Home ព័ត៌មានអន្តរជាតិ មែនអត់? ត្រីបាឡែនចូលចិត្តឆាឆៅកប៉ាល់នៅលើផ្ទៃទឹក ព្រោះវាចង់លេងសើច

មែនអត់? ត្រីបាឡែនចូលចិត្តឆាឆៅកប៉ាល់នៅលើផ្ទៃទឹក ព្រោះវាចង់លេងសើច

70
0

សហរដ្ឋអាមេរិក ៖ ក្រុមការងារជីវវិទ្យានៅសហរដ្ឋអាមេរិកបានចំណាយពេលស្រាវជ្រាវជាច្រើនឆ្នាំ ដើម្បីរកមូលហេតុដែលត្រីបាឡែនប្រភេទវាយប្រ.ហារ (Iberian) ចូលចិត្តឆាឆៅកប៉ាល់របស់មនុស្សនៅលើផ្ទៃទឹកក្នុងតំបន់អឺរ៉ុប ។ ពួកគេបានតាមដានត្រីបាឡែនមួយក្រុមមានឈ្មោះថា «Orcinus Orca» និងរកឃើញចម្លើយពិតប្រាកដថា ពួកវាគ្រាន់តែចង់លេងសើច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8cdUBMZmjgkFqgbtDo1A04woKvWtkrjZfb7O2zjwf7ainKWLhmA-cHzIzYumgPAALF4xw0fhFB4PJwr7LWd5UMJbKcOcwHyRecQPp7H6lTGIM8Q7SibYytz7Jlj5sIXmETiZKpsstSuehGOy03-acBAtGqxZJqgaxmHpZ4ggHXSw6dKHycjfeYEUzXFg/s700/photo_2024-06-20_15-19-47.jpg

ក្រុមការងារជីវវិទ្យាអាមេរិកនិយាយថា ការឆាឆៅកប៉ាល់នៅលើផ្ទៃទឹកបានកើតឡើងដោយសារក្រុមត្រីបាឡែនមានអាយុតិច គឺពួកវាចូលចិត្តសប្បាយតាមធម្មជាតិ ឬចង់លេងសើចតែប៉ុណ្ណោះ ។ ក្រៅពីនេះ ក្រុមការងារជីវវិទ្យារកឃើញថា ការកើនឡើងនៃចំនួនត្រីកាម៉ុងពណ៌ខៀវក្នុងតំបន់អឺរ៉ុប បានធ្វើឱ្យក្រុមត្រីបាឡែនប្រភេទវាយប្រហារ (Iberian) ងាយស្រួលរកចំណីជាងមុន ខណៈបច្ចុប្បន្ន ពួកវាកំពុងតែជិតផុតពូជ និងនៅសល់ប្រមាណតែ៤០ក្បាល ។

ហេតុនេះ ដោយសារពួកវាពុំពិបាករកចំណីស៊ី គឺពួកវានៅសល់ពេលវេលាច្រើនក្នុងការហែលទឹកលេង និងចង់ឃើញនេះ ឃើញនោះ ។ រីឯកប៉ាល់តូច-ធំរបស់មនុស្សដែលបើកឆ្លងកាត់តំបន់របស់ពួកវា ក៏បានក្លាយជាគោលដៅធំសម្រាប់ឱ្យពួកវាលេងសើច ។ បើធ្វើការប្រៀបធៀបជាមួយអាកប្បកិរិយារបស់មនុស្សវិញ គឺប្រៀបដូចជាការលេងសើចរបស់ក្រុមយុវវ័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoRvMep54a9oqOcON_qikDu_yScyLKgrKHTMmXGWFsYJuxoLSNoJ-Wg9ORmE8Dynw09C3w6tu5xLIhhurq73Y2WnL3L_vnPH7IVd2kq0qW2eb4-3oMiedJ-Wj7beyui0U_USnDoZ_2mDaW6zF7qnwI4wKIVE5wF8J3O38MEfM0CvcvRLsm87SnQ-5qLAM/s2500/orcas-boat.jpg

