Home ព័ត៌មានអន្តរជាតិ អង់គ្លេសរៀបចំការប្រកួតជីកជន្លេនដណ្តើមជើងឯកពិភពលោក

អង់គ្លេសរៀបចំការប្រកួតជីកជន្លេនដណ្តើមជើងឯកពិភពលោក

47
0

ប្រទេសអង់គ្លេស ៖ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសអង់គ្លេសបានរៀបចំការប្រកួតជីកសត្វជន្លេន (World Worm Charming Championship) ដើម្បីដណ្តើមជើងឯកពិភពលោក និងមានមនុស្សរាប់រយនាក់មកចូលរួមប្រកួត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6k97levr0IGYg-w8B1GCzvpdSDs7hor7AEDXPOZtQTp3Xb1qb-kSUN7LB39GUJuvocf8_J5nQ7py3Uju08t1QXEK5V6flDDH76vCXLri-3zihzjslqwOez9mMltOxeJUaoBbFWXamZ8ZKOc_TsgknuiunuAFmhbtjxyuKZNdEE2fdx-x2yNJXFG9mPxE/s1839/0_GMP_DCM_210523worms_012JPG.webp

ការប្រកួតជីកសត្វជន្លេនដើម្បីដណ្តើមជើងឯកពិភពលោកនេះ គឺបានរៀបចំឡើងនៅទីក្រុងឈេសឃៀ ប្រទេសអង់គ្លេស កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ កន្លងមក ។ ការប្រកួតនេះមានមនុស្សរាប់រយនាក់មកចូលរួម ហើយពួកគេបានកាន់ឧបករណ៍ជាច្រើនប្រភេទសម្រាប់ជីកដីស្វែងរកជន្លេន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrX_6_sPBhevH4XYD6ubDDLLP7l2mcBZ2Jg4tL-tSoTwq_jsAwmkLXDB1tAamAH01kP38xa7LWj9H-1JAHzxKVIMvLQXaHH19N4yEY0aY5BhLqU0Wkpf5eaXRHTlSqAZH-Y9XTUP4KG8c23mcyL2BpOWmZBxU9RGKxf9VRV4w2kSn2xA8RDfUGc7HVyC8/s615/2_GMP_DCM_190524worms_013JPG.webp

គណៈកម្មការនឹងបែងចែកផ្ទៃដីតូចៗអ្នកឱ្យប្រកួត ហើយការជីកដីរកជន្លេននឹងចំណាយពេលសរុបចំនួន៣០នាទី ។ បើអ្នកណាអាចជីកជន្លេនបានច្រើនបំផុត នឹងទទួលបានជ័យជម្នះក្នុងការប្រកួត ។ ប៉ុន្តែគណៈកម្មការមានបម្រាមមួយចំនួន ដូចជា ៖ ហាមជីកដីឡើងលើ ហើយអ្នកជីកជន្លេន មានសិទ្ធិត្រឹមតែស៊ក ឬដំឧបករណ៍របស់ពួកគេចូលក្នុងដីប៉ុណ្ណោះ ព្រមទាំងហាមបាចថ្នាំ ឬបាចម្សៅគីមី ឬស្រោចទឹកលើដីផងដែរ ។

ហេតុនេះ អ្នកចូលរួមប្រកួតទាំងអស់បាននាំគ្នាគោះឧបករណ៍ផ្សេងៗរបស់ខ្លួនចូលក្នុងដី ដូចជា ៖ គោះឆ្នាំង និងគោះធុងជ័រខ្លាំងៗ ។ រីឯអ្នកខ្លះទៀតព្យាយាមផ្លំឧបករណ៍ភ្លេង, ច្រៀងចម្រៀង និងលោតលើដី ដើម្បីឱ្យជន្លេនចេញពីក្នុងដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRpYel8j70UpJr1978VU9YrN6Z8JclHf_vT2XFbSwmfpTkTvibjHzKouScmL14hh9zBHKZXy6iIn-94cizogmJ8qF2qXPEHHGeKDSUsgNfZFvW_hz8N36_5QK0H8qWO2c-IkSqi_Q0-lsQh_EeXcrzvgion4Rfuic5zF5P0HjfkvQEGOtPxikMRyh9P2g/s1952/england-world-worm-charming-championships.jpg

បេក្ខជនទទួលបានជ័យជម្នះក្នុងការប្រកួតនេះ គឺអ្នកស្រី អេឡិច កប់ព្រី ដោយសារអ្នកស្រីអាចចាប់ជន្លេនបានជាងគេ រហូតដល់១៩៥ក្បាល ។ អ្នកស្រី អេឡិច និយាយថា ៖ «ក្រុមរបស់យើងមានគ្នា៥នាក់ ហើយយើងបានជួយគ្នាធ្វើឱ្យដីរង្គើ និងឆ្លាស់គ្នាចេញ-ចូលបរិវេណប្រកួត ។ យើងប្រើប្រាស់រនាស់តែ២ប៉ុណ្ណោះ អូសវាចុះឡើង បន្ទាប់មក យើងនាំគ្នាវាយជន្លេន ទើបយើងអាចចាប់ជន្លេនបានច្រើនបែបនេះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgISPejiD52G2l73beP4yNkqc-2FxurOv5JS0oDKEWCfcXN9lbpygMSNFpyWfjuauiBdeyI9DCFkN2XY_gzFWNNnxpFG3_JDioMww8bs7b24B_66EjM6OTZ3ZqD6EmWuJhSJUEeg3T1ZKBdIKPJ_AlsiuhUmBvdwBMny_P8m-9-mXZDmZUru3kyJSY5FHQ/s667/worm-charming-667x444.jpg

កាលពីឆ្នាំ១៩៨០ កំណត់ត្រាស្ថិតិពិភពលោក ធ្លាប់បានកត់ត្រាថា ថមសាបឺបូថាំ គឺជាបុគ្គលអាចចាប់ជន្លេនបានច្រើនជាងគេក្នុងការប្រកួតដណ្តើមជើងឯកពិភពលោក គឺស្មើរហូតដល់៥១១ក្បាល ៕