេះ ក្រោយ Live បរិភោគសាច់មាន់ហួសកម្រិត

97
0

ប្រទេសហ្វីលីពីន ៖ បច្ចុប្បន្ន ការបង្កើតមាតិកាផ្សេងៗក្នុងបណ្តាញសង្គម គឺជាអាជីពមួយអាចរកប្រាក់ចំណូលបានខ្ពស់ រហូតធ្វើឱ្យមនុស្សជាច្រើនងាកមកប្រកបអាជីពនេះ ជាពិសេស ការអង្គុយ Live បរិភោគអាហារច្រើនៗដើម្បីទាក់ទាញចំណាប់អារម្មណ៍ ។ ប៉ុន្តែការ Live បរិភោគអាហារច្រើនហួសកម្រិតបែបនេះ ក៏អាចធ្វើឱ្យប៉ះពាល់ដល់សុខភាព ឬអាយុជីវិតផងដែរ ។

កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា អ្នកបង្កើតមាតិកាដ៏ល្បីល្បាញម្នាក់នៅប្រទេសហ្វីលីពីន បានស្លាប់បាត់បង់ជីវិតភ្លាមៗ ក្រោយពេលរូបគេអង្គុយ Live បរិភោគសាច់មាន់យ៉ាងច្រើនក្នុងបណ្តាញសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe2dXYco3KuNosx7SlUC6hYaYovC9XdF_FkIAEhdx2ueAhbdU-j0aJYd5KPq9oUyrbODVjk58kn8s1Gi6mECRe_cKRAA9G9FKra9yPYltPSIdLzRuEv71Obtd3nenewyn672neTxZqw2A-bEmjzWxx1sflXCtwojxmY9Ugg3uKdBGOfsoalOBGsS1B__o/s960/photo_2024-07-05_09-38-13.jpg

លោក Dongz Apatan និងមានឈ្មោះពិតថា Manoy Apatan អាយុ៣៨ឆ្នាំ តែងតែអង្គុយ Live បរិភោគអាហារច្រើនហួសកម្រិតក្នុងបណ្តាញសង្គមជាញឹកញាប់ ដូចជា ៖ ត្រី, សាច់ជ្រូក និងសាច់មាន់ ដើម្បីរកប្រាក់ចំណូលពីបណ្តាញសង្គម ដែលមនុស្សទូទៅពុំអាចបរិភោគច្រើនដូចលោក ។ រីឯហ្វេសប៊ុករបស់លោក មានអ្នកតាមដានចំនួន៤៥ម៉ឺន៧ពាន់នាក់ ។

កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ លោកបាន Live វីដេអូចុងក្រោយបង្អស់របស់ខ្លួនពេលកំពុងអង្គុយបរិភោគសាច់មាន់យ៉ាងច្រើនជាមួយបាយ ។ ប៉ុន្តែនៅថ្ងៃបន្ទាប់មក ស្រាប់តែប្អូនស្រីរបស់លោក ឈ្មោះ Leah Apatan បានសរសេរក្នុងបណ្តាញសង្គមថា «បងប្រុសស្លាប់ហើយ» ។ នាងបញ្ជាក់ថា ក្រោយពីបងប្រុសអង្គុយ Live បរិភោគសាច់មាន់រួចមក ស្រាប់តែកើតអាការៈគាំងបេះដូង ហើយក្រុមគ្រួសារក៏បានបញ្ជូនបងប្រុសទៅមន្ទីរពេទ្យភ្លាមៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9zheNHslunZcQqf-v8yaaOKg6CHCnEtWxUT7c30XTY1jwoJ13GmbS-35ju870zP5T3wMjjLVIniuwckF371WweHR99PQB3soz2-IS3gTwfSRNc5sd6-R6nXPzONgq2eB1EIfBDO-OOSlEu-VzsDDjnLiAiH4sBpYfVBHm_s-g5TnyzD4nwuEK1bq7T5Y/s960/photo_2024-07-05_09-38-17.jpg

បន្ទាប់ពីប្អូនស្រីបង្ហោះថា បងប្រុសរបស់ខ្លួនស្លាប់រួចមក វាធ្វើឱ្យមហាជនបង្ហាញការសោកស្តាយ និងចូលរួមរំលែកទុក្ខ ។ ប៉ុន្តែពលរដ្ឋហ្វីលីពីនមួយចំនួននិយាយថា មូលហេតុនៃការស្លាប់នេះ គឺអាចបណ្តាលមកពីលោក Dongz Apatan បរិភោគអាហារច្រើនជ្រុលពេក ហើយលោកគួរតែបរិភោគក្នុងបរិមាណសមល្មម ។

ប៉ុន្តែប្អូនស្រីរបស់លោក Dongz Apatan និយាយថា ការ Live វីដេអូបរិភោគអាហារច្រើនៗ គឺបងប្រុសបរិភោគពុំអស់គ្រប់ចានទេ ។ សូមកុំគិតថា បងប្រុសជាតួកំប្លែង ពីព្រោះប្រាក់ចំណូលទទួលបានពីបណ្តាញសង្គម គឺបងប្រុសយកទៅជួយអ្នកដទៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimReM5nJSvhr02YziTQG4qvx888xUpwiwWC4AYtOwKq2zHp8gvsUUqHK6VVfy8YeuU_CIDmDKyCj4crenxkrFO4_Es_KWdrQcFxQqgVJYPxJSlqfRl2q1K7IwMEylK6WRcF7yWe-KpvFriJnu9_h05rQMojbxXAIw7Xrzj2DmHCnxsB2XyY0FX792ONkk/s960/photo_2024-07-05_09-38-20.jpg

ចំណែកគ្រូពេទ្យនិយាយថា ការស្លាប់របស់អ្នកបង្កើតមាតិការូបនេះ គឺបណ្តាលមកពីការដាច់សរសៃឈាមខួរក្បាល និងមានកំណកឈាមក្នុងខួរក្បាល ខណៈសម្ពាធឈាមកើនឡើង ។ គ្រូពេទ្យបន្តថា វាកើតឡើងដោយសារការបរិភោគសាច់សត្វ និងអាហារមានរសជាតិប្រៃញឹកញាប់ ៕