Home ព័ត៌មានអន្តរជាតិ ឥទ្ធិពលមែន! តុក្កតា Labubu កំពុងលក់ដាច់ខ្លាំងរហូតអស់ពីស្តុក ទាំងនៅអាស៊ីនិងអឺរ៉ុប

ឥទ្ធិពលមែន! តុក្កតា Labubu កំពុងលក់ដាច់ខ្លាំងរហូតអស់ពីស្តុក ទាំងនៅអាស៊ីនិងអឺរ៉ុប

144
0

Labubu គឺជាតុក្កតាដ៏មានប្រជាប្រិយភាពបំផុតនាពេលបច្ចុប្បន្ននេះ បានឆក់យកបេះដូងមនុស្សម្នានៅជុំវិញពិភពលោក។ ភាពល្បីល្បាញមួយរំពេញនេះ គឺបានកើតឡើងបន្ទាប់ពី Lisa សមាជិក Blackpink បានធ្វើការដាក់បង្ហោះរូបភាព Selfie របស់នាងជាមួយតុក្កតាមួយនេះ ក៏បានធ្វើឲ្យវាលក់ដាច់ពីស្កុកតែម្តង ខណៈតម្លៃវិញគឺកើនឡើងទ្វេគុណ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcH1QNMV75RgfX9s12-66mB4HjOEJ2vsjUq9xwhxDrDgdBXJkaf8QN5l06sqbgP7pozIrF9ZOP-kHLaZu84XsbjJIIl7dCbUY-kKsmCiU1kXj3cWC712QXFrMxI21yiuZDMBEnFiHigilNsSXDYP3t8H-UxYqhiIIVKYFiD6uGZVcM8Y406LtmDAW31Y0/s1153/GLSw1eAaoAAo21L.jpg

ដំបូងឡើយ Labubu Macaron គឺគ្រាន់តែជាតុក្កតាមួយប្រភេទ ដែលដូចទៅនឹងតុក្កតាទូទៅប៉ុណ្ណោះ ដែលបានរចនាមានរូបរាងខ្ជូតៗ គួរឱ្យស្រលាញ់ និងពណ៌ចម្រុះដ៏គួរឲ្យទាក់ទាញ។ យ៉ាងណាមិញ វាក៏ប្រែទៅជាតុក្កតាដ៏ពេញនិយមបំផុតមួយនិងមានតម្លៃថ្លៃមួយរំពេច ក្រោមឥទ្ធិពលរបស់ Lisa សមាជិក Blackpink។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggYVS4jIQi5mNJt4tigSAXA7LO2CG8HlyqP7EPEuKq2e9DJ7dinMt-v5Y-enwTa_6Vg7ZrVMxr1kp_uusKYhEbBVB4ilpYWnWVPNyexCPRlDwOq1NTHM6oHwJ2R2E76Zxni3_H_5F54aNh5Dqi5bo_qyTSYykCmQ7V7WqCSqMaF-8K5Px9TsVW6A9y_CU/s900/photo_2024-06-25_08-38-20.jpg

Labubu គឺជាតួអង្គមួយក្នុងចំនោមតួអង្គ Monster Kingdom។ Labubu រចនាឡើងដោយយកលំនាំតាមសត្វទន្សាយ ជាតួអង្គបីសាច ពោរពេញដោយភាពអង់អាច និងធ្មេញមុតស្រួច។ ទោះជាយ៉ាងនេះក្តី តួអង្គនេះមិនគួរឱ្យខ្លាចទាល់តែសោះ ប៉ុន្តែផ្ទុយទៅវិញ វាបែរគួរឱ្យស្រលាញ់ខ្លាំងផងដែរ ដោយសាររូបរាងមូល ភ្នែកមូលធំ និងស្នាមញញឹមដ៏គួរឲ្យខ្នាញ់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbnu4U61AffFV3eLvSWqxaNBycGwOtFjdEcFherxu_qAycxCzmH8N3p2LqQN8T8K_-KzJFtezhGI-T9mwns-l30teEH-ecjD-t4dtQj4x8aRl5JLF624lWR2Z1TjcR_G8MsQp6LFqenYv973eRjvsQue8l8h-QMZK3w6pnotZShGuce772EjfDEZDUkVo/s732/Labubu-Fairy-Art-Series-Authentic-Blind-Box-Bubble-Matt-Doll-Authentic-Confirmed.webp

