Home ព័ត៌មានជាតិ មនុស្ស៣នាក់ត្រូវបញ្ជូនទៅតុលាការ ជុំវិញករណី​ឃា..តកម្ម​គិត​ទុក​ជា​មុន នៅ​បុរី​ប៉េងហួត​បឹងស្នោ

មនុស្ស៣នាក់ត្រូវបញ្ជូនទៅតុលាការ ជុំវិញករណី​ឃា..តកម្ម​គិត​ទុក​ជា​មុន នៅ​បុរី​ប៉េងហួត​បឹងស្នោ

119
0

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យចំនួន៣នាក់ទៅតុលាការពាក់ព័ន្ធនឹងការបាញ់សម្លាប់មនុស្ស២នាក់ នៅក្នុងបុរីប៉េងហួតបឹងស្នោ ស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbF8Uw_F99sP__Bbo5kObS3aubi4Tu8LfRPf8TL7qbSX8MhAgqlnDeZd8LC776sOEt6fe-yzdBmq55dKnxWpWsybl0meCU5pmJ-anLeD-af0qzx43fuFfc2Lf1avbFpU4vMGlUz2EM2oiizHeBvchH7AliOVtkdb3APKNUu811ejAyj1J1Rqrh-VsH8KM/s1280/448503849_881848477312823_6827127278966564764_n.jpg

ជនសង្ស័យចំនួន៣នាក់ ត្រូវបាននាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ចោទប្រកាន់ពាក់ព័ន្ធនឹងករណីឃាតកម្មគិតទុកជាមុន និងកំពុងរៀបចំបញ្ជូនខ្លួនពួកគេ ទៅកាន់តុលាការដើម្បីបន្តនីតិវិធី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicTx6zK8B6un3wWeSlEQWFKbQKGXDVtzO4gMfXVnuJCeg_qNV2ewoyrsEx7WW_P_ERyvZxvYy32R41m2X7alVS6FnUABcRckrBlaK8WKccGcf9td5nWz5RDSyuakuqzIvyci5IKD8PKFPrsHLg8f-LNTsw7UfuFgVxBzZ6JZvPWtn5RuOBTHVcKC6E9NU/s1280/448367840_1046150947078623_3160338281269228590_n.jpg

បើតាមឯកឧត្តម ឧត្តមសេនីយ៍ទោ ជួនណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា៖”ខ្មាន់កាំភ្លើងតែម្នាក់ឯងទេ និយាយឱ្យចំទៅគឺតែម្នាក់ឯង សហចារីគឺអ្នកដឹកមក ទី២គឺដឹកយកទៅកន្លែងឡាន អីចឹងគឺការងារនេះ ភ្លាមៗក្នុងរង្វង់ប្រតិបត្តិការគឺត្រូវតែឃាត់សិន ហើយអ្វីដែលដាក់បន្ទុកគឺនៅលើការស្រាវជ្រាវ និងការប្រមូលវត្ថុតាង ដូច្នេះប្រហែលជាកិច្ចការងារនេះ យើងមានទិន្នន័យច្បាស់លាស់ហើយ ដើម្បីចោទប្រកាន់លើអ្នកសម្រួលមធ្យោបាយដល់ជនសង្ស័យដែលរត់គេចខ្លួន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4qQNahHDiCrK8RGdgl2EZCbi1JgIOHOtBs_ijRB2NA26w_BG9dP5Vd32gWlNlGCnpJ1cuILnzOFyQcDJWPNKEANs1P3K1Vzp9nYExLavC5Oghwywdr902HVbH0SHkBmyiBSsKXIgmG8im_THtwgJbpiZ5ePsIqakZ178Zlu-2ytW-DGQAYeA7arix8uc/s1440/448349615_793242046232175_3087262873351386474_n.jpg

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១៧ ខែមិថុនា មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ ក្នុងបុរីប៉េងហួតបឹងស្នោ ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានបណ្ដាលឲ្យមនុស្សចំនួន២នាក់បាត់បង់ជីវិត និងមនុស្ស២នាក់ទៀតរងរបួស៕