គ្រូផេះគ្រូអង្កាម ឬគ្រូមន្ដអាគមន៍ ណុប សក្កដា ត្រូវបាននគរបាលបញ្ជូនទៅតុលាការហើយ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធខុសច្បាប់។
ជុំវិញករណីនេះ គ្រូមន្ដអាគមន៍បានសារភាពថា៖”ខ្លួនរើសបានកាបូបមួយ រួចហើយឃើញមានកាំភ្លើងខ្លីក្នុងនោះមួយដើម ទើបយកមកប្រើប្រាស់ជាគ្រូបាញ់មិនធ្លុះតែម្ដង។ លុះបាញ់រួចបានយកទៅបោះចោលនៅក្នុងទឹកជ្រោះមួយកន្លែងក្នុងខេត្តក្រចេះ”។
គួរបញ្ជាក់ថា ក្រោយវីដេអូត្រូវបានចែកចាយនៅតាមបណ្ដាញសង្គម គ្រូមន្តអាគមន៍ ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាម អាយុ៥៥ឆ្នាំ រស់នៅភូមិត្រពាំងស្នោរ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ បានចេញលិខិតសុំទោសជាសាធារណៈផងដែរ ក៏ប៉ុន្តែស្នងការមិនធ្វើការអប់រំទៀតនោះទេ ដោយបញ្ជូនទៅតុលារកាត់ទោសតែម្តង៕










