Home ព័ត៌មានអន្តរជាតិ គ្មានស្មាតហ្វូនទំនើបដូចគេទេ ប្រជាជនកូរ៉េខាងជើងប្រើឧបករណ៍នេះដើម្បីទាក់ទងគ្នា

គ្មានស្មាតហ្វូនទំនើបដូចគេទេ ប្រជាជនកូរ៉េខាងជើងប្រើឧបករណ៍នេះដើម្បីទាក់ទងគ្នា

63
0

កូរ៉េខាងជើងគឺជាប្រទេសដែលក្រីក្របំផុតលំដាប់ទីពីរនៅអាស៊ីបន្ទាប់ពីអាហ្វហ្គានីស្ថាន ដោយសាររបបផ្តាច់ការធ្វើឱ្យអភិបាលកិច្ចមិនល្អ ហើយទីផ្សារសេរីគឺស្ទើរតែមិនមាននៅក្នុងប្រទេសកូរ៉េខាងជើង។ ដូច្នេះដើម្បីទាក់ទងគ្នាប្រជាជននេះមិនមានស្មាតហ្វូនទំនើបៗដូចជា iPhone, Samsung ឬ Huawei ប្រើប្រាស់នោះទេ ប៉ុន្តែពួកគេភាគច្រើនគឺប្រើឧបករណ៍ផលិតក្នុងស្រុកជាមួយនឹងការរចនា និងលក្ខណៈពិសេសប្លែកខុសពីគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_O4HuXq1k6vlT7zSlOijC5tIH-_7ZOuJrsGGdGn_pR3elIbi9TJoaRemE7orBTtXsJPVNhzFj2wauxd8zqwya4_mzzEmmC1Vw0e33dYi_seN24v1lipQORfgwy1ZO58j9Mhd33kR65wgMkPnzbv9txjmsANhxyiraJs1nM11Ry4QqxHuhI_uwvcbeOzw/s6000/North_Korea_Cell_Phone_Revolution.jpg

យោងតាមបណ្តាញប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសកូរ៉េខាងជើង បានឱ្យដឹងថា មនុស្សនៅទីនេះភាគច្រើនគឺមិនមានទូរស័ព្ទដើម្បីប្រើប្រាស់នោះទេ ហើយអ្នកដែលមានសិទ្ធប្រើទូរស័ព្ទសុទ្ធតែក្រុមមន្ត្រីធំៗជាដើម។ ពួកក្រុមមន្ត្រីបានប្រើប្រាស់ឧបករណ៍ “Arirang” ដែលជាស្មាតហ្វូនផលិតក្នុងស្រុកដំបូងគេ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4 ជាមួយនឹងផ្នែករឹងមធ្យម។ ទូរស័ព្ទនេះផលិតឡើងដំបូងនៅឆ្នាំ ២០១៣ ហើយនៅឆ្នាំ ២០១៦ ក៏បាន Update ទៅជា Arirang 151 ត្រូវបានចេញផ្សាយរួមជាមួយកំណែតម្លៃទាប 152។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1e6CT2UegPR2JipatIsACztA-V-nqkfUL8wwABM9NRR2maO_V4S0bDRrfiqPsfEsdfAnzPhNarO8kcDK-c50chSUF5-_Y-AJo8vqbcZBIMzWSlL2PqeWbfgA0mUSTi3r01iB79-O6MdaARmtcm61GAWWJO7GjG077BP8rMnYDYokBkOD8IU5bD0zGmnc/s480/arirang-as120-vs-uniscope-u1201-1719997392908439902775-1720009005283-17200090075731001795203.jpg

បន្ទាប់មកនៅឆ្នាំ ២០១៧ ក៏បាន Update ទៅជា Arirang 161 ត្រូវបានបំពាក់ដោយឧបករណ៍ចាប់សញ្ញាស្នាមម្រាមដៃជាលើកដំបូង។ នៅឆ្នាំ ២០១៨ ក៏បានចេញលក់ម៉ូដែលថ្មីគឺ Arirang 171 ជាមួយនឹងអេក្រង់ទំហំ 4.7 អ៊ីង, RAM 4GB, អង្គចងចាំខាងក្នុង 32GB និងឧបករណ៍ចាប់សញ្ញាស្នាមម្រាមដៃ ដែលស្មាតហ្វូននេះត្រូវបានគេនិយាយថាជាម៉ូដែល Arirang ទី 5។ បើយោងតាម DPRK Today ឧបករណ៍នេះត្រូវបានរចនាឡើងតាមបែបកូរ៉េទាំងស្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjywOcPaXK2S-d1mB8XyEQrfGq1QU6Xjworybn-ifPfJawnFmkrisykVGuwaQnxl-sO7FHb5CnGZw3YMndpfsYe78bAWVblJY5R6LidO4lZQmqfOhyphenhyphenW3d82QMUOn0HxXGQffVtPubpbSsHMvrxoqVuHP3LU3IpKI4DXZNZ0VSsw2EriiNAwz67AZqd0nMw/s640/dprk-smartphone-17199973929251372708195-1720009005283-1720009007574757901389.jpg