តួអង្គ Labubu ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដោយវិចិត្រករហុងកុងមួយរូប គឺលោក Kasing Lung ដែលត្រូវបានបំផុសគំនិតដោយតួអង្គក្នុងរឿងនិទាន Nordic ។ គាត់បានបង្ហើបថា ថ្វីត្បិតតែជាវាជាបិសាចក៏ពិតមែន ប៉ុន្តែ Labubu មានបុគ្គលិកលក្ខណៈរួសរាយរាក់ទាក់ ហើយតែងតែជួយអ្នកដទៃ មិនមែនជាបិសាចអាក្រក់នោះទេ។ ដំបូងឡើយ Labubu មានរូបរាងស្ដើង មុខតូច និងថ្ពាល់ខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីចុះកិច្ចសន្យាជាមួយ Pop Mart តួអង្គនេះត្រូវបានរចនាឡើងវិញ ហើយកាន់តែមានរាងមូលបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgy-CH4bbNHyh4R19CCRCU1I_qjTJ22Nm8rHVmB3DkROrDX14bSMHGxkAUw5j09nbDcapPcOAhNQQAOenGP-iQDwX-7BqXvlcvMvCN2JCKHtba1tqus7q5xCBIuTECa9_UB9QNhj60ltRIwEOHWBRn95X8ek8q2t83hK8u-2Fn7piZh4f8FtBjCfZA7Os/s1080/labubu____macarons_secrets_pop_1713683373_45e1d466_progressive.jpg

នៅក្នុង Kingdom of Monsters មិនត្រឹមតែមាន Labubu ប៉ុណ្ណោះទេ ប៉ុន្តែក៏មានតួអង្គជាច្រើនទៀត ប៉ុន្តែមិនសូវជាទទួលបានភាពល្បីល្បាញដូច Labubu នោះទេ ដែលក្នុងនោះគឺរួមមាន តួអង្គ Tycoco – ដែលតួអង្គនេះមានរូបរាងលលាដ៍ក្បាលដ៏គួរឱ្យស្រលាញ់ និងតួអង្គ Spooky ដែលជាមិត្តប្រុសរបស់ Labubu ជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUzg9GqmUWuAj13h1UE66QxQ7IXuL6jYD9LnzuuSnWpUcCrYt3i5QsEMzBJYqz0ou8Jqj5yyYxcDXDyMlMX-wiPOY8j4P51AI1SN2zrgH5F-Z4sX58cpSbIEhLjPjBJtL8wmZtFPH4ktVm1b3HfxG_NAd7JhjSXAzfKNFAX9qyvSjYdB2GWyvVEZWj_oc/s1280/photo_2024-06-25_08-40-31.jpg

យ៉ាងណាមិញ បន្ទាប់ពីតួអង្គ Labubu ទទួលបានភាពល្បីល្បាញកាលពីពេលថ្មីនេះហើយ គឺឃើញថាមានសន្ទុះនៃការគាំទ្រជុំវិញពិភពលោក ជាពិសេសគឺក្នុងចំនោមជនជាតិថៃ។ Labubu តូចៗក៏ត្រូវបានគេយកទៅបំពាក់លើកាបូបប្រេនៗ មានទាំងការបើពុម្ពរូបតុក្កតានេះលើអាវ ការរចនាខ្សែក្រវាត់ដែលមានរាងជា Labubu ក៏ដូចជាសម្ភារៈមួយចំនួនទៀតសុទ្ធតែរចនាឡើងមានទំនាក់ទំនងជាមួយនឹងតុក្កតានេះ ថែមទាំងដាក់លក់ដាច់អស់គ្មានសល់ផងដែរ៕