តារាសម្តែង មាន សូនីតា ឬរាជិនីក្រមាបានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ម្តងទៀតបន្ទាប់ពីបង្ហាញរូបភាពយ៉ាងត្រជាក់ភ្នែកនៅសំលៀកបំពាក់ចំនួនពីរឈុតដែលនាងបង្ហាញខ្លួននៅកម្រាលព្រំក្រហមទីក្រុងកាន ពេលនេះបានបញ្ចេញសម្រស់នៅលើកំពូលភ្នំប្រាសាទព្រះវិហារម្តង។ មហាជន អ្នកក្នុងចង្កោមសិល្បៈពិតជាកោតសរសើរនៅការបង្ហាញរូបភាពនេះយ៉ាងខ្លាំងខណៈប្រាសាទមួយនេះដែលស្ថិតនៅជាប់ព្រំដែនថៃខ្សត់ភ្ញៀវទេសចរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc_Bl9K_meeFX87fsJE7D5IxHzpvg10inr1KHIH6kH8i6XTLJbPNlNCB35Ckr8QcQlkloDsFSVodAOID6VDO02I56FnWNhwfEp3SoRgHwcgV0cojJlZjF7tL1mteZZOjg19piHo710waga85A9V0mAIRB84tQP0kLO-DxiNgP8tMQBfoa9FoEbQ91IgN4/s2048/image_2024-06-20_14-40-24.png

គេចាំបានថា កាលពីខែឧសភា តារាសម្តែង មាន សូនីតា បានដើរលើកម្រាលព្រំក្រហមភាពយន្តកានលើកដំបូងជាមួយនឹង ម៉ានិត ដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ តារាស្រីរូបនេះបានធ្វើឱ្យមានការចាប់អារម្មណ៍ពីទស្សនិកជនជាតិនិងអន្តរជាតិនាថ្ងៃទី១នៃការបង្ហាញខ្លួនតែម្តងជាមួយឈុត ក្រមាខ្មែរអមព័ន្ធដោយអក្សរយ័ន្ត។ នៅថ្ងៃទី២ នៃការដើរលើកម្រាលព្រំមហោស្រពភាពយន្តកានលើកទី៧៧ មាន សូនីតា បង្ហាញខ្លួនក្នុងឈុត «ផ្កាចន្ទន៍អង្គរ នារីកម្ពុជា»។ ពីរឈុតនេះទទួលបានការចាប់អារម្មណ៍ខ្លាំង ខណៈឈុតទី១របស់ មាន សូនីតា លេចនៅលើសារព័ត៌មានរ៉យទ័រនៅលេខរៀងទី១២ ក្នុងចំណោម១០៣ ជាមួយសិល្បករ សិល្បការិនីដទៃទៀតដែលចូលរួមព្រឹត្តិការណ៍នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8GFYgh6UMRSfupsKDPfvxNH-4w6-jmZsZTCtpH88wf2QvF0TTOWyorGykzBTyGrL0W3XJThW6JKX6iAGQ9oF0H1CXueX9_kcp-nMkcxuAsPbwzDXZTyQ8BwIDBMOkZLL__Ll5RNGc2W4uQt2UQr3IJf2BO1nDVvapPo35599HogGmIKdvHxcSJJ1yyXE/s2048/image_2024-06-20_14-40-27.png

បន្ទាប់ពីផ្ទុះកក្រើកនៅលើឆាកអន្តរជាតិហើយនាពេលថ្មីៗនេះ មាន សូនីតា បានយកឈុតទាំងពីរនេះបញ្ចេញសម្រស់នៅលើទឹកដីព្រះវិហារធ្វើឱ្យហ្វេនៗផ្ទុះការសរសើរយ៉ាងខ្លាំងទៅកាន់តារាសម្តែងរូបនេះ។ ឈុតទី១លើទឹកដីដ៏ពិសិដ្ឋនេះ មាន សូនីតា បានភ្ជាប់មកជាមួយចំណងជើងថា «ដួងព្រលឹងជាតិខ្មែរ រះខ្ពស់ត្រដែតលើជួរភ្នំដងរែក រាជនីក្រមាយ័ន្តខ្មែរ ជានារីកម្ពុជា មានចេតនាជះ សម្រស់នៅលើកំរាលស្មៅយ៉ាងមានមោទនភាពនិងស្ញប់ស្ញែងបំផុត នៅលើកំពូលភ្នំប្រាសាទព្រះវិហារ ដែលដំណែលដ៏មហស្ចារ្យ នឹងសិល្បៈសម័យខ្មែរដ៏សម្បូរបែប។ ប្រាសាទព្រះវិហារ ម្ចាស់នៃកំពូលភ្នំ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdYyCWCMH7NbHGK0Enpg-Syltp3xQ4mC6MNHneovlUtuYnZzxpLetQNed6vyugApze70aVGaPREpTbitQWz6HOwbjP1JqtZxzLn7F-i_f72xlG0ZrfUVaNNZymAVp4HXGwTa5OMyq1h3OALNxpvYlwKrAn7XlBeTFfbwtlg8Q8QWi2UTsuXQklmFYX3JQ/s2048/image_2024-06-20_14-40-35.png

ចំណែកឯឈុតទី២ វិញ មាន សូនីតា បានភ្ជាប់មកជាមួយចំណងជើងដែរថា ប្រាសាទព្រះវិហារ ម្ចាស់នៃកំពូលភ្នំ ឈុតដ៏ល្អឯកមួយទៀត កំពុងតែរះខ្ពស់ត្រដែតលើជួរភ្នំដងរែក នៅលើប្រាសាទព្រះវិហារដែលជាដួងព្រលឹងជាតិខ្មែរ សំរាប់ប្រជាជាតិខ្មែរទាំងអស់។ នារីកម្ពុជាម្នាក់នេះ មានចេតនាបង្អួត សម្រស់យ៉ាងលេចធ្លោជាមួយឈុតផ្កាចន្ទន៍ នៅលើកំពូលភ្នំប្រាសាទព្រះវិហារ ដែលជាកេរដំណែលដ៏មហស្ចារ្យ ដែលនាងខ្ញុំឈរខ្ពស់យ៉ាងមានមោទនភាពនឹងស្ញប់ស្ញែងជាទីបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiUCUe1rOjPghjFYqdY3QFS-MYYWrTFla_wzjYMtxRhEKXiwYMYo0n2DfjfdbqF5Vc-gAUVfVbNz6TMGVwil8dKeq4srSAQ3thwRRdaGGB9KMnDKwcINnIEQ2S-eu8PVr0NoBj0aKpZ24IRUHFWXyDdQQnbxyvSiwy6zFnT96BEHdjyfS331UPnod8NKc/s2048/image_2024-06-20_14-40-37.png

ទោះបីជាមានសភាពហត់ អស់កម្លាំង ចំណាយច្រើនធ្វើដំណើរផ្លូវឆ្ងាយ តារាសម្តែង មាន សូនីតា បានបង្ហាញថានាងធ្វើអ្វីដែលខ្លួនស្រលាញ់ហើយបានបំពេញភារកិច្ចក្នុងនាមជាជនជាតិខ្មែរដែលស្រលាញ់វប្បធម៌ ចង់ថែរក្សា ព្រោះមិនចង់បាត់បង់ ចូលរួមទាំងអស់គ្នាដើម្បី អភិវឌ្ឍដើម្បីអភិរក្ស បុរាណមិនយឺតសម័យមិនបរទេស៕