Home ព័ត៌មានអន្តរជាតិ Nike ដែលជាម៉ាកយីហោល្បីល្បាញលើពិភពលោក កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ

Nike ដែលជាម៉ាកយីហោល្បីល្បាញលើពិភពលោក កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ

61
0

បរទេស៖ Nike ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ស្បែកជើង និងសម្លៀកបំពាក់កីឡាដ៏ធំបំផុតមួយរបស់ពិភពលោក បច្ចុប្បន្នកំពុងជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។
យោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ការលក់របស់ក្រុមហ៊ុន Nike ចាប់តាំងពីឆ្នាំមុនរហូតមកដល់ពេលនេះគឺបានកើនឡើងត្រឹមតែ ១% ប៉ុណ្ណោះ ដែលនេះបានធ្វើឱ្យក្រុមហ៊ុនប្រឈមនឹងឧបសគ្គជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjG09rViO7TMiz9ujnpquqEq8OUSu9dO90ElM1Tqbj5TKHHpa0zYWBryzDKK9Q_1o0drxF7toZrJVCJGLYscATL1QKvlyXuHMMAv_Csa-I6GJHu0WM0_RQLhVxbqUonj__YKs-7YtSGVkDtR-MzP8E09K5uBYY2NQ2qRDJ2OlBD1QIzEvx6ql6jM4oDeY/s1200/photo_2024-06-28_09-57-12.jpg

បន្ទាប់ពី Nike បានប្រកាសពីកំណើនយឺត ភាគហ៊ុនរបស់ក្រុមហ៊ុននេះក៏បានធ្លាក់ចុះបន្តទៀតរហូតដល់ ១២% ដូច្នេះបច្ចុប្បន្នក្រុមហ៊ុនគឺកំពុងប្រឈមមុខនឹងការថយចុះនៃការប្រើប្រាស់ទំនិញរបស់ខ្លួនធ្ងន់ធ្ងរបំផុត។ បើយោងតាមរបាយការណ៍ ក្រុមហ៊ុនក៏បានព្យាករណ៍ដែរថា ការលក់នឹងធ្លាក់ចុះបន្ថែមទៀតរហូតដល់ ១០% នៅត្រីមាសចុងក្រោយនៃឆ្នាំនេះ ដោយសារម៉ាកយីហោរបស់ខ្លួនដើរយឺត និងការប្រកួតប្រជែងដ៏តឹងរឹងពីម៉ាកយីហោផ្សេងទៀតដូចជា Hoka ក៏ដូចជាប្រឈមមុខនឹងបញ្ហានៅក្នុងទីផ្សារអនឡាញផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikNo1D8oVHPHRCYztzsVbIDqi84Gl2DKsxDYtVbaCWKDCGjAgeBJn6Q-ToA_74PdgVdbha2vP8HT5n-jQ2VB_tT0PU3iar8oQSeUcYHjk5Y0psc6L07Aa4Mu2fvz_gC4SErKkSnb2TS9qYwgHJCfkp9SPwZaDu4N7qAb4wKsPd6YP02e64CZYdduaJgNw/s1280/photo_2024-06-28_09-58-04.jpg

Hoka ដែលជាម៉ាកយីហោបារាំងបានបង្កើតស្បែកជើងរត់សម្រាប់អ្នករត់ម៉ារ៉ាតុងអាជីព មិនយូរប៉ុន្មានក៏បានក្លាយជាក្រុមហ៊ុនដ៏ពេញនិយមមួយ។ ក្រុមហ៊ុននេះបច្ចុប្បន្នគឺកំពុងរីកចម្រើនខ្លាំងដោយការសង្កត់ធ្ងន់លើភាពសុខស្រួលជាងរចនាប័ទ្មបុរាណ។ បើយោងតាមអតីតបុគ្គលិកម្នាក់បាននិយាយថា មូលហេតុដែលការលក់របស់ក្រុមហ៊ុន Nike ចាញ់គូប្រជែង គឺដោយសារក្រុមហ៊ុនមិនអើពើចំពោះប្រភេទស្បែកជើងដែលកំពុងដំណើរការនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTd0i0fYC4zBbvN3f5y8snE4dGZoedk5vHuIbCh-u9Na-JkgLrp6SZaX7wkadK6SeSN_O-wwHjRRfQfsVCHdW8PhyphenhyphenFD1T_fzLIM0Wx2MLvtOIq0j5Or8EmNbwROlrA2Djs4sicKQ5aGykZweDJLF3G7-Za25ectiKq0j1FZiHAcoE3EqUen81vYoXDmr0/s1280/photo_2024-06-28_09-58-29.jpg

ទន្ទឹមនឹងនេះ Nike ក៏ផ្លាស់ប្តូរយុទ្ធសាស្រ្តចែកចាយរបស់ខ្លួន ដោយបានកាត់បន្ថយចំនួនអ្នកលក់រាយតាមបែបប្រពៃណីដែលលក់ទំនិញរបស់ខ្លួន ខណៈក្រុមហ៊ុនផ្លាស់ប្តូរនេះគឺដើម្បីពង្រីកបណ្តាញលក់ដោយផ្ទាល់តាមរយៈបណ្តាញរបស់ខ្លួន ជាពិសេសតាមអ៊ីនធឺណិត។ ក្រុមហ៊ុន Nike និយាយថា ខ្លួនអាចរកប្រាក់ចំនេញបានទ្វេដងក្នុងការលក់តាមរយៈគេហទំព័រ និងហាងផ្ទាល់របស់ខ្លួន តាមដែលអាចធ្វើបានតាមរយៈដៃគូលក់ដុំ។ Nike ក៏បានបន្តទៀតថា ខ្លួននឹងផ្តោតលើធនធាន ទីផ្សារ និងផលិតផលឈានមុខគេប៉ុណ្ណោះ ដូចជា Dick’s Sporting Goods និង Foot Locker ។ ទោះជាយ៉ាងណា ការផ្លាស់ប្តូរនេះគឺមិនបានជួយឱ្យការលក់របស់ក្រុមហ៊ុនប្រសើរឡើងនោះទេ ថែមទាំងបានប៉ះពាល់ដល់ការលក់របស់ Nike ទៀតផង៕