Home ព័ត៌មានជាតិ មហាជនសរសើរក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំមានមហិច្ឆិតាចង់ឈ្នះជាងចង់បានបទពិសោធន៍

មហាជនសរសើរក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំមានមហិច្ឆិតាចង់ឈ្នះជាងចង់បានបទពិសោធន៍

44
0

ក្នុងជំនួប ក្រុមជម្រើសជាតិអាយុក្រោម១៦ឆ្នាំកម្ពុជាទល់នឹងវៀតណាមក្នុងការប្រកួតពានរង្វាន់យុវជនអាស៊ានអាយុ១៦ឆ្នាំ ឆ្នាំ២០២៤ ជាមួយលទ្ធផល១ទល់១ ធ្វើឱ្យមហាជនសរសើរក្រុមជម្រើសជាតិកម្ពុជាយ៉ាងខ្លាំងជាមួយលទ្ធផលដ៏ល្អនេះ។ ទស្សនិកជនក៏បានលើកឡើងដែរថាក្រុមជម្រើសជាតិអាយុក្រោម១៦ឆ្នាំមានមហិច្ឆិតាចង់ឈ្នះក្នុងការប្រកួតជាងចង់ទទួលបានបទពិសោធន៍ខណៈខាងកម្ពុជាមានភាគរយខ្ពស់អាចឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1ugsY5K8rJEoVLUkGOzgZUrJtG7MLeGVaU1mt0o3v_i9ll-83W10uKpuNNjCFceQc2t7IKc9cgRLbLKkaNaPin75pKXWFhvXoEicRRlUqxsJHf4fitld4dcd_1Jl8wa_2ofEbRwDKWlkCnH-CRsi3ef2lMY10tF05gKG2t2jrjvNTD9l76uqU7xMm6JQ/s2048/image_2024-06-26_10-57-35.png

ការប្រកួតបាល់ទាត់ដែលស្ថិតនៅលើទឹកដីប្រទេសឥណ្ឌូនេស៊ីកាលពីយប់ថ្ងៃទី២៥ មិថុនា ក្នុងជំនួបក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំកម្ពុជាទល់នឹងក្រុមជើងខ្លាំងវៀតណាម ធ្វើឱ្យទស្សនិកជនតាមដានជក់ចិត្តដិតអារម្មណ៍យ៉ាងខ្លាំង។ ក្នុងលទ្ធផលតង់ទី១នៃវគ្គសន្សំពិន្ទុនៃការប្រកួតគឺលទ្ធផល០ទល់នឹង០ រហូតឈានដល់បញ្ចប់ការប្រកួតដោយស្វិតស្វាញនៃតង់ទី២គឺ១ទល់នឹង១ ដោយខាងកម្ពុជាទទួល១ពិន្ទុបន្ថែមសរុបចំនួន៤ពិន្ទុ។ ការប្រកួតសន្សំពិន្ទុចុងក្រោយរបស់កម្ពុជាគឺទល់នឹងក្រុមជម្រើសជាតិព្រុយណេនាថ្ងៃទី២៨ មិថុនា ខាងមុខ ដែលក្រុមជម្រើសជាតិប្រទេសនេះពុំទាន់មានពិន្ទុនៅឡើយទេ ហើយខាងកម្ពុជាក៏មានភាគរយខ្ពស់ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8t3IhpY0ISyVQspfwFZC3d4gfFOz1sH-ZEcFaXL5Bheyo8Gvk6n2H3c08o2PaBq5vH6kXaOLT0qwsNnIzfeHIu4tasRqYT2xzsCFrZPKFXoHNPnsz1J2ETZyDno-oePwHcUcTdfo3jwaZb3a9bn7BjWrvJtOFtw4DtzN7cz_ipB0wxMUpIeyVV8v5xNg/s2048/image_2024-06-26_10-57-39.png

លទ្ធផលដ៏ប្រពៃណីនេះ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំទទួលបានការសរសើរខាងខ្លាំងពីប្រជាជនកម្ពុជា។ អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិស្រដៀងៗគ្នាថា «លទ្ធផលល្អ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំធ្វើបានល្អ បើលេងបានដូចនេះនិងកែខៃចំណុចខ្វះខាតបន្ថែមទៀតអនាគតបាល់ទាត់យើងមិនចាញ់ប្រទេសជិតខាង។ អ្នកខ្លះក៏បានលើកឡើងដែរថា ជាក្រុមវ័យក្មេងមែនពិតប៉ុន្តែការប្រកួតវិញគឺមានមហិច្ឆិតាចង់ឈ្នះជាងចង់ទទួលបានបទពិសោធន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0Ql3csLjP4Dznra2p_PczOanoWbiCPwAJgdyNCBiF7Y6INC4shJTdxayT5gQyi1cjCBeU4Hlfl7HaJ5NN8mPcULkptVXDCoWFO3Yn_JqUDL8ZSbAAh0jwNV6T4wCLfVKo6BLWrU01PUk0zMAQ86gCwnnStWPo1Xqp1f-INc5Xmvi74zmg0QDQo_rKyyE/s2048/image_2024-06-26_10-57-41.png

គួរបញ្ជាក់ថា ក្នុងវគ្គសន្សំពិន្ទុដំបូងរបស់កម្ពុជាទល់នឹងមីយ៉ាន់ម៉ា កាលពីថ្ងៃទី២២ មិថុនា កម្ពុជាឈ្នះមីយ៉ាន់ម៉ាជាមួយលទ្ធផល២ទល់១ ប្រកួតជាមួយ វៀតណាម ១ទល់១ មាន៤ពិន្ទុក្នុងដៃ។ លទ្ធផលរបស់ក្រុមជម្រើសជាតិព្រុយណេ គឺមាន០ពិន្ទុ ចាញ់វៀតណាមជាមួយលទ្ធផល០ទល់១៥ និង ចាញ់មីយ៉ាន់ម៉ា ១ទល់នឹង៨៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgis58k_jvhSALgD2CA0o8tSeUsNpZ8n5JpqRDSXo_Xb8b4CeJITfZNbmLQhymDrNmD7-n3KnpHt0PX1nB12X1j3ZYHhc4Cun0AH3x3DkN9uUwrxxhwf3Fg98jLNEt9QsTOaeIZMPPgL926t8NIi-wZrOBGiokXze1901TSTEU6A0u83e7SGEUtEz3i7bg/s2048/image_2024-06-26_10-57-42.png