Home ព័ត៌មានអន្តរជាតិ ហេតុអ្វីសេដ្ឋីចិនជាង១ម៉ឺននាក់សម្រេចចិត្តចាកចេញពីប្រទេសរបស់ខ្លួន?

ហេតុអ្វីសេដ្ឋីចិនជាង១ម៉ឺននាក់សម្រេចចិត្តចាកចេញពីប្រទេសរបស់ខ្លួន?

66
0

ប្រទេសចិន ៖ យោងតាមរបាយការណ៍ថ្មីមួយរបស់ក្រុមហ៊ុនចិនធ្វើការពាក់ព័ន្ធនឹងការផ្លាស់ប្តូរទីលំនៅ និងវិនិយោគ បញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២៤ ប្រទេសចិនបានបាត់បង់សេដ្ឋីរហូតដល់១៥.២០០នាក់ ។ រីឯនៅឆ្នាំ២០២៣ ចិនបាត់បង់សេដ្ឋីអស់ចំនួន១៣.៨០០នាក់ ដែលចំនួននេះច្រើនទៀតប្រទេសផ្សេងទៀត ។

របាយការណ៍នេះបញ្ជាក់ថា សហរដ្ឋអាមេរិក គឺជាគោលដៅផ្លាស់ប្តូរទីលំនៅរបស់សេដ្ឋីចិន បន្ទាប់មក គឺប្រទេសកាណាដា និងសិង្ហបុរី ។ ប៉ុន្តែគេពុំទាន់ដឹងច្បាស់ថា តើសេដ្ឋីចិនទាំងនេះបានយកប្រាក់ចេញពីប្រទេសអស់ប៉ុន្មានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnyzUeBzoanv334jo3BGc3U6K_8eIcH_34107r2lMb7k_jlqy2k3kPNdGQBXns4MjsdAqdB5JCFEvYc7cSyDwQ4Dge_WKbAo6VEYJySGp-o0_xSvrbf80jdr0L95ZXd-O2ze0eqTJVf1KkgW503zZw1bFU3GFt2OMgMM7IRZmFiob9FOvzq5hUutQQJt4/s1440/GettyImages-1251294437-e1686738077222.webp

បើតាមក្រុមហ៊ុនចិនធ្វើការពាក់ព័ន្ធនឹងការផ្លាស់ប្តូរទីលំនៅបញ្ជាក់ថា សេដ្ឋីចិនដែលសម្រេចចិត្តចាកចេញពីចិន គឺពួកគេមានប្រាក់ចាប់ពី៣០លានដុល្លារ ទៅ១ពាន់លានដុល្លារអាមេរិក ។ ការចាកចេញរបស់សេដ្ឋីចិនទាំងនេះបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចចិននាពេលបច្ចុប្បន្នយ៉ាងខ្លាំង ដែលសេដ្ឋកិច្ចចិនកំពុងប្រឈមនឹងការលំបាក ។

ចំណែកមូលហេតុធ្វើឱ្យសេដ្ឋីចិនចាកចេញពីប្រទេសរបស់ខ្លួន គឺដោយសារសេដ្ឋកិច្ចចិននៅឆ្នាំ២០២៤ ធ្លាក់ចុះ ហើយវិស័យអចលនទ្រព្យចិនជួបនឹងវិបត្តិ ។ ហេតុនេះ ក្រុមហ៊ុនចិន និងក្រុមហ៊ុនបរទេសជាច្រើនបានបិទដំណើរការជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxzE-DpjOewGsS8koAkx8zOwbJHcxnsAReIUJ8uNZ-qQNoR1MZyyr7AK5Bo-n-EzAp-QrYe9AYbXQL40o38ia8aumPQKbP6pDz_Jg_vZDTHRO_5arO2qsGUxgFZSyiMbnTztxa0zTX2qP0QC3XRfBdUaG403jBTSVYCtdTweeYDvuYvuUYuxWrPOrjFl0/s2200/-1x-1.jpg

កាលពីមុន ផ្នែកអចលនទ្រព្យចិនធ្លាប់ជួយជំរុញផលិតផលក្នុងស្រុកសរុប (GDP) របស់ចិន ស្មើ១ផ្នែកក្នុងចំណោម៤ផ្នែក ប៉ុន្តែនៅឆ្នាំ២០២៤ វិស័យអចលនទ្រព្យចិនជួបនឹងវិបត្តិ ។ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនជាច្រើនជំពាក់បំណុល ខណៈអាជ្ញាធរក្នុងតំបន់ស្ថិតដែលនៅក្រោមការគ្រប់គ្រងរបស់គណបក្សកុម្មុយនិស្តចិន ក៏ជំពាក់បំណុលដូចគ្នាដែរ ។

របាយការណ៍នេះសន្និដ្ឋានថា ខេត្តរបស់ចិនដែលមានពលរដ្ឋរស់នៅច្រើនបំផុតនឹងឈប់ជួលបុគ្គលិករដ្ឋ យ៉ាងហោចណាស់ ស្មើពាក់កណ្តាលនៅតាមស្ថាប័នមួយចំនួន ។ រីឯការិយាល័យច្បាប់ជាច្រើនកន្លែងរបស់អាមេរិកក៏បានបិទ ឬគ្រោងបិទដំណើរការនៅទីក្រុងសៀងហៃដូចគ្នា ដោយសារពួកគេប្រឈមនឹងបញ្ហាការងារ ហើយអាជីវកម្មរបស់ក្រុមហ៊ុនផ្សេងទៀតបានបិទដំណើរការដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpNfbBEwV8IrNMneQqn-FuI0XOrnPMgqbjQ3oT14qK5faQPd2N40600JFDEVyJf8MobLjl5-k_VsF2xQ1sj0-eYWWLzyHF4x_6LIg5dP7I-oCAXCtIWaTf5FO_rLI481XT_zhXeOhtmlraIU1NnvY5-RMrsvz2FTQFDeWZOVm_cV3bB9E2S0ki3SGfswI/s3839/4e2e1f8a-706c-4aa2-ab20-6d970c0e8ee0_366a8318.webp

សេដ្ឋីចិនធ្លាប់បានផ្អាស់ប្តូរទីលំនៅទៅក្រៅប្រទេស កាលពីអំឡុងពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ហើយពួកគេបានផ្លាស់ប្តូរទីលំនៅជាថ្មី ក្រោយពីអាជ្ញាធរក្រុងប៉េកាំងប្រកាសលុបចោលវិធានការបិទប្រទេស ។

បច្ចុប្បន្ន ប្រទេសសិង្ហបុរីជាគោលដៅពេញនិយមរបស់សេដ្ឋីចិន ពីព្រោះកាលពីពេលថ្មីៗនេះ សិង្ហបុរីគាំទ្រការវិនិយោគរបស់ចិន ។ រីឯសហព័ន្ធអារ៉ាប់រួមបានទាក់ទាញអ្នកមានទ្រព្យសម្បត្តិមករស់នៅ ដោយសារពួកគេពុំចាំបាច់បង់ពន្ធប្រាក់ចំណូល ៕