គម្រោងសាងសង់ទំនប់អាងទឹកពាម ដែលស្ថិតនៅឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ បាននឹងកំពុងសាងសង់យ៉ាងញាប់ដៃញាប់ជើង ខណៈបច្ចុប្បន្នសាងសង់បាន៣៥ភាគរយ។
គម្រោងនេះអាចបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ៦២៦ហិកតា និងរដូវប្រាំងចំនួន ១.៩៤៩ហិកតា ព្រមទាំងដំណាំរួមផ្សំចំនួន ១៥ហិកតា និងមានប្រជាពលរដ្ឋទទួលផលប្រមាណ ២.៤២៦គ្រួសារ។
គម្រោងសាងសង់ទំនប់អាងទឹកពាម គ្របដណ្ដប់លើភូមិចំនួន ១១ នៃឃុំម្យាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។ ការងារសំខាន់ៗ របស់គម្រោងមានដូចជា សាងសង់ទំនប់ប្រវែង ២.០០០ម៉ែត្រ, សាងសង់សំណង់បង្ហៀរចំនួន ១កន្លែង និង សាងសង់សំណង់ទ្វារទឹក ចំនួន១កន្លែង៕











