Home ព័ត៌មានអន្តរជាតិ តារាសម្ដែង Kim Soo Hyun និង Kim Ji Won ផ្ទុះពាក្យចចាមអារ៉ាមស្នេហា

តារាសម្ដែង Kim Soo Hyun និង Kim Ji Won ផ្ទុះពាក្យចចាមអារ៉ាមស្នេហា

55
0

នៅថ្ងៃទី ១ខែកក្កដា តារាសម្ដែងដ៏ល្បីល្បាញនិងស៊ីថ្លៃបំផុតនៅប្រទេសកូរ៉េខាងត្បូង Kim Soo Hyun ថ្មីៗនេះបានបង្ហោះរូបថតចំនួន ៤សន្លឹកនៅលើ Instagram របស់ខ្លួនដោយបានថតរូបក្នុងអំឡុងពេលកម្មវិធីជួបអ្នកគាំទ្រដំណើរកម្សាន្តនៅអាស៊ីរបស់ខ្លួន ប៉ុន្តែមានភាពដូចគ្នាខ្លាំងទៅនឹងរូបភាពតារាសម្តែង Kim Ji Won ដែលធ្វើឱ្យផ្ទុះពាក្យចចាមអារ៉ាមស្នេហា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3GbyjrZokJ6QREQLGZzxBSIFUvIzV1KU5IxVCWwvazK_Al8fH-U8XmRFFh23imu2K7uyJv3WaqEK9I6kpoDz4GxS05MfqanY79PVwG0bNnSnDon2NMZSBSDrschD5_LfowKq5ceB9y9ph1AIDL-32x8mDmcj6UrjjEAPOzpRzsAEFaZpRLrK6-n1osCc/s973/image_2024-07-02_14-11-48.png

អ្នកនិយមលេងអ៊ីនធឺណិតបានកត់សម្គាល់ឃើញភាពស្រដៀងគ្នារវាងការបង្ហោះរបស់ Kim Soo Hyun និង Kim Ji Won ដែលបានបង្ហោះរូបភាពក្នុងសម្លៀកបំពាក់ពណ៌ខ្មៅនៅក្នុងព្រឹត្តិការណ៍ Dior នៅតៃវ៉ាន់។ នេះបានជំរុញឱ្យមានការរំពឹងទុកអំពីស្នេហាដែលអាចកើតមានដោយដាក់ឈ្មោះវាថា «Lovetagram» ដែលមានន័យថាការបង្ហោះគូស្នេហ៍ធ្វើឡើងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។ បន្ទាប់ពីមានការភ្ញាក់ផ្អើល Kim Soo Hyun បានលុបរូបថតភ្លាមៗ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi42Virc7NF_4nOL105khearek7gkZ8jbqU5Jom7NGBbrjz-a2HSUrajJVYx9H4D2R4I3OMbnYJlLtj0AHt3eJACoImIV_Y4M9H9a_kA-ejuS-x9c6udPK4_svQx6deIGgvwZCsS9SNuYccykv4sYlJzIdJqLYnyoCnvia4TDipwUZEhnCYQ66_GjxYVxs/s824/image_2024-07-02_14-11-47%20(3).png

ទោះបីជាមានការរំពឹងទុកជាបន្តបន្ទាប់ក៏ដោយ ទាំងភ្នាក់ងាររបស់ Kim Soo Hyun និង Kim Ji Won បានរក្សាភាពស្ងៀមស្ងាត់ចំពោះបញ្ហានេះ។

Kim Soo Hyun និង Kim Ji Won ធ្លាប់សម្តែងជាគូស្នេហ៍នឹងគ្នាក្នុងរឿងភាគដ៏ពេញនិយមរបស់ទូរទស្សន៍ tvN មានចំណងជើងថា «Queen of Tears» ដែលទទួលបានអត្រាអ្នកទស្សនាបំបែកកំណត់ត្រា ២៤.៩% ដែលធ្វើឱ្យវាក្លាយជាកម្មវិធីដែលមានអត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ tvN ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX91J2oW4tMHzD6TrvNE5gCoEWMbXshMtVJsLDZ9WbL3KhAwyRgZlRjQqiNwkymiHjHmykCGhk7aShNf15KQcpDBUVUO_Ocx6LAoRZP2tfhrx3N9-62kbMfrdZF6Qp5XUadHuTj-SOluGtRDDviq2DgxqdnxQWt803NWrKCl-jEKUd-8X1f0TKMaeEjW0/s968/image_2024-07-02_14-11-50.png

មិនត្រឹមតែលើកនេះប៉ុណ្ណោះទេដែលអ្នកទាំងពីរធ្វើឱ្យហ្វេនៗសង្ស័យថាតារាសម្តែងទាំងពីររូបនេះទាក់ទងគ្នា ដោយកាលពីកន្លងមកនេះ Kim Soo Hyun និង Kim Ji Won ស្លៀកពាក់ស្រដៀងគ្នាសឹងតែដូចជាសំលៀកបំពាក់គូស្នេហ៍ជាហេតុពាក្យចចាមអារ៉ាមរបស់ពួកគេកាន់តែរីកសាយភាយបន្តបន្ទាប់។

Kim Ji Wonមានអាយុ ៣២ ឆ្នាំបានចូលប្រឡូកក្នុងវិស័យកម្សាន្តក្នុងឆ្នាំ ២០១៨ ហើយបានឡើងល្បីល្បាញយ៉ាងឆាប់រហ័សតាមរយៈការសម្តែងរបស់នាងនៅក្នុងរឿងភាគទូរទស្សន៍មួយចំនួនជាពិសេសចុងក្រោយនេះបានគ្រងតំណែងជាតួឯក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiaVGbcU6iYdGjHIdKWA2In5NHb5g1NTY8vRWioyjDE_0ALPmVY7YnKgmkH3m_QjjCOpRALNt1aX2xRgUaVAvbJS7OXEUOzVO7U8CajdJRVTKGKgiAVoD5tPAuZIgxrVE_X1IzSHfb9vgWCAGfpB2YaRVdJStjSVHsM4PVHiYAbzqgug3ttDwIlwEgeds/s1133/image_2024-07-02_14-11-46.png
Kim Soo Hyun មានអាយុ៣៦ឆ្នាំបានបង្ហាញខ្លួនជាលើកដំបូងលើកញ្ចក់ទូរទស្សន៍ក្នុងឆ្នាំ ២០០៧ ហើយចាប់តាំងពីពេលនោះមកបានក្លាយជាតួអង្គលេចធ្លោតាមរយៈរឿងភាគជោគជ័យជាច្រើន។ បច្ចុប្បន្ននេះ Kim Soo Hyun បានក្លាយជាតារាសម្តែងដែលរកចំណូលបានច្រើនជាងគេនៅក្នុងប្រទេសកូរ៉េខាងត្បូង ខណៈមានទ្រព្យសម្បត្តិសរុបប្រមាណ ១១៧ លានដុល្លារអាម៉េរិក ដែលរួមមានការកាន់កាប់អចលនទ្រព្យចម្រុះ រថយន្តទំនើប និងភាគហ៊ុននៅក្នុងក្រុមហ៊ុនផ្សេងៗ៕