យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,២៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,២០០រៀល ក្នុង១លីត្រ។
បើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន៖
- ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,២០០រៀលក្នុងមួយលីត្រ (ឡើង ៥០រៀលក្នុងមួយលីត្រ)
- ប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,១៥០រៀល (ឡើង ៥០រៀលក្នុងមួយលីត្រ)៕












