Home ព័ត៌មានអន្តរជាតិ ថៃស្នើចុះបញ្ជីសម្លតុមយ៉ាំ និងឈុត Kebaya ជាបេតិកភណ្ឌវប្បធម៌អរូបីជាមួយអង្គការយូណេស្កូ

ថៃស្នើចុះបញ្ជីសម្លតុមយ៉ាំ និងឈុត Kebaya ជាបេតិកភណ្ឌវប្បធម៌អរូបីជាមួយអង្គការយូណេស្កូ

86
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា រដ្ឋាភិបាលថៃស្ថិតនៅក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Srettha Thavisin នឹងស្នើចុះបញ្ជីសម្លតុមយ៉ាំ និងឈុត Kebaya ជាបេតិកភណ្ឌវប្បធម៌អរូបីជាមួយអង្គការយូណេស្កូ (UNESCO) នៅឆ្នាំ២០២៤ ។ ហេតុនេះ ពិភពលោកនឹងទទួលស្គាល់ Soft Power ផ្សេងៗរបស់ថៃយ៉ាងទូលំទូលាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYSF0qEckUdvQVveW-QPuo-fUigMlD6a4aOC_xzNMjlqXvuPuqIHT6jWwWSPWUdtrRUtFBDomCtUUKDCaoaSBZBJas_B1t_zmSVhIiSDAdyZNmIH4AgyqfBNA3mWdLtRO6xWIqLp9F2V6GG4vKQY9kTQXLpa2iEebUS0_VMn7M65ulP8aylgK31RxBzi8/s1280/photo_2024-07-01_10-54-38.jpg

មន្ត្រីនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី លោកស្រី Kanika Ounjit បានថ្លែងកាលពីថ្ងៃទី៣០ ខែមិថុនា ថា ក្រសួងវប្បធម៌ដឹកនាំដោយលោកស្រី Sudawan Wangsuphakitkoson រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានអនុវត្តគម្រោងលើកកម្ពស់ផ្នែកបេតិកភណ្ឌវប្បធម៌ ដែលថៃបានស្នើចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌ថ្នាក់ខេត្ត និងថ្នាក់ជាតិជារៀងរាល់ឆ្នាំ ។ លើសពីនេះ ថៃនឹងស្នើចុះបញ្ជីបេតិកភណ្ឌវប្បធម៌របស់ថៃ ធ្វើជាបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិជាមួយអង្គការអប់រំវិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH5KGjpf6tZDhhqBYhz6aTdzImtoBLZ0UCLWDe5RamFKMftfLVDxinxfyMAt2fFT18RPZ4lnbq_P8mC1rF__3I67QDyHEMrqM2D-1mhA7xiiblT9p8ijASHTkOcYATob8Y72mM8xx0vMXalcbqhidHOsUuM47lbZHUc5kgUFvdsQrrMqNyTcZqzMjrRbk/s1161/photo_2024-07-01_10-54-37%20(3).jpg

លោកស្រី Kanika Ounjit មន្ត្រីនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីបន្តទៀតថា កន្លងមក ប្រទេសថៃបានបង្ហាញបេតិកភណ្ឌវប្បធម៌ថៃធ្វើជាតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ ហើយត្រូវបានអង្គការយូណេស្កូចុះបញ្ជីរួចហើយ ចំនួន៤ប្រភេទ រួមមាន ៖ ល្ខោនខោល, ម៉ាស្សាថៃ, របាំម៉ាណូរ៉ា និងប្រពៃណីសង្ក្រាន្ត ។

ចំណែកនៅឆ្នាំ២០២៤ ប្រទេសថៃនឹងស្នើចុះបញ្ជីសម្លតុមយ៉ាំ និងឈុត Kebaya ជាបេតិកភណ្ឌវប្បធម៌អរូបីជាមួយអង្គការយូណេស្កូ ។ រីឯឈុត Kebaya ថៃនឹងស្នើចុះបញ្ជីរួមគ្នាជាមួយប្រទេសម៉ាឡេស៊ី, ព្រុយណេ, ឥណ្ឌូណេស៊ី និងសិង្ហបុរី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguFkzdBO-tAZSjctTDcvQWl0GFm10OBBW2hOjLr9KwcxlFEwFSosQTK-x1OEBg_Pox7wGejGUKlJhmji67T3RbxixV8JwDElp51IbB5aYrAeBHMiF0IHoth9g09FSdK0TOGMryKXdNqxW9up6wZa7IMqqOITb6_N6H2l5hJkR1a7SRrespdI35ud4Mwgw/s1280/photo_2024-07-01_10-54-37%20(2).jpg

ការចុះបញ្ជីបេតិកភណ្ឌវប្បធម៌ទាំងនេះ នឹងលើកយកមកពិចារណាក្នុងកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាល ស្តីពី «ការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី» លើកទី១៩ ដែលប្រព្រឹត្តឡើងចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នៅសាធារណរដ្ឋប៉ារ៉ាហ្គាយ ។ ក្រៅពីនេះ ប្រទេសថៃក៏បានស្នើចុះបញ្ជីឈុតថៃ, Muay Thai និងក្រម៉ា ជាបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិជាមួយអង្គការយូណេស្កូផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIizaWAuoeul8yS03iR8EeEJRky4B4AUZiVD_cKeXurr_gsbKKGjACT-s42iVgwD6QpIhhH1U_NrJ8Disx_NqMqM-ZUWYvWxVU7kUUimG_UtlDEO6sNcGRZG1J6N2fTIopzrDeQgRjTHNvN1H4WmcV6s-dIhGi5ioV_JkfU3Haf-rw-w6iiu2zZmpiWGw/s724/photo_2024-07-01_10-54-37.jpg

លោកស្រី Kanika Ounjit បន្ថែមថា ក្រសួងវប្បធម៌បានព្យាយាមលើកកម្ពស់ Soft Power តាមរយៈការចុះបញ្ជីបេតិកភណ្ឌវប្បធម៌ជាមួយអង្គការយូណេស្កូ ដូចជា ៖ ម្ហូបអាហារ, ការងារសិប្បកម្ម និងពិធីបុណ្យប្រពៃណី ដើម្បីបង្កើនគុណតម្លៃបន្ថែមទៀតក្នុងការបង្កើតមុខរបរ និងផ្តល់ប្រាក់ចំណូលដល់ពលរដ្ឋ រួមទាំងសហគមន៍ ។ ហេតុនេះ វានឹងលើកកម្ពស់សេដ្ឋកិច្ចជាតិ តាមរយៈការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល ដែលចង់ឱ្យ Soft Power របស់ថៃមានការទទួលស្គាល់យ៉ាងទូលំទូលាយនៅលើឆាកអន្តរជាតិ ៕