Home ព័ត៌មានជាតិ រកផ្លូវវៀង! ថ្ងៃសុក្រសប្តាហ៍នេះ នឹងមានការបិទផ្លូវពីស្តុបជលផល ដល់ស្ពានអាកាសក្បាលថ្នល់

រកផ្លូវវៀង! ថ្ងៃសុក្រសប្តាហ៍នេះ នឹងមានការបិទផ្លូវពីស្តុបជលផល ដល់ស្ពានអាកាសក្បាលថ្នល់

81
0

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០៦:៣០នាទី គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជានឹងរៀបចំប្រារព្ធពិធីមីទ្ទិញអបអរសាទរខួបលើកទី៧៣ នៃថ្ងៃបង្កើតគណបក្ស ប្រជាជនកម្ពុជា នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀសចរាចរ ចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីព្រះនរោត្តម (ចាប់ពីស្តុបផលផល ដល់ស្ពានអាកាសក្បាលថ្នល់ និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី) នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង០៥:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀស ការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើ តាមកាលបរិច្ឆេទដូចបានជម្រាបជូនដោយអនុគ្រោះ។ ផុតរយៈពេល ហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOJ9nOnp9BRLC-wEk56gxpNt0OrCXDYan0suJwncVzlXlBBmWaY-ID2TStSCIlbjhJJ-qbTipqCSpfHdVX5nQKlgrXgdH6DbUlzd1NYIKvbf033BDhvJuu5yT0247cPKvWg7UhY1skXmElR9l3WpS65uYFPsu5z6T0hgehCJ36If9Ikr0vrwSWQTwpeqA/s1280/448803831_875219467980010_7937373630751000799_n.jpg