ទំនប់អូទេ គឺជាសមិទ្ធផលថ្មីលើទឹកដីក្រុងសែមនោរម្យ ដែលបានធ្វើការសាសង់តាំង២០២១ ជាមួយនឹងទំនប់ធំៗ២ផ្សេងទៀត នៅខេត្តមណ្ឌលគិរី។
ទំនប់នេះ អាចផ្ទុកទឹកបាន១០លាន ម៉ែត្រគូប ដែលមានទំទប់ស្ទាក់ទឹកប្រវែង ៣០៦ម៉ែត្រ និងកំពស់ ២០ម៉ែត្រ ព្រមទាំងមានសំណង់បង្ហៀរទឹកប្រវែង ១០០ម៉ែត្រ និងកំពស់ ១៥ម៉ែត្រ។
ទំនប់ទឹកនេះ បានផ្តល់សារសំខាន់ជាខ្លាំង ក្នុងការផ្គត់ផ្គង់ទឹកស្អាតដល់ជីវភាពប្រជាពលរដ្ឋចំនួន ៣៤០០គ្រួសារ ក្នុងក្រុងសែនមនោរម្យ និង ២០០០គ្រួសារ ក្នុងស្រុកអូររាំងនៃខេត្តមណ្ឌលគិរី។
ក្រៅពីផ្តល់សារសំខាន់ទាំងនេះហើយ ទំនប់អូទេ ក៏បានក្លាយជាតំបន់ទេសចរណ៍ក្នុងស្រុកមួយបន្ថែមទៀត សម្រាប់ភ្ញៀវទេសចរណ៍ដែលធ្វើដំណើរទៅកម្សាន្តនៅទឹកជ្រោះប៊ូស្រា អាចឆ្លៀតចូលទៅទស្សនាទំនប់ទឹកនេះបានផងដែរ៕