កាសែតនេះក៏អះអាងដែរថា រូបរាង រចនាសម្ព័ន្ធ ការរចនាសៀគ្វី និងប្រព័ន្ធប្រតិបត្តិការរបស់ទូរស័ព្ទត្រូវបានផលិតក្នុងស្រុកទាំងអស់។ ហើយនៅឆ្នាំបន្តបន្ទាប់ទៀតកូរ៉េខាងជើងក៏បានផលិតម៉ាកទូរស័ព្ទផ្សេងៗទៀតដូចជា Jindallae និង Jindallae ៣ ដែលមានសមត្ថភាពខ្លាំង បើធៀបជាមួយ Samsung S7 និង iPhone 6s (ដែលបានបើកដំណើរការក្នុងឆ្នាំ ២០១៥ និង ២០១៦ រៀងគ្នា) Jindallae និង Jindallae ៣ ហាក់ដូចជាការរួមបញ្ចូលគ្នានៃឧបករណ៍ទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNcroFdvUhde-ExsYWnhg0W8Hi0oYHyjPfw6D_zQsnBgob9UpaGA14rbAEVhShwsE0-PWAKBFjGy4F7maUyJMirSuoQ7e6irCVIBCyNir1sqP2T79rAKBSw0EtRnGyNFdSXQ-v7F7b7gt9aCReq1AuPiRxhqDAhGX5l1afD_9SSVMB9LALfcWAxbN54hs/s640/blue-sky-phone-17199973929151951006094-1720009005283-17200090075731221453595.jpg

រីឯ Phurunhanul H1 ក៏ជាស្មាតហ្វូនដែលផលិតក្នុងប្រទេសកូរ៉េខាងជើងផងដែរ ដោយវាមានថាមពលថ្មធំដល់ទៅ 6,000 mAh ឯណោះ។ សូម្បីតែម៉ូដែល Android ដ៏ល្អបំផុតនាពេលបច្ចុប្បន្ននៅលើទីផ្សារក៏មិនមានសមត្ថភាពធំបែបនេះដែរ។ ឧបករណ៍នេះមានអេក្រង់ អង្គចងចាំ និងកាមេរ៉ាដែលប្រសើរឡើងបើប្រៀបធៀបទៅនឹងឧបករណ៍ផ្សេងទៀត។ ទោះជាយ៉ាងណាបច្ចុប្បន្នស្មាតហ្វូនដែលពេញនិយមបំផុតគឺ Samtaesong 8 ហើយមកទល់នឹងពេលនេះ ប្រទេសកូរ៉េខាងជើងបានបញ្ចេញស្មាតហ្វូនប្រមាណ ៦០ ម៉ូឌែល ហើយទំនងជានឹងបន្តអភិវឌ្ឍម៉ូដែលថ្មីៗទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvCn81xgRdf3X7d1c-Nt1r0Q7_p9XECdvouGbfACwiY1FQEVe2pHGdAHLe42oR-_JNVDw1VmNkQvdB1bQ6sCNWCxlhPxnFZV8ASnQQs3-UDebXOAaHY1FwzJGO61lO7bOXYXjKeqejdPedRM5_IbUXhmM6JtE1e7znTQ62gmNCY8-SYLrvuNVMcXoBxmY/s639/pyongyang-1202-17199973932441118953018-1720009005283-17200090075721870171942.jpg

លើសពីនេះ ចំនួនអ្នកប្រើប្រាស់ស្មាតហ្វូននៅក្នុងប្រទេសនេះ ត្រូវបានគេរំពឹងថានឹងកើនឡើង នៅពេលដែលប្រទេសនេះដាក់ឱ្យដំណើរការនូវសេវាទូរស័ព្ទចល័ត 4G ពេញលេញ។ ស្មាតហ្វូនរបស់កូរ៉េខាងជើង ត្រូវបានគេនិយាយថា មានមុខងារបច្ចេកវិទ្យាខ្ពស់ រួមមាន បញ្ញាសិប្បនិម្មិត និងមុខងារសម្គាល់ជីវមាត្រ ដូចជាសំឡេង និងមុខងារសម្គាល់មុខជាដើម៕