Home ព័ត៌មានអន្តរជាតិ ចិនទទួលបានភ្ញៀវទេសចរច្រើនក្រោយអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការ

ចិនទទួលបានភ្ញៀវទេសចរច្រើនក្រោយអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការ

50
0

ប្រទេសចិន ៖ ចិនទទួលបានភ្ញៀវទេសចរច្រើននៅឆ្នាំ២០២៤ ក្រោយពីចិនប្រកាសគោលនយោបាយលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរដែលធ្វើដំណើរមកពីប្រទេសជាច្រើន ។ ចិនបានលើកលែងទិដ្ឋាការដល់អ្នកដំណើរមកពីប្រទេសនៅតំបន់អឺរ៉ុប និងលើកលែងទិដ្ឋាការដល់ប្រទេសចំនួន៣ នៅតំបន់អាស៊ីអាគ្នេយ៍ រួមមាន ៖ ម៉ាឡេស៊ី, សិង្ហបុរី និងថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHOjazNr3mm0etYtcXbYYYt90WyabrDQwMzyXTSTso3O041YTy37nji2sAlvf3c86jSNDTrivrLmbSkG0ac-1ZKKNOIljLf4GTjWghOBQOX4rMdGpZmLSM8CA1m5DGz2-pmODA6EzX0UcO_ukG4PJ5jzVGGuhWfrBMeaHjZG4n56jr5HoGl8L2MxaARsQ/s1024/photo_2024-06-27_16-12-39%20(2).jpg

ហេតុនេះ ធ្វើឱ្យភ្ញៀវទេសចរបរទេសស្មើប្រមាណ២លាននាក់ធ្វើដំណើរមកកម្សាន្តនៅប្រទេសចិន ដោយពុំចាំបាច់ស្នើសុំទិដ្ឋាការ នៅត្រីមាសទី១ ឆ្នាំ២០២៤ ។ ក្នុងត្រីមាសនេះ ចំនួនភ្ញៀវទេសចរមកលេងចិនបានកើនឡើង២.៥ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ។ នេះបើតាមទិន្នន័យរបស់ការិយាល័យប៉ូលិសអន្តោប្រវេសន៍ចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRFeIPY_HVO5vp9dB8U_biptaUE6mwM3CNx_DaG4lxBfa_M_m-fQ3nEVGD40HsTY2TUBwzNoS-G5O7q1ySIUNaoZV-zQZIBxlCtWeGf3PNGSUcG9GoEuTZO-lJHGtuNPloP2ySang3CR7ew9caFQRCh-2V2_cdj_-MWnXlR8c0zVTgRD74ATtqOoZ7yFc/s960/photo_2024-06-27_16-12-39%20(3).jpg

សារព័ត៌មាន Channel News Asia រាយការណ៍ថា ភ្ញៀវទេសចរមកពីប្រទេសម៉ាឡេស៊ី, សិង្ហបុរី និងថៃ បានធ្វើដំណើរមកលេងប្រទេសចិនច្រើនជាងគេ ដោយសារគោលនយោបាយលើកលែងទិដ្ឋាការរបស់ចិន ។ រីឯអ្នកជំនាញនិយាយថា ប្រទេសទាំង៣នេះមានទំនាក់ទំនងផ្នែកភូមិសាស្ត្រ និងវប្បធម៌ស្រដៀងចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzkOBaap11eOSq_6QWQKNt3aIvCvxEsi9Grb5JrLBrIepJBue8CsAvAzTYw5bofzATrrq-SdSsOq-TRk44i_YSzfqzlX3ypMJ-p2zUHnQBwuYKO1-RD0cUg5f2YtzyLQJWGLFjqIW-Ay1_iet9KswgmozhL2qf620c_lGA4FxqRwqGpA3MFfAON95AfNE/s1280/photo_2024-06-27_16-12-39.jpg

គោលនយោបាយលើកលែងទិដ្ឋាការរបស់ចិនបានជំរុញដល់ការលក់ទំនិញ និងជំរុញសេដ្ឋកិច្ចជាតិផងដែរ ។ ក្រៅពីនេះ ប្រទេសចិនបានបង្កលក្ខណៈងាយស្រួលគ្រប់ផ្នែកដើម្បីទទួលភ្ញៀវទេសចរបរទេស តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ មកម៉្លេះ ។ ជាក់ស្តែង ចិនបានកែលម្អសំបុត្ររថភ្លើងសម្រាប់ភ្ញៀវទេសចរបរទេស និងសម្រួលឱ្យភ្ញៀវទេសចរមកពី១៣ប្រទេស អាចទូទាត់ប្រាក់តាមអនឡាញទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNfilnXf7oB7YSY_yXLn7vS6LdWMksAwWili_-XkHCLZtkDtj6V3uMD8KRvc6grLv-B4y4CiHkgjkuIjumT7DnzdKQ3I3VeYrhegQztncIVPvZSvnkeawfLJk3TzSZTzw9XcWs5AEprIOOrH2crmpccFDx_BBejUUawVz8uG9XeKnnIG2YXjMAR2mxT8w/s900/photo_2024-06-27_16-12-40.jpg

អ្នកវិភាគកត់សម្គាល់ថា ការបើកប្រទេសរបស់ចិនដើម្បីជំរុញសេដ្ឋកិច្ចជាតិ អាចមិនមែនជាគោលដៅតែមួយរបស់ចិនទេ ពីព្រោះក្រៅពីចិនចង់ទទួលផលប្រយោជន៍សេដ្ឋកិច្ច និងស្តារសេដ្ឋកិច្ចដែលធ្លាក់ចុះកាលពីជំងឺកូវីដ-១៩ ឆ្លងរាតត្បាតហើយនោះ ការលើកលែងទិដ្ឋាការរបស់ចិនបង្ហាញថា រដ្ឋាភិបាលចិនបានប្តេជ្ញាចិត្តជាបន្តបន្ទាប់ ដើម្បីក្លាយជាប្រទេសឈានមុខផ្នែកអាជីវកម្ម, ពាណិជ្ជកម្ម និងទេសចរណ៍ ស្របពេលស្ថានការណ៍តានតឹងរវាងចិនជាមួយប្រទេសលោកខាងលិច ៕