អ្នកប្រើប្រាស់បណ្តាញសង្គមជាពិសេសអ្នកស្នេហាវិស័យបវរកញ្ញាមានការជជែកវែកយ៉ាងខ្លាំងបន្ទាប់ពីមានរូបភាពលេចឡើងនូវមកុដ Miss Grand Cambodia 2024 តម្លៃជាង១លានដុល្លារមានអ្នកប៉ះនិងពាក់ច្រើនគ្នាមុនម្ចាស់ជ័យលាភី។ អ្នកខ្លះថាការធ្វើដូចនេះមកុដលែងមានភាពពិសេសពីព្រោះនរណាៗក៏អាចប៉ះនិងពាក់បាន ចំណែកឯអ្នកផ្សេងទៀតថាប្រកាន់ពេកប្រយ័ត្នលែងមានអ្នកធំៗជួយឧបត្ថម្ភគាំទ្រវិស័យបវរកញ្ញាស្រុកខ្មែរ។

កាលពីពេលថ្មីៗនេះផេកអ្នកគាំទ្របវរកញ្ញា មានឈ្មោះថា «Pageant Queen Kh»បានបង្ហោះវីដេអូខ្លីមួយមកុដដែលមានតម្លៃជាង១លានដុល្លារត្រូវបានប៉ះនិងពាក់លច្រើនគ្នា។ ផេកនេះបានដាក់ចំណងជើងថា «ហឹមមកុដហ្នឹងដូចជាលែងពិសេសហើយ បើនរណាក៏ប៉ះបានពាក់បានតាមចិត្តចឹង។ បើនៅប្រទេសគេវិញ មុនការប្រកួតចឹងមកុដមួយគឺមានតម្លៃខ្លាំងសម្រាប់កម្មវិធីគេ គេដាក់តាំងក្នុងទូរពាក់ស្រោមដៃកាន់និងគោរពដូចព្រះចឹង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMnhYVvND6r24-kcYss9xTEvAOVGRK7kRTeVoFt8h6mmaOHYzVboQxaufnFucy9V-HEoU7mCC2f_1q0zKHxvOXWLYeOlZWD_Tuh_rkmfUvBJcuh9RceQEHY17aDsPJIMwy2o3EbyaXdxN4Hi8OWmURlmgRoPswzcn2BfUu9nkx1aeJNKtAPrCuMwTuOJI/s1440/image_2024-06-29_11-33-51.png

ការបង្ហោះនេះបានធ្វើឱ្យមានការទាក់ទាញពីសំណាកអ្នកលេងបណ្តាញសង្គមចូលទៅបញ្ចេញមតិវែកញែកយ៉ាងកក្រើក។ អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា «ចិត្តដូចគ្នាម្លេះAdmin ព្រោះមកុដមួយៗគឺវាមានតម្លៃខ្លាំងណាស់សម្រាប់អ្នកឈ្នះហើយក៏ជាមនុស្សដំបូងដែលបានពាក់ក្នុងថ្ងៃដែលខ្លួនឯងបានឈ្នះ តែនេះវ៉ល់ៗមិចទេអ្នកណាក៏ប៉ះបានអ្នកណាក៏ពាក់បានដល់ចឹងលែងមានតម្លៃនៃពាក្យថា «មកុដ»។ គណនីមួយទៀតលើកឡើងដែរថា «អេនមីន គិតល្អៗទៅពៅhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm88QPJR6mkP5Pz613z8ta-yjw_-1YW_GKpB1M_4bgptNvAwylr93nc35U1HYquDIl5SM7OG8BrwB3xCd1K76SG4OxR4UgyUY7bCPEvft9icjmxzLjL6qXZiDsm9vUyT_AaXmMO_DtgnnRTZ4Ntyf4wIPwbdkFIudEIqXsAT66HpCEmZSQ6hxZTWwu0-g/s960/image_2024-06-29_11-33-52%20(2).png
ដោយសារ មកុដហ្នឹងអស្ចារ្យមានតម្លៃសម្រាប់ស្រ្តី ចឹងហើយហើយបានមនុស្សគ្រប់រូបប្រថ្នាបានប៉ះ បានគ្រងលើក្បាលពួកគាត់ ដ្បិតតែនិយាយលេងសើចខ្លះក៏ពិតមែន តែពួកគាត់ យកមកលលើក្បាលរបស់ពួកគាត់ ហើយណាមួយពួកគាត់ក៏ជាអ្នកមានឋានៈ ខ្ពង់ខ្ពស់ ក្នុងសង្គមយើងផងដែរ ហើយប្រហែលជាផ្នែកមួយដ៏សំខាន់ក្នុងស្ថាប័ន miss grand ក៏មិន ដឹងខុសត្រូវអីកុំប្រកាន់និងយោបល់បងណាអូនមីនៗ»។ អ្នកផ្សេងទៀតតថា «កម្មវិធី Miss grand ឆ្នាំនេះដូចក្មេងលេងបាយឡុកបាយឡ មកុដក៏ការពារមិនបានល្អដែរ អ្នកណាក៏លពាក់បានដែរមើទៅកម្មវិធីអស់តម្លៃហើយ»។ មួយផ្នែកទៀតមានការបញ្ចេញមតិថា «ការផុសបំផុសបំផុលលែងឱ្យមានអ្នកមានធំៗឧបត្ថមបន្តទៀត យូរៗទៅអត់អ្នក support កម្មវិធីលែងមានការគិតរបស់ខ្ញុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn6KRJOm5fxarDanrToe2HU1UJGuXdAQp5KQI0nJPpMvPqMVLjl-bsohz0VqGAGn0jIA3A1mDU5lV1Mmh9q6nKPYITsv-9fFv73uyIcKjNA9TspZ_Bcu4DvqnVhKb3TTuBNNtzK_xSXXwk_yXOY_ktBXTcFQI3LuIkb5J4zKb6d3cBODz_mehhEiJZWwE/s1440/image_2024-06-29_11-33-52.png

មកុដ Miss Grand Cambodia 2024 ត្រូវបានខាងស្ថាប័នដែលដឹកនាំដោយលោកស្រី អ៊ឹម សុគន្ធា ត្រូវបានទម្លាយថាមានតម្លៃជាង១លានដុល្លារអាម៉េរិកបំផុសឡើងនូវគំនិតសត្វហង្សពាំតំណក់ទឹកនៃគ្រាប់ពេជ្រដោយក្បាច់រចនារំលេចឡើងដោយគ្រាប់ពេជ្ររាប់ពាន់ស័ក្តសមនឹងមានអំណាចសម្រាប់ម្ចាស់ក្សត្រីថ្មីនៅក្នុងឆ្នាំ២០២៤ នេះ។

គួរបញ្ជាក់ថា ការប្រកួតបឋម Miss Grand Cambodia 2024 នឹងរៀបចំឡើងនាថ្ងៃទី៧ កក្កដា និងថ្ងៃផ្តាច់ព្រ័ត្រនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ទីតាំងនៅឯសាលមហោស្រពកោះពេជ្រដោយបេក្ខភាពចូលប្រកួតមានចំនួន២៨នាក់៕