Home ព័ត៌មានជាតិ នៅអេហ្ស៊ុបមានប្រាសាទពីរ៉ាមីត ខណៈនៅខ្មែរក៏មានដែរ គឺប្រាសាទកោះកេរ្តិ៍!

នៅអេហ្ស៊ុបមានប្រាសាទពីរ៉ាមីត ខណៈនៅខ្មែរក៏មានដែរ គឺប្រាសាទកោះកេរ្តិ៍!

91
0

អ្នកណាមិនល្បីប្រាសាទពីរ៉ាមីតជីហ្សាប្រចំាប្រទេសអេហ្ស៊ីប ខណៈបច្ចុប្បន្ននេះភ្ញៀវទេសចរសម្រុកយ៉ាងភ្លុកទឹកភ្លុកដីទស្សនាប្រាសាទបុរាណលើទឹកដីមួយនេះ។ យ៉ាងណាមិញ ប្រាសាទរាងជាពីរ៉ាមីតនេះក៏មាននៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងដែរ ដែលត្រូវបានគេស្គាល់ថាជា ប្រាសាទកោះកេរ្តិ៍ ជាអច្ឆរិយៈបុរាណមួយដែរ ប៉ុន្តែបែរជាមិនសូវទទួលបាននូវចំណាប់អារម្មណ៍ខ្លាំងនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7gbhxCmftHjDY8vIAB0KvlxG7zUrXH-Um-pmeSuLn8usr_Y26h6q8t8UF6AMjO_RygysmvoFYxH4oHhTY0h5LQShMm_8IOreWKG5mPosyT3zNJ9pgHl4aaOa_21wowyP5BCYhwJMC5RTodC8VCTvh7ab08kK_ZrdsL8AOzsfmP0CYDt6jDKoJefJbszw/s1576/e3e4b92772a00bf08922a79dd5a874d7-Giza.jpg

បើនិយាយពីប្រាសាទពីរ៉ាមីតជីហ្សា ក្នុងប្រទេសអេហ្ស៊ីប ដែលជាផ្នូររបស់ខ្សែស្រឡាយស្តេចផារ៉ាអុង កសាងឡើងជាង ៤៥០០ឆ្នាំមកហើយ បើគិតមកទល់ពេលនេះ។ វាមានកម្ពស់រហូតដល់ ១៣៨ ម៉ែត្រ និងប្រវែងជ្រុងនីមួយៗប្រមាណ ២៣០ ម៉ែត្រ។ សំណង់អច្ឆរិយៈមួយនេះទទួលបាននូវភាពល្បីល្បាញខ្លាំង ដោយសារតែភាពចំណាស់របស់វា ក៏ដូចជាបានបង្កប់នូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន ដែលអ្នកវិទ្យាសាស្រ្តពុំទាន់អាចបកស្រាយបាននូវឡើយនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2LZy47vaurr1GsnV4xyvhUFWXFM_xwHyF6TxlCbWuA7PeIjVWKBYJkHEv_wP4JUgi7Ngy_iSr8c9ziFJwaE_B0E88krjkopOdGcEt2nN0XBOjJzUjztqxW6-e4i5ARe4Zkm94d1A5Qo8mZTqP_l_-DubCVYRRq-MnZwHi_eWhboiGzlpd8OmKlFDY7Qw/s1581/Kheops-Pyramid.jpg

ដោយឡែក នៅឯប្រទេសកម្ពុជាវិញ ប្រាសាទរាងជាពីរ៉ាមីតដ៏ចំណាស់ អាយុកាលប្រមាណជាង ១០០០ឆ្នាំ ត្រូវបានគេស្គាល់ថាជា ប្រាសាទកោះកេរ្តិ៍។ តំបន់ប្រវត្តិសាស្រ្តកោះកេរ្តិ៍ គឺជាទីតាំងបុរាណវត្ថុដាច់ស្រយាលមួយ ស្ថិតនៅក្នុងភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ និងចម្ងាយប្រហែល ១២០គីឡូម៉ែត្រ ពីខេត្តសៀមរាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSG35DgTB0Tal35W0jb1nT2UZR2qYZhIib2FngcMLOEOGJhfgxXrcOkOjNI5yxOcHTVFVmdromEn8qmsKEGmYOuUXEbmgqjB-4IAfszmsXGiqCfrOIqfAQ0r4AVbtJ4OaRCOWC84pVheBNL_eR2QenoDbtKc_ARTUUqJUbVYJkujjA190zjqMtCGb9u4I/s960/%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%9C%E1%9E%B7%E1%9E%A0%E1%9E%B6%E1%9E%9A-%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%9F%E1%9E%B6%E1%9E%91%E1%9E%80%E1%9F%84%E1%9F%87%E1%9E%80%E1%9F%81%E1%9E%9A%E1%9F%92%E1%9E%8F%E1%9E%B7%E1%9F%8D-%E1%9E%AC%E1%9E%80%E1%9F%84%E1%9F%87%E1%9E%80%E1%9F%826.jpg

ប្រាសាទកោះកេរ្តិ៍ មាន៧ជាន់ កំពស់ ៣៥ម៉ែត្រ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរតាមបែបព្រហ្មញ្ញសាសនា។ អតីតរាជធានីកោះកេរិ៍ដ មានទំហំផៃ្ទដី១៦X១៦គីឡូម៉ែត្រ រួមមាន៩៨ប្រាសាទ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPEiGCrCQz6KqhZ3u4AWgNz7DCocqy0Oh8PBSTI-uwiFmlUyr2QzSLRvpAirxnPCcBMEd-HYjjN174kd1v0L7I_Y_DUTHeMf35ZDjeldAdjBmtEAohUH7NlAz3tYvYFp-8nUToh4YkvqVgEm5Ts72jX4lZtOAnDt0F8qdL8tWnj8rPc3ZMb1HUYYQIhkQ/s891/4-35.jpg

កោះកេរ្តិ៍ ជាឈ្មោះទំនើបសម្រាប់ទីក្រុងដ៏សំខាន់មួយរបស់អាណាចក្រខ្មែរ។ នៅក្នុងសិលាចារឹក ទីក្រុងនេះត្រូវបានគេឲ្យឈ្មោះថាជា លិង្គបុរៈ ឬ ឆោកគគ៌្យរ ។ ឆោកគគ៌្យរ ជាពាក្យខ្មែរបុរាណ ដែលមានន័យថាជា បឹងគគីរ ឬស្រះគគីរ។ ពាក្យឆោកគគ៌្យរនេះហើយដែលក្លាយមកជាពាក្យ កោះកេរ្តិ៍។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe1pk7IkLeZIcPqJhhwZhAIKkKwoCmW_JOg1rBBwuAhiobGKJVG9aKByi7rQAaFE-urAnDq6D-Vp619PqolLnLM4MolenVH2vvZFC6kMV3OhQESiaYs-us70hGXpPfbGWrSgnp70tpF-ongVWGlz9fei4vwPGgORIbjI7vRZBAtfHuTE7A73aeq78u8Cw/s1024/SmartSelectImage_2019-10-08-07-10-50-762x1024.png

គួរបញ្ជាក់ដែរថា រមណីយដ្ឋានកោះកេរ្តិ៍ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងសម័យប្រជុំលើកទី៤៥ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ អារ៉ាប៊ីសាអូឌីត៕