Home ព័ត៌មានអន្តរជាតិ គួរយល់ដឹង! ប្រយ័ត្នកើតជំងឺនេះ បើផឹកទឹកបរិសុទ្ធតាមមាត់ដបញឹកញាប់

គួរយល់ដឹង! ប្រយ័ត្នកើតជំងឺនេះ បើផឹកទឹកបរិសុទ្ធតាមមាត់ដបញឹកញាប់

64
0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសបានបង្ហាញលទ្ធផលស្រាវជ្រាវមួយរបស់ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ California Polytechnic State University នៅសហរដ្ឋអាមេរិក ដែលបានផ្សព្វផ្សាយក្នុងទស្សនាវដ្តី «Diabetes» ។ ការស្រាវជ្រាវនេះឱ្យដឹងថា ការផឹកទឹកបរិសុទ្ធតាមមាត់ដបញឹកញាប់ នឹងបណ្តាលឱ្យកើតជំងឺទឹកនោមផ្អែម ប្រភេទទី២ ដោយសារដបផ្លាស្ទិកផ្ទុកសារធាតុគីមី BPA អាចបន្ថយភាពប្រែប្រួលរាងកាយចំពោះអាំងស៊ុយលីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0gw8Z_ZlOWpGGnOfetRtGBBNxUD0bbeKLeNdTEjRfGjsQfNNzHOD1BzR3Vk-eU-OoS3UbLJA-5CAAYzY1IDZvtxBvxjcfqEVvofSxA8GHIUZ-f2OJEiR5G5QDHJhjtv6cWMtQHMBxV6zFa8W7sI_OhtPZDDKkVMY0Acbq7el2Jz2D6V11ozmYu5OAfRI/s1200/black-woman-drinking-bottled-water.webp

តាមរបាយការណ៍របស់ក្រុមអ្នកស្រាវជ្រាវបង្ហាញថា ពួកគេបានសាកល្បងជាមួយមនុស្សចាស់មានសុខភាពរឹងមាំ ចំនួន៤០នាក់ ដោយផ្តល់ថ្នាំ Placebo (ជាការព្យាបាលជំងឺមិនពិតប្រាកដ ឬគ្មានផលប៉ះពាល់ផ្នែកវេជ្ជសាស្ត្រ) ឬស្មើប្រមាណ០.០៥មីលីក្រាម សម្រាប់ទម្ងន់រាងកាយ១គីឡូក្រាម ។ ដូច្នេះ បរិមាណការផ្តល់ថ្នាំនេះ គឺស្មើគ្នានឹងបរិមាណថ្នាំដែលភ្នាក់ងារការពារបរិស្ថានអាមេរិកកំណត់ថា មានសុវត្ថិភាពនាពេលបច្ចុប្បន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5lZQNCF6SeB7eFUvNrlDHhSft3ehKG5QvRLbzt9bv1UTGcPMktwFZYn5ksgiMqLeLDHzscKdUtM36x5seCY4d7xH32DNGxzQ30HL8mKChUKGa9dAl-xBpNrqvtgEpC2qd9VEYsa6Bvu3r8kiS89ETczRGq6DUvJp0niCq8U7PLgrt4kDkXr4wlQNURl8/s1500/water2-hero.webp

លទ្ធផលក្រោយការសាកល្បងបង្ហាញថា អ្នកបានទទួលយកសារធាតុគីមី BPA នឹងមានការផ្លាស់ប្តូរកើតឡើង គឺពួកគេមានប្រតិកម្មតិចជាមួយអាំងស៊ុយលីន ក្រោយពីរយៈពេល៤ថ្ងៃ ។ សារធាតុ BPA នឹងកាត់បន្ថយការប្រែប្រួលរាងកាយចំពោះអាំងស៊ុយលីន និងប៉ះពាល់ការរំលាយគ្លុយកូស ។ វាជាការស្រាវជ្រាវដំបូងដែលបញ្ជាក់ថា សារធាតុនេះបណ្តាលឱ្យមនុស្សចាស់កើតជំងឺទឹកនោមផ្អែម ប្រភេទទី២ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1TuIVg4hbRsXKgAQi-wrHs1rjBRd8kBdspJwhT71QqbkfBbSvYdFHxI1OxEqpVk5_w0DYBdSYlZj4zUuULShFLNmEQkSA5pXO4BM4AWAeHh8QrIR-LBYXnhtmAeWGO1vprBe42JCU46gRjCiPb4Sn43RpvcnJ6xB5W98GodgDIEOxSo2IE74czRPqm0I/s800/photo_2024-06-29_12-51-19.jpg

