ដោយឃើញមានការបង្ហោះ និងចែករំលែកព្រោងព្រាតនៅលើបណ្តាញសង្គម ជុំវិញការកង្វះភ្ញៀវទេសចរនៅខេត្តសៀមរាប ដែលពលរដ្ឋមួយចំនួនយល់ឃើញថា៖”ការបង្កើតព្រលានយន្តថ្មី ហាក់នៅតែមិនទាន់អាចជំរុញកំណើនភ្ញៀវទេសចរបាននៅឡើយ”។
ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យអាកាសចរស៊ីវិល លោក សុីន ចាន់សិរីវុត្ថា៖”ចំពោះស្ថានភាពការស្ងប់ស្ងាត់នៃភ្ញៀវទេសចរ ដោយសារតែរដូវកាលនេះ ជារដូវកាលធ្លាក់ចុះនៃភ្ញៀវទេសចរ (Low Season) បូករួមនឹងស្ថានភាពសេដ្ឋកិច្ចសកល”។
លោកបានសង្កត់ធ្ងន់ថា៖” ការស្ងប់ស្ងាត់ភ្ញៀវទេសចរនេះ មិនពាក់ព័ន្ធជាមួយនឹងព្រលានយន្តហោះថ្មីនោះទេ ខណៈបច្ចុប្បន្នព្រលានយន្តហោះថ្មី កំពុងបំពេញការងារបានយ៉ាងល្អ”។
បញ្ហាស្ងាត់ភ្ញៀវទេសចរនៅសៀមរាប កំពុងក្លាយជាបញ្ហាចោទដ៏ក្តៅមួយ ស្របពេលដែលថ្មីៗនេះមានការបិទហាងជាបន្តបន្ទាប់ សូម្បីតែអ្នករត់កង់បី ក៏បាត់ចំណូលចម្បងរបស់ពួកគាត់ផងដែរ។
តែយ៉ាងណាមិញ ជុំវិញករណីនេះរាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍កំពុងយកចិត្តទុកដាក់ ដោះស្រាយបញ្ហានេះឱ្យបានឆាប់រហ័ស ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យច្រើនដូចមុនវិញ៕










