Influncer ល្បីឈ្មោះលោក Rick KH ដែលត្រូវបានគេស្គាល់ថាជាអ្នកនិយមធ្វើដំណើរកម្សាន្តនៅជុំវិញពិភពលោក ខណៈកាលពីពេលថ្មីៗនេះ លោកគឺទទួលបានការកោតសរសើរពីមហាជនយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្រោយពីបានបញ្ចេញឃ្លីបវីដេអូ ចែករំលែកនូវសេចក្តីស្រលាញ់និងអំពើល្អទៅកាន់ជាតិសាសន៍ដទៃ។
កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ នៅលើគេហទំព័រផ្លូវការរបស់លោក «Rick KH គោប្រាក់» គឺបានធ្វើការបង្ហោះឃ្លីបវីដេអូប្រមាណនឹងជិត២នាទី ដែលបង្ហាញពីសកម្មភាពមួយចំនួនដែលលោកបានផ្តល់នូវទង្វើល្អៗទៅកាន់ជនជាតិអាហ្វ្រិក ដោយបានភ្ជាប់មកជាមួយនឹងខ្លឹមសារថា «មិនសូវបានផុសវីដេអូ ព្រោះកំពុងបំពេញមេរៀនជីវិតបន្ថែម It’s a beautiful morning with great people»។
តាមរយៈវីដេអូគឺបានឆ្លុះបញ្ចាំងឲ្យឃើញពីទឹកចិត្តដ៏ប្រពៃរបស់បុរសសញ្ជាតិខ្មែរម្នាក់ មិនដែលប្រកាន់ជាតិសាសន៍ពណ៌សម្បុរ ទោះលោកបានទៅដល់ទឹកដីនៃទ្វីបអាហ្វ្រិក ក៏លោកនូវតែឆ្លៀតធ្វើអំពើល្អ ចែករំលែកជានិច្ច មិនថាតិចក្តីច្រើនក្តី ប៉ុន្តែវាបានធ្វើឲ្យអ្នកទទួលរបស់ទាំងនោះពីលោកមានសេចក្តីសោមនរីករាយជាពន់ពេក។ លោកគឺបានធ្វើការផ្តល់ជូននំចំណី អាហារ ផ្លែឈើ ព្រមទាំងរបស់របរខ្លះៗទៅកាន់ជនជាតិអាហ្វ្រិកមួយចំនួន ប្រកបដោយស្នាមញញឹម។ 
ជាមួយគ្នានោះ នៅលើបណ្តាញសង្គម លោកក៏ទទួលបាននូវការពេញចិត្តយ៉ាងខ្លាំងក្នុងចំណោមទាំងជនជាតិខ្មែរនិងជនបរទេស ក្នុងនោះមតិមួយគឺបានលើកឡើងថា«វប្បធម៌នៃការចែករំលែកក្ដីស្រលាញ់របស់ប្រជាជនកម្ពុជា»។ អ្នកខ្លះថា«ខ្ញុំមើលវីដេអូសប្បុរសធម៌ចែករំលែករបស់បង Rick Kh មានអារម្មណ៍ថាសប្បាយចិត្តហើយញញឹមទាំងមិនដឹងខ្លួន»។ អ្នកខ្លះថា«ខ្ញុំស្រលាញ់ពួកគាត់ ស្នាមញញឹមពួកគាត់ស្រស់ស្អាតនិងពោពេញទៅដោយភាពស្មោះត្រង់»។ អ្នកខ្លះថា«សេចក្តីស្រឡាញ់ទៅដល់ណាក៏មាន ខ្ញុំសង្ឃឹមថាថ្ងៃណាមួយខ្ញុំនិងបានធ្វើបុណ្យដូចបងដែi love you idol»។
ចំណែកអ្នកខ្លះទៀតថា«គ្រាន់តែមើលវីដេអូបងក៏មានក្តីសុខនឹងស្នាមញញឹមដែរចែកក្តីស្រឡាញ់ឱ្យមនុស្សគ្រប់គ្នា មិនខ្វល់ពីជាតិសាសន៍ ពណ៌សម្បុរ ជំនឿសាសនា សូមគោរពនិងកោតសរសើរ។ បន្តកិច្ចការងារនេះទៀត កុំខ្វល់ពីពាក្យរិះគន់បន្តិចបន្តួចរបស់អ្នកដទៃ។យើងធ្វើល្អក្តីសុខយើង មិនមែនភ្លេចក្តីសុខរបស់អ្នកដទៃឡើយ»៕











