Home ព័ត៌មានអន្តរជាតិ អាជ្ញាធរកោះបាលីបង្កើនវិធានការត្រួតពិនិត្យភ្ញៀវទេសចរបរទេសក្រោយកើតហេតុនេះ

អាជ្ញាធរកោះបាលីបង្កើនវិធានការត្រួតពិនិត្យភ្ញៀវទេសចរបរទេសក្រោយកើតហេតុនេះ

78
0

ប្រទេសឥណ្ឌូណេស៊ី ៖ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មាន AFP រាយការណ៍ថា នាយកដ្ឋានអន្តោប្រវេសន៍ឥណ្ឌូណេស៊ីបានសហការជាមួយសមត្ថកិច្ចកោះបាលី ដើម្បីបង្កើនវិធានការត្រួតពិនិត្យភ្ញៀវទេសចរបរទេស ព្រមទាំងពង្រឹងច្បាប់ចរាចរណ៍ផងដែរ ក្រោយពីបទល្មើសជាច្រើនបានកើតឡើងនៅតាមសហគមន៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6T4HZ2zVl_-1gxuuF1hiGXRENHhVTXHvx2seKEglJB202PsAtUfCa7NWDC7iftSIMKjSY9Cvb62Yxmi-kwezNEmwRgmraITM4092dpSki7MllHShLqHi6hUBexrQyzjb_HRds1dRVTqxS1V0TULvzyg-4RiNdOOFjuYZwTNHHJBzY333yvjCKSurg7pM/s976/_128977766_gettyimages-1245451929.jpg

លោក Zaffar Muhammad Godam នាយកផ្នែកត្រួតពិនិត្យ និងអនុវត្តច្បាប់របស់នាយកដ្ឋានអន្តោប្រវេសន៍និយាយថា ជនបរទេសណាដែលរំលោភច្បាប់ ពួកគេនឹងប្រឈមនឹងការដាក់ទោស ។ ជាមួយគ្នានេះ ក្រសួងច្បាប់ និងសិទ្ធិមនុស្សឥណ្ឌូណេស៊ី បានប្រគល់អំណាចឱ្យអាជ្ញាធរមូលដ្ឋានរង់ចាំតាមដានសកម្មភាពភ្ញៀវទេសចរបរទេស និងចាត់ការជនណារំលោភច្បាប់ ឬប្រពៃណីក្នុងតំបន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV7JUEdkBJZl3oWA_DNgXp_CRG5rLTxd-7itox3rvP6gQaCqKp0BV1uUhvDIxVlWiYXxN9S7-ZOStzBFwqz9cWT7MinxxONgfFFn0_TYSoDd9lvKd92fBMxxfJ8G2hh3eSc5O21X6o1oSpgJhQzScL3ZG0H6T821QCXubLS1h6py1sFZWjt4mJig71cKU/s1360/2020_07_24_100913_1595573463._large.jpg

កោះបាលី គឺជាតំបន់រមណីយដ្ឋាន និងសេដ្ឋកិច្ចដ៏សំខាន់របស់ឥណ្ឌូណេស៊ី និងអាស៊ីអាគ្នេយ៍ ប៉ុន្តែរយៈពេលថ្មីៗនេះ មានសេចក្តីរាយការណ៍ថា មានបទល្មើសកើតឡើងជាច្រើនកន្លែង និងអាកប្បកិរិយាពុំសមរម្យរបស់ភ្ញៀវទេសចរបរទេស ។ វាធ្វើឱ្យតំបន់នេះអសន្តិសុខ និងបង្កការភ័យខ្លាចដល់ពលរដ្ឋរស់នៅក្នុងតំបន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieIy5BeAirZ_1ivhK5i0zfLi0gJ-QPCSw1JlI9tTB1IIe9_VR6dukkknZaxXYGXocZkT_c7a1MJVr2QU2n72FrFILlVFt-7xhHFugBsQVnTIrW6st3-JYgdms9C3-rrYYyRnwL3zHH-KQV7pOGvBPz3_dwwn9c_N8HNu59ofJ0aqltliUeRmbFF3cMasg/s1200/cassie-gallegos-i-VetqrMmNY-unsplash.jpg

កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ប៉ូលិសអន្តោប្រវេសន៍បានចាប់ខ្លួនពលរដ្ឋតៃវ៉ាន់ ចំនួន១០៣នាក់ ក្នុងនោះមានស្ត្រី១២នាក់ និងបុរស៩១នាក់ ក្នុងផ្ទះស្នាក់នៅមួយកន្លែងលើកោះបាលី ពីបទប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអ៊ីនធើរណេត ព្រមទាំងចាប់ខ្លួនបុគ្គលិកអនឡាញផងដែរ ។ អាជ្ញាធរនិយាយថា នឹងបណ្តេញពួកគេចេញពីឥណ្ឌូណេស៊ី នាពេលឆាប់ៗនេះ ។

ដោយឡែក ករណីមួយទៀតកើតឡើងនៅខែមិថុនាដូចគ្នា គឺជនបរទេសម្នាក់បានល្បីល្បាញក្នុងបណ្តាញសង្គម ដោយសារជនបរទេសរូបនេះឃាត់ស្ត្រីម្នាក់ក្នុងអំឡុងពេលនាងកំពុងបើករថយន្ត ។ បន្ទាប់មក ជនបរទេសរូបនេះក៏បានទាត់ធាក់ និងវាយនាងរហូតដួលនៅកណ្តាលផ្លូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNCdwsDqE4ge31xQ9dHRe_bnbLtaRUhg8c2iLnBwXoXBtx7zBjPLsmV1JkP181B7_Hsf7089yL50QjBqlw6klNmDmxHrKwLCoRZhft1RTZVfOTdCsAfVvQXnBVWid0FPld5eO5CMyEImkUDkuA3B3I_2wuqfrTZjgD9SgRu_oC4Gcs1gM83wAX_NfOvz0/s1024/IMG_1173-1024x786.jpeg

ចំណែកជនបរទេសម្នាក់ទៀត ដែលគេសន្និដ្ឋានថា ជាជនជាតិអង់គ្លេស បានរឹបអូសរថយន្តដឹករូបចម្លាក់ រួចហើយ ក៏បើកបររថយន្តនេះទៅកាន់អាកាសយានដ្ឋានអន្តរជាតិ IGusti Ngurah Rai និងបុករថយន្តជាច្រើនគ្រឿងនៅតាមផ្លូវ ហើយធ្វើឱ្យខូចខាតសម្ភារៈផ្សេងៗក្នុងអាកាសយានដ្ឋាន ។

ក្រៅពីនេះ ភ្ញៀវទេសចរបរទេសជាច្រើននាក់ទៀតនៅកោះបាលី បានជិះម៉ូតូដោយគ្មានការប្រុងប្រយ័ត្ន និងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរផ្សេងទៀត ។ មន្ត្រីនាយកដ្ឋានអន្តោប្រវេសន៍លើកឡើងថា ជនបរទេសជាច្រើននាក់បានលួចធ្វើការខុសច្បាប់នៅតាមកន្លែងជាច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTh5nIYbMxi6KoNPa3EBCS7g7A5l2HGC1NVfcwufJ1HsoiIVc8anfl4hvQ0b_mVLA9dIbfclpVD2RTMiXRcDUo-GD6kWtGID0ObmgDGmy1jfmRuiR4HjmU6T22hHRY1ZectoMQYyIgJGVesxaQg3ax6LWQQPkDVuhbheygESv87KjZlaZ9iBK9E2yku5s/s1268/Indonesia-Backpacker-Tourism-Bali.webp

លោក Wahyu Budi Nugroho ជាសង្គមវិទូនៅសាកលវិទ្យាល័យ Udayana និយាយថា ទង្វើខុសច្បាប់របស់ភ្ញៀវទេសចរបរទេសនៅកោះបាលី មិនត្រឹមតែបំផ្លាញសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែវាប៉ះពាល់ដល់មុខមាត់របស់កោះបាលីផងដែរ ខណៈកោះនេះមានឈ្មោះល្បីល្បាញផ្នែកវប្បធម៌ ។ លោកបានសំណូមពរឱ្យអាជ្ញាធរដាក់ទោសយ៉ាងតឹងរ៉ឹងលើអ្នកប្រព្រឹត្តខុសច្បាប់ ៕