បច្ចុប្បន្ននេះ ដោយសង្កេតឃើញថាខ្សែភាពយន្តខ្មែរជាច្រើនកំពុងតែមានភាពររីកចម្រើនជាបន្តបន្ទាប់ ស្របពេលដែលមានមតិកោតសរសើរនិងរិះ.គន់ក្នុងន័យស្ថាបនា។ យ៉ាងណាមិញភាពយន្តខ្មែរមួយ គឺរឿង«បុព្វេនិម្មិត»របស់ទូរទស្សន៍ PPN នូវតែជាប្រធានបទក្តៅ.នៅលើបណ្តាញសង្គម ដែលបណ្តាលឲ្យមហាជនជជែកវែក.ញែកព្រោងព្រាតទៅលើការដឹកនាំសម្តែង បច្ចេកទេសថតនិងកាត់ត រួមទាំងតួអង្គសម្តែងទៀតសោតនៃរឿងនេះ ហាក់នូវមានកម្រិតនៅឡើយ។
ខ្សែភាពយន្តខ្មែរ រឿង«បុព្វេនិម្មិត»ដែលកំពុងចាក់នៅលើកញ្ចក់ទូរទស្សន៍ PPN កាលពីពេលកន្លងទៅនេះ ដែលឈុតឆាកមួយនៃសាច់រឿងបានបង្ហាញវត្តមាននាគរាជ ក៏ទទួលរងនូវការរិះគន់យ៉ាងចាស់ដៃម្តងរួចទៅហើយ ដោយមតិខ្លះគឺបានលើកឡើងថា បច្ចេកទេស Disignនាគរាជនៅស្ទើរ, ហើយសណ្ឋាននាគរាជមានរូបរាងដូចនាគផ្ទះលេខ២ជាដើម។
មិនត្រឹមតែប៉ុណ្ណេះ ឈុតឆាកនៃសាច់រឿងដែលបានបញ្ចេញជាបន្តបន្ទាប់ក៏បានរងនូវមតិរិះគន់ជាហូរហែរទៀត ទៅលើការ Disign Poster និងកាត់តផ្សេងៗហាក់ធ្វើបែបខ្ជះខ្ជាយ បើតាមមតិមួយពីមហាជនបានលើកឡើងថា«Artwork រឿងមួយទាំងមូលធ្វើដូចក្មេងកាត់តលេង ចង់នរណាថាអីថាចុះបើខ្ញុំមើលឃើញអញ្ចឹងមែន ។ ចង់ឱ្យមានការគាំទ្រភាពយន្តខ្មែរទាល់តែពង្រឹងគុណភាពល្អជាងនេះ ខ្ញុំមើលឃើញថានៅខ្សោយខ្លាំងមែនទែន»។ 
ខណៈដែលអ្នកខ្លះទៀតក៏បានរិះគន់ទៅលើការប្រើប្រាស់សម្ភារៈនិងទីតាំងសម្តែង ហាក់មិនសមទំនងនឹងរឿងបុរាណ។ ខណៈដែលឈុតឆាកនៃសាច់រឿងបុរាណ បែរជាថតជាប់បង្គោលភ្លើងទៅវិញ ក៏ដូចជាមានការប្រើប្រាស់ក្រដាសជូតមាត់ដើម្បីជូតតុ និងការប្រើប្រាស់សម្លៀកបំពាក់មិនសមនឹងសម័យកាល។ 
ម៉្យាងវិញទៀត មហាជនក៏ធ្វើបានវិភាគទៅលើតួអង្គសម្តែងផងដែរ ដោយអ្នកខ្លះថា«និយាយតាមត្រង់២០២៤ហើយសម្តែងមិនបាន៣០% នៃភាពយន្តទស្សវត្តន៍៦០ផង សាកទៅមើល លោកយាយ ឌី សាវ៉េត លោកយាយ សាក់ស៊ី ស្បោង និង តារាល្បីៗផ្សេងទៀត សំដែងកាលសម័យមុនមើល។ ជីវភាពរស់នៅជាក់ស្តែង និយាយយ៉ាងម៉េច សកម្មភាពបែបណា គឺពួកគាត់សំដែងបែបនោះ មិនមែនចេញមក រឹងៗ ប្រឹងៗដូចនេះទេ វាបាត់ធម្មជាតិអស់ ហើយ ! ទៅមើល ក្រុមពូណុយលេងមើល រឹងៗចឹងអត់ ក្រុមក្មេងៗក៎សម្ដែងសមជាងដែរ?រឿងបុរាណតែកុំមើល ប្លង់ថត មិនដឹងអី ជាអី! គុណភាពមិនដឹងនៅណា ធ្វើអោយតែបាន យកមកផ្សាយ ដល់គេមិនគាំទ្រ តាំងស្រែក ខ្មែរមិនគាំទ្រខ្មែរ!»៕











