តារាចម្រៀងរ៉េប នេន ទុំ បានចេញវីដេអូប្រតិកម្មចំពោះផលិតករកម្មវិធី តាម Trend និងពាក្យសម្តីរបស់ពិធីករ ដេវិដ ដែលបានសួរសំណួរទៅកាន់ម៉ាដាម ដា ដែលទទួលបានខម្មិនពីហ្វេនមក។ លោកថា លោកមានអារម្មណ៍មិនស្រួលភ្ញាក់ផ្អើលយ៉ាងខ្លាំងធ្វើដូចជាលោកគ្មានអ្វីទាល់តែសោះពេលឮសំណួរហ្នឹងមោហ៍បាំងមិនឃើញតម្លៃលោកទាល់តែសោះក្នុងអាជីពសិល្បៈ២០ឆ្នាំរបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK1Jwl-WsLIWnPgQKtS-UrCrryJyTgPe5DBdU6lWsHxRkZe2yb-yoZ-XRjqiectu1xjKY35J7wi3WQIFbjZB1wd0iVA-7laDDfn_hvqUAsW4s-H9njYQrWq3r4ZZXX7Ww9H3Ru-XU6NPMxlZBuOc_KAscncHcq6yaFjAbBju1rIHxZCzAG1q_hk7n8Z-c/s1290/image_2024-06-25_11-40-58%20(2).png

កាលពីថ្ងៃទី២២ មិថុនា តារាចម្រៀង នេន ទុំ បានចេញវីដេអូមួយដោយបានដាក់ចំណងជើងថា «ឆ្លើយតបទៅកម្មវិធី តាមTrend កុំឆ្អែតពោះឯង មិនក្រែងគេឃ្លាន កុំព្រោះតែចង់មាន បំពានអ្នកដទៃ»។ នៅក្នុងវីដេអូនេះដំបូងបង្ហាញពីកិច្ចសម្ភាសរវាងម៉ាដាម ដា ដែលជាអ្នកជំនួញអនឡាញ និង ដេវិដ ជាពិធីករនៅក្នុងកម្មវិធី។ ដេវិដ បានផ្តល់សំណួរមួយទៅកាន់ម៉ាដាម ដា ដោយនិយាយថា ឃើញដៃគូអាជីវកម្មផ្សេងៗគឺពួកគាត់យក BA មកប្រូម៉ូតផលិតផលជ្រើសរើសតារាល្បី អ្នកមានឥទ្ធិពល ដែលគេស្គាល់ច្រើន ប៉ុន្តែជាក់ស្តែងគឺគួរឱ្យចាប់អារម្មណ៍ ម៉ាដាម ដា ទើបតែយកលោក នេនទុំ មកធ្វើជា BA ដែលនេះជាហេតុធ្វើឱ្យមានចង្ងល់ហើយធ្លាប់បានឃើញខម្មិនច្រើន ហេតុអ្វីដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYKFMUodDApzvgn7uazT3lVlY7mt1nCAmMrOtQqdNFwVoqjHx1fXR7plDqjk3BWpZoY4fqM7t135UMYiLVFVaFoxUIQWwmxBtre0eSiDQYTYNnVGIzp8_0ztgnt_eBYLeYFP2-qp74dRfRepC1dUGyDIfwY6SLGaArmmlujGG5q2o5Fp1iDpySOlzACbc/s2048/image_2024-06-25_11-41-01.png