ហេតុនេះ ប្រធានផ្នែកវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រនៃសមាគមជំងឺទឹកនោមផ្អែមអាមេរិកបានអំពាវនាវឱ្យរឹតបន្តឹងការប្រើប្រាស់សារធាតុ BPA ក្នុងសម្ភារៈផ្លាស្ទិក ដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់ ។

គួរបញ្ជាក់ថា BPA គឺជាសារធាតុគីមីប្រភេទ Polycarbonate Plastic ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតសម្ភារៈផ្លាស្ទិក ដូចជា ៖ ដបផ្លាស្ទិក ។ សារធាតុនេះជួយឱ្យសម្ភារៈផ្លាស្ទិករឹងមាំ ភ្លឺថ្លា និងមិនងាយបាក់ ប៉ុន្តែបើសម្ភារៈផ្លាស្ទិកត្រូវជាតិក្តៅ ឬបាក់រយៈពេលយូរ វានឹងធ្វើឱ្យសារធាតុ BPA ក្នុងផ្លាស្ទិកលាយឡំជាមួយអាហារដែលដាក់ក្នុងសម្ភារៈផ្លាស្ទិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSSvimKyZ7VfJyQX0EZ9r8epG5r7VTqY7Oz_SUrYquRq90wnZSAhSbw5g1yGHyLGj00TfqXCRpyMg9DYP-u7dKTIfG2htVBcfu_VwbHFoZ8xLWhKHB1GE6IId4Yh7uPxn85rQW7QpTYKD4NLfW89iO2CveUyYWTJt-Q7klnTdhlA0BJdsrvJ5OtLUQ5vA/s960/photo_2024-06-29_12-51-19%20(3).jpg

បើសារធាតុ BPA ចូលក្នុងរាងកាយមនុស្ស វានឹងប៉ះពាល់ដល់ការបង្កើតកោសិការខួរក្បាល, ប្រព័ន្ធប្រសាទ, ការចងចាំ, ការលូតលាត់អូរម៉ូន និងការចម្រើនវ័យ ។ បើកុមារវិញនឹងប៉ះពាល់ខ្លាំងជាងមនុស្សចាស់ គឺកុមារនឹងឆាប់ពេញវ័យជំទង់, កើតជំងឺធាត់, មហារីក និងទឹកនោមផ្អែម ទើបគណៈកម្មាធិការអឺរ៉ុបបានកំណត់បរិមាណសារធាតុ BPA ដែលរាងកាយអាចទទួលយក និងគ្មានគ្រោះថ្នាក់ គឺស្មើប្រមាណ០.០៥មីលីក្រាមសម្រាប់ទម្ងន់១គីឡូក្រាម ក្នុងរយៈពេល១ថ្ងៃ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihfP3AhvIsRGt-uUnEagBjAe7vGNBs0FaIADqPi4pbN9RgZwAyDAFgUoFNPubNO6d5jm4lTHF1HgzdnXbtXST4D9Zx88PkVnvyCuxJMCzh8Hu11ocQeZ1gLyAZekM_2EJnt0v08t6sCTpYBDuBX76C7l5G5OS1C2Yv4rYmluM4e3RFxnKpyT5jkPAyKQg/s696/photo_2024-06-29_12-51-19%20(2).jpg