គិតត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នេះប្រទេសកម្ពុជាយើងហាក់មានការថយចុះកម្តៅបន្តិចហើយ ប៉ុន្តែសម្រាប់ប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ី និងអឺរ៉ុបគឺកំពុងទទួលរងឥទ្ធិពលកម្តៅរយៈពេលយូរខុសធម្មតា ដោយមនុស្សរាប់ពាន់លាននាក់នៅទូទាំងពិភពលោកបានបាត់បង់.ជីវិតដោយសារក្តៅខ្លាំងពេក។ មូលហេតុដែលផែនដីរបស់យើងមានរដូវក្តៅយូរជាងខុសធម្មតាបែបនេះគឺដោយសារការផ្ទុះភ្នំភ្លើងជាបន្តបន្ទាប់នៅតាមបណ្តាប្រទេសនានាជុំវិញពិភពលោក និងការឆេះព្រៃ។ ចាប់តាំងពីផ្ទុះភ្នំភ្លើង Tambora នៅប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ ១៨១៥ មកផែនដីហាក់មានការកើនឡើងកម្តៅខ្លាំងខុសធម្មតាពីមួយឆ្នាំទៅមួយឆ្នាំ។
ពិតណាស់ការផ្ទុះភ្នំភ្លើងអាចផ្លាស់ប្តូរអាកាសធាតុរបស់ផែនដី នៅកំឡុងពេលផ្ទុះដ៏ធំ បរិមាណផេះភ្នំភ្លើងដ៏ច្រើនត្រូវបានបញ្ចេញទៅក្នុងបរិយាកាសខាងលើ ធ្វើឱ្យពន្លឺព្រះអាទិត្យជះឥទ្ធិពលកម្តៅខ្លាំងមកលើផែនដី។ លើសពីនេះ ឧស្ម័នភ្នំភ្លើងដូចជាស្ពាន់ធ័រឌីអុកស៊ីតគឺមានឥទ្ធិពលក្តៅស្រដៀងនឹងឧស្ម័នផ្ទះកញ្ចក់ដូចជាកាបូនឌីអុកស៊ីតដែរ។ នៅពេលដែលវាបានផ្ទុះឡើងនៅឆ្នាំ ១៨១៥ នៅលើកោះ Sumbawa ក្នុងប្រទេសឥណ្ឌូណេស៊ីបច្ចុប្បន្ន ភ្នំភ្លើង Tambora បានបញ្ចេញស្ពាន់ធ័រឌីអុកស៊ីតប្រមាណ ១២០ លានតោនក្នុងចម្ងាយ ៤០ គីឡូម៉ែត្រទៅក្នុងអាកាស។
ស្ពាន់ធ័រឌីអុកស៊ីតបានគ្របដណ្តប់លើផែនដីភាគច្រើនក្នុងរយៈពេលពីរបីសប្តាហ៍។ ស្រទាប់ aerosol ឆ្លុះបញ្ចាំងពីវិទ្យុសកម្មពីព្រះអាទិត្យត្រឡប់ទៅអវកាសវិញ ដោយបង្កើតឥទ្ធិពលកម្តៅខ្លាំងរយៈពេលយូរនៅទូទាំងពិភពលោក ហើយនៅឆ្នាំ ២០២៣ គឺជាឆ្នាំដ៏ក្តៅបំផុតក្នុងកំណត់ត្រា។ ការផ្ទុះ Tambora គឺជាការផ្ទុះភ្នំភ្លើងដ៏មានឥទ្ធិពលបំផុតដែលមនុស្សជាតិធ្លាប់បានឃើញ។ ការផ្ទុះបានចាប់ផ្តើមនៅថ្ងៃទី ៥ ខែមេសាឆ្នាំ ១៨១៥ ហើយមានរយៈពេល ៤ ខែជាប់គ្នា។ ក្នុងអំឡុងពេលនោះ ភ្នំភ្លើងបានបញ្ចេញថ្ម និងម៉ាម៉ាជាង ១៥០ គីឡូម៉ែត្រគូប បង្កើតបានជា caldera មានអង្កត់ផ្ចិត ៧ គីឡូម៉ែត្រ។ ភ្នំនេះដើមឡើយមានកម្ពស់ ៤.៣០០ ម៉ែត្រ ប៉ុន្តែបានបាក់មកត្រឹម ២.៨៥០ ម៉ែត្រវិញ។
ផលវិបាកពីការផ្ទុះនេះគឺមហន្តរាយខ្លាំងណាស់ ភ្នំភ្លើង និងផេះបានធ្លាក់មកលើតំបន់នោះអស់ជាច្រើនសប្តាហ៍ ដោយរាលដាលដល់កោះស៊ូម៉ាត្រាខាងត្បូង និងកោះ Borneo ដែលមានចម្ងាយ ១,៣០០ គីឡូម៉ែត្រ។ កោះទាំងមូលត្រូវបានគ្របដណ្ដប់ដោយផេះ ហើយកំទេចកំទីភ្នំភ្លើងហូររហូតដល់ជម្រៅមួយម៉ែត្រ ដោយបំផ្លាញផ្ទះសម្បែង ដំណាំ និងដើមឈើដែលរុះរើ។ លើសពីនេះមូលហេតុនៃការឡើងកម្តៅផ្សេងទៀតក៏ដោយសារពិភពលោកបានបំពុលខ្យល់អាកាសតាមរូបភាពជាច្រើន រួមមានការដុតរ៉ែផ្សេងៗ ឧស ធ្យូង ឥន្ធនៈ និងឧស្ម័នធម្មជាតិដែលធ្វើឱ្យបរិមាណឧស្ម័នកាបូនិក ឬកាបូនឌីអុកស៊ីត ភាយទៅក្នុងបរិយាកាសមានការកើនឡើងយ៉ាងខ្លាំង៕










