Home ព័ត៌មានអន្តរជាតិ អ្នកជំងឺមហារី.ក លើពិភពលោកកើនឡើងខ្ពស់គួរឱ្យបារម្ភ

អ្នកជំងឺមហារី.ក លើពិភពលោកកើនឡើងខ្ពស់គួរឱ្យបារម្ភ

60
0

ជំងឺមហារីក គឺជាមូលហេតុមួយដែលធ្វើឱ្យមនុស្សនៅលើពិភពលោក ស្លា.ប់ យ៉ាងច្រើនក្នុង១ឆ្នាំៗ ។ របាយការណ៍បញ្ជាក់ថា រយៈពេលជាច្រើនឆ្នាំមកនេះ អ្នកជំងឺមហារី.ក ថ្មីបានកើនឡើងខ្ពស់គួរឱ្យបារម្ភ គឺជាមធ្យម មានមនុស្សរាប់ម៉ឺននាក់បានកើតជំងឺមហារី.ក ក្នុង១ថ្ងៃ ហើយវាជាបញ្ហាកង្វល់មួយរបស់ពិភពលោក ។ មូលហេតុធ្វើឱ្យមនុស្សបច្ចុប្បន្នកើតជំងឺមហារីកច្រើន ដោយសារការជក់បារី និងផឹកស្រា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZuH70mc-WUxHgxCY7JQj6I15z5kQHF1SrtCdGgDVzsBgGjPMLIdBTOzVX1GbTIcT5q2PZRo3u1o0HJWaNYggygc8BEkK2sdjoAX5duWiAAXzJ6CS48XMMK92mjVLJw7JJrqpINQ5rDYigysRo0RlEFVsIhXxFdS1CSFASzDBYG4m4Ze4V0zRv9x-CXMc/s1280/photo_2024-06-29_16-36-10.jpg

មន្ត្រីអង្គការសុខភាពពិភពលោក (WHO) និយាយថា នៅឆ្នាំ២០៥០ អ្នកជំងឺមហារីកថ្មីនឹងកើនឡើងរហូតដល់ជាង៣៥លាននាក់ ឬកើនជាង៧៧% ។ កាលពីមុន អង្គការសុខភាពពិភពលោក ធ្លាប់សន្និដ្ឋានថា នៅឆ្នាំ២០៤០ អ្នកជំងឺមហារីកនៅទូទាំងពិភពលោក នឹងកើនឡើងជាង២៨លាន៩សែននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkZbq93VtLlpzcS4sGYeIiu1oWVR0Bw1lIZpoT8RtYhoVb8BWClZcg8G04URQi5SQhPYABDEWYMjzxw0qCvBl_9EVGF-zR2xIsX4HFpXMGbCWUlfG-tEf8B_li9T900_Y4cmKT6b5fjp23p1OleLTjnR2PYVP7DNFjTxq2EcNBQ_v3Zdte-Fv23Krx66A/s768/photo_2024-06-29_16-36-11%20(2).jpg

ប៉ុន្តែនៅឆ្នាំ២០២៤ ចំនួនអ្នកជំងឺមហារីកបានកើនឡើងយ៉ាងឆាប់រហ័ស ហើយកត្តាសំខាន់ៗដែលធ្វើឱ្យពលរដ្ឋនៅលើពិភពលោក ប្រឈមនឹងការកើតជំងឺមហារីកកាន់តែច្រើន រួមមាន ៖ ការជក់បារី, ការផឹកស្រា និងបរិយាកាសកខ្វក់ ។

តាមទិន្នន័យនៅឆ្នាំ២០២២ បង្ហាញថា អ្នកជំងឺមហារីកថ្មីប្រមាណ២០លាននាក់ ក្នុងនោះបានស្លាប់ចំនួន៩លាន៧សែននាក់ ។ រីឯអ្នកជំងឺមហារីកនៅមានជីវិតរយៈពេល៥ឆ្នាំ បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យជំងឺមហារីក គឺស្មើជាង៥៣លាន៥សែននាក់ ។ ជំងឺមហារីកនឹងកើតលើមនុស្សម្នាក់ក្នុងចំណោម៥នាក់ ខណៈមនុស្សប្រុសកើតជំងឺមហារីក គឺស្លាប់ម្នាក់ក្នុងចំណោម៩នាក់ រីឯមនុស្សស្រីស្លាប់ម្នាក់ក្នុងចំណោម១២នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg00NNYRw128h8ypzd9KSkCx8KKCuaK_F1ZjISppmOo-VZuJ8NI676gqnk2Oklrueq9WvkrwxK-mQrjaaHi-6i913N83M0zXzYWSHrbVkeGaHOPCdAVgeGdQUubWpjEPEFr1rifJOoi1bx4ypmCHfH_JxBsx7J0nuAvmXTE-TNA7Kw_NQXjEpoeSWZrMno/s890/photo_2024-06-29_16-36-11%20(3).jpg

ជំងឺមហារីកចំនួន៥ប្រភេទ នៅលើពិភពលោក រួមមាន ៖ មហារីកសួតមានច្រើនបំផុត គឺស្មើនឹង១២,៤% ក្នុងចំណោមអ្នកជំងឺមហារីកទាំងអស់ បន្ទាប់មក គឺមហារីកសុដន់, មហារីកពោះវៀនធំ, មហារីកក្រពេញប្រូស្តាត និងមហារីកក្រពះ ។ បើតាមស្ថិតិរបស់វិទ្យាស្ថានជាតិផ្នែកជំងឺមហារីកបង្ហាញថា ក្នុង១ឆ្នាំៗ មានអ្នកជំងឺមហារីកថ្មីប្រមាណ១សែន៤ម៉ឺននាក់ ក្នុងនោះស្លាប់អស់៨ម៉ឺន៣ពាន់នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbU3cjqPhuFPKK2qbxOmkLGbgLAPs87bI7RWbXDEAyHzXoCEojSGlbxpH47Q9gqmrFN_b1H6RqkDI5LKX_7_yj8Cy5BI8wEoNAylwSJWa9CHY-JKU0jTIkFJVgSXuSKGsAKb9Vj4p7YYP_snJ-pKVTpwK7R0Uk1J3V4Jg1bLs2EnrV2gBCgaA7mUXKvUk/s1000/photo_2024-06-29_16-36-11.jpg

វិធីការពារជំងឺមហារីកដ៏មានប្រសិទ្ធភាពបំផុតនាពេលនេះ គឺយើងគួរតែទទួលការត្រួតពិនិត្យពេលឈានដល់ការធ្វើរោគវិនិច្ឆ័យ ដើម្បីអាចព្យាបាលជំងឺមហារីកបានទាន់ពេលវេលា និងជាសះស្បើយបាន ៕