Home ព័ត៌មានជាតិ អាសូរណាស់ ម្តាយគេម្តាយយើង! ស៊ូរកស៊ី ទាំងរងារញាក់ក្នុងទឹកពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីតែកូនៗ

អាសូរណាស់ ម្តាយគេម្តាយយើង! ស៊ូរកស៊ី ទាំងរងារញាក់ក្នុងទឹកពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីតែកូនៗ

71
0

ថ្មីៗនេះ យោងតាមការបង្ហោះនៅលើបណ្តាញសង្គម Tik Tok ដោយគណនីមួយដែលមានឈ្មោះថា Dalin បានបង្ហាញវីដេអូខ្លីមួយ តែបង្កប់នូវអត្ថន័យជ្រាលជ្រៅពីទឹកចិត្តម្តាយថ្លៃ ហ៊ានពុះពារជំនះគ្រប់ឧបសគ្គ មិនគិតថាខ្លួនឯងលំបាក គឺដើម្បីតែកូនៗនិងក្រុមគ្រួសារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGXRzS3QzUm0y203Tv5iVg0oI3tltP-IgYPEyzSJuqRohPDLbF7CeOUHdtrh6x_j08M9dJNQiLUYHTH-PIZr-BJ9xaZowdKzxFRSsznEVzMn-wqvckBYSRgbAAhANtNsQnSFxA0HuetvotTgytq8Jjm4SjAzYWXFP29Mtt7E8I4aM6xiRvvaDwypw981I/s715/Screenshot%202024-06-28%20131819.png

តាមរយៈវីដេអូគឺបានបង្ហាញពីសកម្មភាពរបស់ស្រ្តីវ័យចំណាស់ម្នាក់ ទំនងជាកំពុងស្ថិតនៅរមនីយដ្ឋានកោះដាច់ ដោយសង្កេតឃើញថាស្រ្តីរូបនេះគឺជាអ្នកលក់ចំណីអាហារនិងបានធ្វើការដើរលក់ទាំងខ្លួនទទឹកជោគ ក្នុងទឹកតែម្តង។ ខណៈនៅក្បែរខ្លួនស្រ្តីវ័យចំណាស់នេះគឺមានបន្ទះស្នោរធំល្មមមួយ សម្រាប់បន្តុបឥវ៉ាន់ដែលគាត់លក់ មានដូចជាសាច់គោអាំងនិងគ្រឿងក្លែមមួយចំនួនទៀត ស្របពេលក៏មានចង្ក្រានសម្រាប់អាំងសាច់ អាំងបណ្តើរ ដើរលក់បណ្តើរ ក្នុងទឹកតែម្នាក់ឯង យ៉ាងគួរឲ្យអាសូរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiYOC5-igytpF0aIwVwoFLK4i8kMGxiq37ulVNybZRCGu_D919weP2xgGstnV7pkwVB8_Tqdwcmc8PKT4AW_gbfCyC80-EhKRoIV6WYqXoE9ZgSBSLGQP5dCM2am26nG7SYix8E9l19xQ3QE3C7ps4_Rkb2v7i3fkeCIdU79UP4bEidaFYQM06zbcUwNo/s715/Screenshot%202024-06-28%20131834.png

ជាមួយគ្នានោះ មហាជនជាច្រើនក៏បានចូលទៅបញ្ចេញមតិផ្តល់កម្លាំងចិត្ត និងកោតសរសើរព្រោងព្រាងពីទឹកចិត្តអ្នកម្តាយរូបនេះ ដោយអ្នកខ្លះបានលើកឡើងថា «ផ្ទះគាត់នៅក្រោយផ្ទះខ្ញុំនៅកោះដាច់ ផ្ទះតូច មានកូនស្រីសសៃប្រសាទទៀត»។ អ្នកខ្លះថា«មិនដឹងគាត់ត្រជាក់ រងា ប៉ុនណាទេ សូមសសើរការតស៊ូររបស់គាត់ ដើម្បីកូន ដើម្បីជីវភាព»។ អ្នកខ្លះថា«នេះហើយជីវិត នគ្រប់រូបគួរតែគិត អាណិតណាស់ម្តាយយើងម្តាយគេ»។ ខណៈអ្នកខ្លះទៀតថា«ជីវិតអ្នកក្ររស់ដើម្បីអាហារបីពេល ហើយកុំមើលងាយអ្នកអោយសោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgynX0R7L7AEXnTli8ZPUN5MQTfFO930yg6g6Q_YyST-LkCLDkZCFyQayuNmte5Gk7bhrtaI2sRD8W-OJvK09xcY2euNb-Bzl8YwU4siO6gMrASlsA5BHYwbUJ8ZHjzFYKXi53FzHNUQAz2jjddTaZeyXbgrBr8aGfTJpxC3E71QgjExULJDt4zoMgo5qQ/s713/Screenshot%202024-06-28%20131847.png

ឆ្លងតាមវីដេអូនេះ គឺជាសារអប់រំខ្លីមួយ ដែលបានឆ្លុះបញ្ចាំងពីទឹកចិត្តដ៏ធំធេងរបស់ម្តាយថ្លៃ ហ៊ានពុះពារជំនះ ទ្រាំស៊ូលំបាកគ្រប់បែបយ៉ាង ក៏មិនហ៊ានមាត់សូម្បីតែមួយមាត់ នេះក៏ដើម្បីតែផ្គត់ផ្គង់ជីវភាពគ្រួសារ និងឲ្យកូនៗខ្លួនបានរស់ស្រួល។ ដូច្នេះ កូនៗគ្រប់ៗរូបគឺគួរតែតបស្នងទៅកាន់គាត់វិញឲ្យសមនឹងអ្វីដែលគាត់បានលះបង់ចំពោះយើង។ កូនៗត្រូវខិតខំសិក្សារៀនសូត្រ និងធ្វើជាទំពាំងល្អ ដើម្បីដឹកនាំក្រុមគ្រួសារ និងសង្គមជាតិនាពេលខាងមុខ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDQ_AeoVSVmCYc1r6TsbUXHJgzsysAf_kYbcufzNoWNxNApTTxHO89E0Y5ktxIUMmZCHQj6rJ1lX6Ep93ojpGvBHhUT90YSBSOH0V042Q5zBhsvgnfBEVfGqU-higT1pZ1khWUL2lzyQfpS0jPIXZ4K0WEJZLrvcxCVE6ecbZPo5vzEVKiSCcdz6nKL-E/s715/Screenshot%202024-06-28%20131901.png