សំណួរមួយនេះបានធ្វើឱ្យតារាចម្រៀង នេន ទុំ ចាប់អារម្មណ៍និងចេញវីដេអូឆ្លើយតបទៅកាន់កម្មវិធីនេះ នៅពេលឮសំណួររបស់ ដេវិដ ធ្វើឱ្យលោកប្រហោងពោះ ភើតពោះ ផ្ញើជូនជាពិសេសទៅកាន់ ដេវិដ និងជាពិសេសផលិតករកម្មវិធី តាម Trend ព្រោះការងារនេះផលិតករជាអ្នករៀបចំ។ រឿង ដេវិដ បានខម្មិនមកពីហ្វេនមកត្រូវគិតម្តងទៀតព្រោះសំណួរនេះធ្វើឱ្យលោកមិនស្រួលដែរ ភ្ញាក់ផ្អើលដូចជាខ្លួនលោកគ្មានអ្វីទាល់តែសោះហើយនឹងឃើញដល់សំណួរមួយដែលមានខាងសារព័ត៌មានមួយសួរនៅពេលចុះកិច្ចកុងត្រាជាមួយម៉ាដាម ដា ហេតុអ្វីបានជាយកតារាធ្លាក់ទឹកមកធ្វើជា BA ។ តារាចម្រៀងរ៉េបរូបនេះថា សំណួររបស់ ដេវិដ ស្តាប់មកដូចជាលោកមិនល្បាញល្បី អត់កេរ្តិ៍ឈ្មោះ អត់ឥទ្ធិពល ធ្វើឱ្យប្រហោងពោះយ៉ាងខ្លាំងជាអ្នកសិល្បៈមួយរូប ផលិតករអ្នករៀបចំកម្មវិធីបានមួយប៉ុននេះជឿថាស្គាល់ពីសិល្បៈច្បាស់ណាស់ហេតុអ្វីបានជាមោហ៍បាំងមើលលោកមិនឃើញលោកជាអ្វីទាល់តែសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEji-HJwGvItQ-r6DhVode1wo1cK0jAzMb9D9cM1jP8dDdXvNoxt1mhPOUFZXtyTMptVuG2pucnvXTvuWjgupULRxcJksGeYCx32UGeSvKZ4niMhzl4xJevT8j3AeZe4EFzE8Mrene1RRESaEV9LxLzd2xzYJzrIhM5ra8YU-opEnwtGwlxx5Lc4ZEM8hyphenhypheno/s2048/image_2024-06-25_11-40-59.png

នេន ទុំ ថាប្រហែលលោកជាអ្នកសិល្បៈមួយដែរ ដែលមិនឡូយ កូនអ្នកស្រែ មិនសូវស្អាតឬក៏មិនចេះអួតក្អេងក្អាងឬក៏សាមញ្ញពេកបានជាធ្វើឱ្យមោហ៍បាំងមើលមិនឃើញថាលោកជាអ្វី។ ម្ចាស់បទ «កំលោះចាស់ប៉ះកំលោះស្ទាវ» បន្តថាលោកសុំអួតពីខ្លួនឯងម្តងកុំឱ្យថាលោកមិននិយាយអ្វីធ្វើឱ្យគេឃើញលោកជាចឹងរហូត។ លោកមានឈ្មោះថា នេនទុំ អាយុជាង៤០ឆ្នាំ បានចូលសិល្បៈមិនក្រោម២០ឆ្នាំហើយស្នាដៃដែលលោកបានធ្វើមើលពីព្រឹកដល់យប់ក៏មិនអស់ដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDLyrSqpKRDiphCxbf03YHZtRL9roz5E5HoOOy__dphaVcxrkJepVqrWlCfhnzPLYuK0B6UGgqBqwm9dL6EBTZIZdUkzIdAnqwITVCrjygLy_lBlGMC4YInI1fDbGnZ5Rh8XLGI49IqpE7NGPivci3k-ENhg7-pGX7RqiB0VxczxxozF71LzKs3tHCIkM/s1707/image_2024-06-25_11-41-00.png

នេន ទុំ ថាបើនិយាយពីចម្រៀងវិញលោកធ្វើ១០០ចម្រៀងប្រហែលជាលោកមានបទល្បីប្រហែល២០ចម្រៀងទៅហើយ២០% ប្រាកដជាស្គាល់ចម្រៀងលោកណាមួយ គ្រាន់តែលោកនិយាយជាមួយលោកយាយលោក លក់ប្រហុក ក៏គេស្គាល់លោកពេញប្រទេសដែរ។ សព្វថ្ងៃផ្ទះដែលលោកធ្វើប្រហែលជា២០ម៉ឺនជាងធ្វើដើម្បីជូនអ្នកមានគុណនៅពេលវេលាចុងក្រោយរបស់គាត់ រួមទាំងការងារសប្បុរសធម៌ជាច្រើនទៀតដែលលោកធ្វើចេញពីចិត្ត។

ចុងក្រោយតារាចម្រៀង នេន ទុំ ថាសម័យនេះបើមិនអួតខ្លះប្រហែលជាគេមោហ៍បាំងមើលឃើញយើងទៅជាចឹងមែនសូមមើលលោកឡើងវិញថាលោកជាអ្នកណា ធ្លាប់ឈរនៅចំណុចណាមកដល់ឥឡូវតើលោកនៅម្តុំណា៕