Home ព័ត៌មានជាតិ នៅពីក្រោយភាពជោគជ័យ! ស្នេហារបស់ព្រឹទ្ធិចារ្យ គង់ ណៃ និងលោកយាយឆ្លុះបញ្ចាំងពីសេចក្តីស្រលាញ់ពិតលើលោកកី មិនគិតពីឋានៈឬយសសក្តិ

នៅពីក្រោយភាពជោគជ័យ! ស្នេហារបស់ព្រឹទ្ធិចារ្យ គង់ ណៃ និងលោកយាយឆ្លុះបញ្ចាំងពីសេចក្តីស្រលាញ់ពិតលើលោកកី មិនគិតពីឋានៈឬយសសក្តិ

166
0

ដំណឹងដ៏សោ.កស.ង្រេងមួយគឺបានកើតឡើងកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ទៅលើព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មរតកមនុស្សរស់ចាប៉ីដងវែង ដែលបានទទួលម.រណភាព ដោយរោ.គាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ ខណៈបន្សល់ទុ.កត្រឹមភរិយាដ៏ប្រពៃរបស់គាត់ ដែលនឹងត្រូវរស់នៅយ៉ាងកណ្តោកកណ្តែងចាប់ពីពេលនោះតទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZh4iZph9g7LadzpY0csGf7IxGWwwQi0hpC1I7pfHQkWUb9z7JV2QeQO0YvZrGdxcdqTjmnwHbnGZ83GCui6MeOEpirZ_b9XwZGrWGf9S8bf4HWfxCXJx4yFzvETG0Cx_IxIoZhqdsv_wTEvn2my3AInluGDMynO0RJAeK0zMv_4AhDze5y0mi4DN8Zq0/s719/photo_2024-06-29_16-08-09.jpg

លោកយាយ តាត ឆេន ដែលត្រូវជាភរិយារបស់លោកតា គង់ ណៃ ដោយពួកគាត់ទាំងពីរបានរៀបអាពាហ៍ពិពាហ៍ អំឡុងឆ្នាំ ១៩៦២ ខណៈកាលគ្រានោះលោកយាយមានព្រះជន្ម ២០ ឆ្នាំ និងលោកតាមានព្រះជន្ម ១៨ ឆ្នាំ។ បន្ទាប់ពីអាពាហ៍ពិពាហ៍ លោកតានិងលោកយាយទទួលបាន ចំណងដៃកូនចំនួន ១០ នាក់ (ក្នុងនោះគឺស្រី ៤ នាក់ និងប្រុស ៦ នាក់ )។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi6Z29ryoM_ZrRrWIKgtn6lb6b4jGz4o8K-x_hgHkhKWZ9VVne4_551MSAk_pqJPUDW0mllgTvtD8-KTg8ozS09pSRIXyBDgYydGufeX8VMPxRVJq-Ludt-SNT9kw2hsCV1fWld77SDZUdPxQGJhFRZupFx2WFSckiu9rlkehjX6gZMeb3jfaJNsXIx10/s960/photo_2024-06-29_16-10-38.jpg

ក្នុងអំឡុងពេលដែលលោកតា គង់ ណៃ នៅរស់រៀនមានជីវិត គាត់បានសាងនូវស្នាដៃជាច្រើនសន្ធឹកសន្ធាប់ ទទួលបានពានរង្វាន់ទាំងថ្នាក់ជាតិនិងអន្តរជាតិ រហូតទទួលបានគោរមងារថាជា ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ស្របពេលក៏ទទួលបាននូវការលើកតម្កើនយ៉ាងខ្លាំងពីមហាជនខ្មែរ។

យ៉ាងណាមិញ នៅពីក្រោយភាពជោគជ័យដ៏ធំធេងរបស់គាត់ គឺតែងមាននារីដ៏ស្រស់ស្អាតម្នាក់នៅក្បែរជានិច្ច ជាអ្នកលើកទឹកចិត្ត ជាដៃគូរជីវិតដ៏ល្អប្រពៃ ហ៊ានទទួលយកទាំងល្អនិងអាក្រក់ មិនប្រកាន់ឬរើសអើងមនុស្សពិការដូចជាលោកតាឡើយ បើទោះបីជាលោកតាត្រូវបានមនុស្សជុំវិញខ្លួនសើចចំអកជារឿយ ព្រោះតែពិការភាពនេះក្តី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhObqSK1QJxrt-LEofbyQya_I7LuIgd8rRQ26EynXaVyxiQT_o6pQy0gKh0NcWy12RZ-vPcD9WG4g4ayuGzpm1TLa56wxme_50iOl6qm7Gz6bX5hCTwxZ7pXf7pzeDzjjJVGMIsVu7BnGQ7d58i62yVxtMnb_hwJT5-dNpa33Il4cI_tmVtIP8RUDgr464/s1280/photo_2024-06-29_16-10-39.jpg

លោកតា គង់ ណៃ តែងតែទទួលបាននូវការមើលថែយ៉ាងល្អឥតខ្ចោះពីលោកយាយ រហូតដល់ប្រជាជនខ្មែរ សរសើរព្រោងព្រាតពីសេចក្តីស្រលាញ់ដ៏ស្មោះសរមួយនេះ។ ជាក់ស្តែង មហាជនគឺបានចាប់ភ្លឹកទៅលើសកម្មភាពរបស់លោកយាយថា ពិតជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើលោកតា អំឡុងពេលព្រឹត្តិការណ៍សម្តែងទស្សនីយភាពពីលោកវ៉ាន់ដា និងលោកតាគង់ ណៃ ច្រៀងបទ Time To Rise នៅឯពហុកីឡាជាតិមរត៌កតេជោ កាលពីពេលកន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg29C-cI4KL58ws3IYzZt_bGxSvEc3s0uxxe0Mst2vcF05u7qYKpwWxAget6WZIwB5uNcAhXu0LqjmtIh5wAZw3tNGinu-dDHtWSSugElFo6SQDaLhVdSrihRAsmBwZd4RVeLS-yAHty2_nn1pcGg4saRYwT2jotB4swiv6jF-hgZ5t9pLJp7y2l7NOR6o/s1280/photo_2024-06-29_16-08-07.jpg

ឆ្លងតាមរយៈរូបភាពទាំងនេះ គឺពិតជាបានឆ្លុះបញ្ចាំងពីចំណងស្នេហាដ៏មានអត្ថន័យរបស់ពួកគាត់ទាំង២ និងធ្វើឲ្យយុវជននិងយុវតីជំនាន់ក្រោយរំភើបចិត្តជាខ្លាំងផងដែរ៕