Home ព័ត៌មានជាតិ ឯកឧត្តម ហ៊ុន ម៉ានី សម្តែងនូវអារម្មណ៍ក្តុកក្តួលនិងសោកស្តាយឥតឧបមាចំពោះមរ.ណភាពលោកតា គង់ ណៃ

ឯកឧត្តម ហ៊ុន ម៉ានី សម្តែងនូវអារម្មណ៍ក្តុកក្តួលនិងសោកស្តាយឥតឧបមាចំពោះមរ.ណភាពលោកតា គង់ ណៃ

80
0

ថ្នាក់ដឹកនាំ ប្រជាជនគ្រប់ស្រទាប់ សិល្បករ សិល្បការិនី បានបង្ហាញនូវក្តីសោកស្តាយអាឡោះអាល័យចូលរួមរំលែកទុក្ខពេញបណ្តាញសង្គមចំពោះមរណភាពព្រឹទ្ធាចារ្យ គង់ ណៃ។ ក្នុងនោះឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈបានសម្តែងនូវក្តីក្តុកក្តួល សោកស្តាយឥតឧបមាចំពោះដំណឹងក្រៀមក្រំនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI7cvRIq8i_LCNA4Qq9mP-Mn_Tdm0QzDtjpTnTvtwrV6nUdmsWv-HRT8kIIW6_fTSkw5zZ2_P9heBz2mgYmSJoy7G-7L5nt5q4nlgZRkVJnqnqEKLCp9b9UD-vjbUp5qugkFzwVyxroI-UFwxPEZWvgn8MxyIt4nJV2MIqcGKqHTvQuOGTyDKf6iAf_Kk/s2048/image_2024-06-28_15-49-55.png

ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរនៅលើបណ្តាញសង្គមថា «ខ្ញុំពិតជាមានសេចក្តីក្តុកក្តួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ដោយបានទទួលដំណឹងមរណភាពរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មរតកមនុស្សរស់ចាប៉ីដងវែង បានទទួលមរណភាពនាថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ដោយរោគាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfEJhygdjABpma9qx-_C8jGE5j32gp4uN9dDu-UpKiGXurkziVlLvY7M1TuAJBmUy-ALjvTS38fM_xk5KZM3AFg8tHJGn1iihwq6WPjS3ujaadLp0fe8GmZmoRoq9HUWMWQ5tmvc-g-5X_MWhvfvhfCD8DOPkX6ULmyYXuHAIdC2UaTH9U-6R1nLAJNcg/s1440/image_2024-06-28_15-49-54%20(2).png

«មរណភាពរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ គឺជាបាត់បង់នូវស្វាមី ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងក្តីសណ្តោសប្រណី ក៏ដូចជាការបាត់បង់នូវធនធានមនុស្សល្អឆ្នើមមួយរូបដែលពោរពេញដោយឆន្ទៈមនសិការក្នុងការបម្រើបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ព្រមទាំងបានរួមចំណែកយ៉ាងសកម្ម ក្នុងការលើកស្ទួយតម្លៃនៃវប្បធម៌ជាតិខ្មែរ និងខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តរក្សាការពារ ផ្ទេរបន្ដនូវចំណេះដឹង និងបន្សល់ទុកសា្នដៃគួរកោតសសើរ និងចងចាំសម្រាប់កុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ប្រកបដោយជំនាញវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ជារៀងរហូតមក។
ជាមួយនឹងអារម្មណ៍ដ៏អាឡោះអាល័យបំផុតនេះ ខ្ញុំសូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសាររបស់ព្រឹទ្ធាចារ្យ និងសូមឧទ្ទិសបួងសួងគុណបុណ្យ ព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធក្នុងលោក សូមឲ្យដួងវិញ្ញាណក្ខន្ធព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ យើងខ្ញុំទាំងអស់គ្នាពិតជានៅចងចាំនូវស្នាដៃដែលលោកគ្រូព្រឹទ្ធាចារ្យបានបន្សល់ទុកជារៀងរហូត។»។ នេះជាការលើកឡើងរបស់ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoTnTGV3phcTe9uEwo2GgrkHxoS9sWo2vQFxvdpg80z_twrBthVbJzhd6yV737zgDyr3CMDWwrJVghCZPxmhQCE5ox_lvv6Ve-pSZma6SR9Y1scwwD_tRNMBwjn49GJKIzn6UFLowqaOICLCkI0-6p-EenqWX7ql-Vbl41yBzShO8UHXZEpyIDX9Z6p0I/s1440/image_2024-06-28_15-49-54.png

    លោកតាគង់ ណៃ មានស្រុកកំណើតនៅខេត្តកំពតបានបន្សល់នូវស្នាដៃយ៉ាងច្រើនជូនអ្នកជំនាន់ក្រោយ។ លោកតាទទួលបានពានរង្វាន់ទាំងថ្នាក់ជាតិនិងអន្តរជាតិ និងទទួលបានគោរមងារថ្នាក់ជាតិជាមតរកមនុស្សរស់ដែលមាននាមថាកោសល្យវោហារ គង់ណៃ ក្នុងឆ្នាំ២០១២។ លោកតា មានកូន១០នាក់ក្នុងនោះកូនប្រុស៦នាក់និងកូនស្រី៤នាក់ក្នុងជីវិតអាពាហ៍ពិពាហ៍៦ទសវត្សរ៍ជាមួយលោកយាយ តាត់ ឆេន ៕