Home ព័ត៌មានអន្តរជាតិ តុក្កតា Labubu រូបពិតសម្លេងពិត បង្ហាញខ្លួននៅព្រលានយន្តហោះថៃ ត្រៀមស្វាគមន៍ភ្ញៀវទេសចរចិនឲ្យបានភ្លុកទឹកភ្លុកដីក្នុងឆ្នាំនេះ!

តុក្កតា Labubu រូបពិតសម្លេងពិត បង្ហាញខ្លួននៅព្រលានយន្តហោះថៃ ត្រៀមស្វាគមន៍ភ្ញៀវទេសចរចិនឲ្យបានភ្លុកទឹកភ្លុកដីក្នុងឆ្នាំនេះ!

73
0

កាលពីថ្ងៃទី១ ខែកក្កដានេះ យោងតាមប្រភពសារព័ត៌មានថៃ The Nation បានឲ្យដឹងថា ការធ្វើយុទ្ធនាការណ៍រវាងក្រសួងទេសចរណ៍ថៃ និងក្រុមហ៊ុនតុក្កតាចិន Labubu ត្រូវបានគេរំពឹងថា នឹងអាចជួយប្រទេសថៃឲ្យសម្រេចបាននូវគោលដៅភ្ញៀវទេសចរចិនចំនួន ៨ លាននាក់នៅឆ្នាំ២០២៤នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXfQD9oOPR1v7znVJdpWiE56Ojo6ppFiGnTBRfdpMUV37hdwDM201pbbrc8fs225DmsCa-Vudm9ylOaBzMl6uBbJ2steghI3EzlpzalMT2PbZu6I08MY4k0BJ22HvHuEwWE2QjKp-3-3OC35aUoS9Xb5pXg3gRFXOU8KI-eLp1bEMapbpHv67egvnv7L8/s644/w644%20(1).jpgយុទ្ធនាការបង្ហាញវត្តមានតុក្កតា Labubu នៅឯអាកាសយានដ្ឋានសុវណ្ណភូមិប្រទេសថៃនឹងប្រព្រឹត្តិទៅរយៈពេល៤ថ្ងៃគឺពីថ្ងៃទី១ដល់ទី៤ ខែកក្កដានេះ ដោយសង្កេតឃើញតុក្កតា Labubu ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីថៃ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំនិងសាធារណៈជនទូទៅ។

ប្រភពដដែលបានបញ្ជាក់ថា យុទ្ធនាការដែលបានរៀបចំដោយអាជ្ញាធរទេសចរណ៍ថៃ និងក្រុមហ៊ុនតុក្កតាចិន Pop Mart ដែលជាក្រុមហ៊ុនផលិតតុក្កតា Labubu នេះ គឺចំណាយទឹកប្រាក់ក្នុងទំហំប្រមាណ ១ លានដុល្លារអាមេរិក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLElTSF04P2EiIvdVbRuxcJSF1260ampWa5Iq8Lwp63QpDfanVZSroci9atJj2mihp1aT8W5pFqMV_2ihRUqvv0RZ5R1vSir0KjQOLqlvjYIzskcPeil4EqX5z9vayEb3hM6WHFIhKjr5wLN_hgcmY7jKffABdR_lbNeQ5OIxTyz5qUmv_B7RFVr4oZlY/s644/w644.jpg

ជាមួយគ្នានោះ រដ្ឋមន្ត្រីទេសចរថៃមួយរូបបានលើកឡើងថា យុទ្ធនាការនេះនឹងជំរុញការមកដល់នៃភ្ញៀវទេសចរចិន ឆ្ពោះទៅរកគោលដៅដែលខ្លួនចង់បាន គឺ៨លាននាក់ក្នុងឆ្នាំនេះ។ ប្រទេសចិនគឺជាទីផ្សារទេសចរណ៍ដ៏ធំបំផុតរបស់ប្រទេសថៃ មុនពេលជំងឺរាតត្បាតប្រទេសថៃទទួលបានភ្ញៀវទេសចរចិនចំនួនជាង ១១ លាននាក់ក្នុងចំណាមភ្ញៀវទេសចរសរុប ៣៩ លាននាក់ក្នុងឆ្នាំ ២០១៩។

យ៉ាងណាមិញ កំណើនចំនួនភ្ញៀវទេសចរចិនក្នុងបានធ្លាក់ចុះជាបន្តបន្ទាប់ក្នុងអំឡុងជម្ងឺរាតត្បាត កូវីដ១៩ ខណៈកាលពីឆ្នាំមុននៅត្រឹមតែ ៣.៥ លាននាក់ប៉ុណ្ណោះ ដែលជំរុញឱ្យរដ្ឋាភិបាលថៃដាក់ចេញនូវគោលនយោបាយលើកលែងទិដ្ឋាការអចិន្ត្រៃយ៍សម្រាប់ជនជាតិចិន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq2u6NvkimRJ8XIj3ahbfkr2yzlAlUnp6ogwj5mLL3AAibWMve_Dx-tvtA16JTwWOnZNFSHd8ekemKVXWDYysKuYordT4OPcD0wOhOV9P1PViIDf5-hcQpDau-gq3YEgbH6G6KzLxpQxCVgNt0AgiGYFKpqijwxFp1G6F-11P1NfwQiBEBJ-eVac2ad_c/s1280/photo_2024-07-03_11-13-42.jpg

យ៉ាងណាមិញ បើក្រឡេកមកមើលពីតុក្កតា Labubu របស់ក្រុមហ៊ុនចិន Pop Mart ខណៈទទួលបាននូវភាពល្បីល្បាញយ៉ាងខ្លាំងនៅជុំវិញពិភពលោកក្នុងអំឡុងពេលនេះ គឺព្រោះតែឥទ្ធិពលរបស់ Lisa សមាជិក Blackpink ដែលមានដើមកំណើតជាថៃ ដែលកាលពីគ្រានោះ Lisa គឺបានធ្វើការបង្ហោះរូបរបស់នាងជាមួយនឹងតុក្កតានេះនៅលើ story IG របស់នាង ធ្វើហ្វេនៗក៏ដូចជាអ្នកគាំទ្រភ្លុកទឹកភ្លុកដីសម្រុកទៅទិញតុក្កតាប្រភេទនេះ រហូតអស់ពីស្កុកនិងកើនឡើងតម្លៃទ្វេដង។

ជាមួយគ្នានោះ ក្រុមហ៊ុនចិន Pop Mart ក៏បានទទួលស្គាល់ថា ភាពល្បីល្បាញរបស់ Labubu ខ្លួនគឺបានកើតចេញពី Lisa ខណៈការលក់នៃតុក្កតានេះផ្ទុះឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសថៃផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh26RmzVwFPRKv_ZAHcwmW8K0uQdpIT3ysB8NkXSS5vTaXVd0hwDzEwtX_tNfxbQVD0iznfiN6UTmMXrCQeTFCpZ1N9U2Qif4gHGHX_I_e073WTDy2h1QCOR0e_tB4a93U_0CmK42jEwBB3TqazpW4jp4tR9AEXj7VJS7xgc4cwbaT-2dqK5mYkyekMpOU/s480/photo_2024-07-03_11-13-42%20(2).jpg