បើតាមការវិភាគទិន្នន័យដែលក្រុមការងារជីវវិទ្យាអាមេរិកប្រមូលបានពីត្រីបាឡែនប្រភេទវាយប្រហារ បង្ហាញថា ការវាយប្រហារ ឬធ្វើបាបកប៉ាល់តូច-ធំនៅលើទឹកនោះ តែងតែកើតឡើងដោយសារត្រីបាឡែន ចាប់ពី២ក្បាល ទៅ៣ក្បាល ខណៈត្រីបាឡែន១ហ្វូងមានចំនួនសរុបប្រមាណ១៥ក្បាល ។ រីឯត្រីបាឡែនដែលចូលចិត្តឆាឆៅកប៉ាល់របស់មនុស្ស គឺភាគច្រើនវាមានអាយុតិចជាងគេ ក្នុងចំណោមត្រីបាឡែនទាំងអស់ ។

ចាប់ពីឆ្នាំ២០១៧ រហូតមកដល់ឆ្នាំ២០២៤ ចំនួនការហែលទឹកបុកកប៉ាល់ ឬការបំផ្លាញកប៉ាល់ធ្ងន់ធ្ងររបស់ត្រីបាឡែនបានកើតឡើងកាន់តែច្រើនឡើង ដោយសារត្រីបាឡែនបានពេញវ័យធំលូតលាស់ និងមានកម្លាំងខ្លាំងជាងមុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioAo3rql2KkHyM5GkwmSjC86dLRLbBeCI1rMw0pVHMvtsOjeIMltv3aV77Q-dXHR9V2I2IOBSO2JfOWPKoQcR1eY8ONz0W28_byUkQ25gNXtPlaiP07gHRzwHev3lvfiWHUUJJ8BMfufsiQiI3BHTeqOJCELwrUkaRGor0rUCRZ7RQLeZwABi4cZ8ypU8/s1500/Killer-Whales-Are-Coordinating-Attacks-on-Sailboats-052523-e8e55abbb2854202b8b0fccbc7f1f08f.jpg
ត្រីបាឡែនអាយុតិចចូលចិត្តលេងសប្បាយជាមួយកប៉ាល់របស់មនុស្សបានកើតឡើងជាញឹកញាប់ ហើយកន្លងមក ត្រីបាឡែនប្រភេទវាយប្រហារដែលរស់នៅមហាសមុទ្រប៉ាស៊ីហ្វិក បានយកត្រីកាម៉ុងជាចំណីរបស់វាមកលេងសើច គឺពួកវាបានយកចំណីមកដាក់លើក្បាល ។ បន្ទាប់មក ត្រីបាឡែន២ក្បាល ទៅ៣ក្បាលទៀតបានធ្វើតាមគ្នាវាដែរ ហើយការលេងសើចរបស់ត្រីបាឡែនទាំងនេះ គឺខុសៗគ្នានៅតំបន់នីមួយៗ ។

ការស្រាវជ្រាវអំពីអាកប្បកិរិយារបស់ត្រីបាឡែនប្រភេទវាយប្រហារ ពិតជាមានសារៈសំខាន់ណាស់សម្រាប់សុវត្ថិភាពរបស់មនុស្ស ។ កាលពីឆ្នាំ២០២០ ក្រុមអ្នកស្រាវជ្រាវរបស់ Atlantic Orca (GTOA) រកឃើញថា ត្រីបាឡែនបានធ្វើបាបកប៉ាល់រហូតដល់៦៧៣លើក ហើយបណ្តាលឱ្យកប៉ាល់ចំនួន៤គ្រឿងលិចក្នុងសមុទ្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXwAhFwEU1AUDV52yMi8C6_i3eOXvTsI8fqw7bDhV4ui7fbCyUi2rEyil8O6fgOo0k7QttERtCtGBTuNNn6igmPQ_ZZzEpDEq8Fp1GW6miCJMAn9z0XmZlVSaFjBkVs27OUJvxvfuIVIa11Ux7GK6IAH1vbh805ASY-XmlwF3HM95TUTrdiwa0JDfWxKE/s1899/664678cbc1781.webp

ចំណែកការធ្វើបាបកប៉ាល់ធ្ងន់ធ្ងរបំផុតបានកើតឡើងចំពោះកប៉ាល់ទំហំធំមានកម្ពស់១៥ម៉ែត្រ នៅបរិវេណច្រកសមុទ្រ Guilbraltar រវាងប្រទេសអេស្ប៉ាញ និងអាហ្វ្រិកខាងជើង ហើយអ្នកដំណើរទាំងអស់ក្នុងកប៉ាល់នេះត្រូវបានកប៉ាល់ដឹកប្រេងជួយសង្គ្រោះ ៕