Home ព័ត៌មានជាតិ ល្អាងភ្នំឈ្ងោក រមណីយដ្ឋានប្រវត្តិសាស្រ្តក្នុងខេត្តកំពត កំពុងអង្រួនបេះដូងភ្ញៀវទេសចរគ្រប់ៗរូប!

ល្អាងភ្នំឈ្ងោក រមណីយដ្ឋានប្រវត្តិសាស្រ្តក្នុងខេត្តកំពត កំពុងអង្រួនបេះដូងភ្ញៀវទេសចរគ្រប់ៗរូប!

137
0

ល្អាងភ្នំឈ្ងោក ជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្ត ដែលមានទីតាំងស្ថិតនៅឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត មានចម្ងាយជាង ៥គីឡូម៉ែត្រពីបឹងប្រទាក់ក្រឡា ឬប្រមាណ ១៣គីឡូ ម៉ែត្រពីទីរួមខេត្តកំពត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4z3-aVbq_Zdl5wD7v_6eJxU09jX9kRmWH5u4Tqf_yjI28yTl4voq1UJ5cJcw2MaDDOxokPuQOJwY5cBdq8at7HMXGCSREChnwdQZ-Shyphenhyphen0DSSiRxToUrFyRixgEXYbFUgsZTph3DlwTmj5I030cephC7yMnLD3BU-A2JZnGFlFXKMzEd06UBlDrwwdSz0/s960/21462538_1635361239872297_4065932992051320144_n.jpg

នៅចំកណ្ដាលគុហាដ៏ធំនៃភ្នំនេះ មានសំណង់ស្ថាបត្យកម្មប្រាសាទមួយសង់ឡើងអំពីឥដ្ឋរាងតូចល្មម សង់ព័ទ្ធជុំវិញលិង្គធម្មជាតិដុះចេញពីថ្មកំបោរ និងមានការសង់បន្ថែមទម្រយោនី ដោយកំណត់ថាជា សិវលិង្គតាមជំនឿព្រហ្មសាសនា។ កាន់តែអស្ចារ្យ នៅពីលើសិវលិង្គនោះ ត្រូវបានប្រោះព្រំដោយដំណក់ទឹកយ៉ាងត្រជាក់ដូចទឹកកក ស្រក់ច្រោះតាមរយៈថ្មកំបោរដែលដុះចំពីលើកំពូលប្រាសាទ។ ចំណុចគួរឲ្យចាប់អារម្មណ៍នៃល្អាងភ្នំឈ្ងោក គឺជាប្រាសាទល្អាងបែបព្រហ្មញ្ញសាសនា ត្រូវបានសម្មត់ថាអាចនឹងត្រូវបានស្ថាបនាឡើងនៅចន្លោះចុងសតវត្សទី៦និងដើមស.វទី៧ ដើម្បីឧទ្ទិសទៅដល់ព្រះសិវៈ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJwZI8y9-_Jx9ufY1-JUOHIpy8pYiT_NYaKkbYSXaiYG8sJRXLZRvhf-4z6uB3keUBdAxXl3nrx3VyL52XixGdm8j8elpEeNXpBQf9qdEveoDcef8Lz6_c2Ue97OeTMkIbf3qviGIB765qqzeKxpxsicl56BjluBzJk5n0VElCxrtYoRv8EvX8hfskb50/s960/IMG_20200914_083403_898.jpg

ការស្ថាបនាប្រាសាទនេះក្នុងរូងភ្នំ គឺជាបង្ហាញនូវទស្សនសំយោគនៃមនោគមវិជ្ជារវាងជំនឿខ្មែរក្នុងភូមិភាគនេះ និងជំនឿបែបឥណ្ឌានិយម។ ការពិតការបូជាភ្នំបានកើតឡើងមុនសម័យប្រវត្តិសាស្ត្រម្លេះ។ បើពិនិត្យអោយល្អិតល្អន់ទៅ បានឃើញថាប្រាសាទនេះមានតួប្រាង្គតែមួយគត់ ហើយត្រូវបានកសាងលើឃើនមួយផ្អិបជាប់នឹងជញ្ជាំងភ្នំដោយចែកចេញជាពីរផ្នែក ។ ផ្នែកខាងលើមានដំបូលមួយមានជំរាលបួន ដោយមានកំពូលជំទីតពីលើយ៉ាងសង្ហារ។ ប្រាសាទនេះមានសណ្ឋានដូចមើមខ្ទឹម គួរឲ្យចង់គយគន់ក្រៃលែង ។ រីឯនៅខាងក្រោម គេសង្កេតឃើញមានក្បាច់ជាបន្ទាត់ផ្តេកឆ្នូតៗ ដូចនៅក្រោមប្រាសាទសំបូរព្រៃគុគ ឬប្រាសាទគោគព្រះធាតុដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiGVjTe49mrJVGZaX2VbbTFHvpKJmorSiNCNxqV33cwK7p9YVg01qCqv2FOhPkT_THj7q68ijCm3ohuKnzLdl9-fE4Cf9lpXgMfyyQuAC_AG7XDK2k7x82PLTCPatg3oFNmo6PSO-2-ogPj-ZD-FUXKGGnCm3bweSt9ZP-GkrFHraltOM-24d-gK97acM/s1100/vuth_1581651554_25509_49710.jpg

គួរបញ្ជាក់ថា យោងតាមឯកសារប្រវត្តិសាស្ត្រដែលមានតាំងបង្ហាញនៅសារមន្ទីរខេត្តកំពត កម្រងភ្នំថ្ម និងល្អាងភ្នំនៅក្នុងខេត្តកំពតដែលមានជាអាទិ៍គឺមានដូចជា ភ្នំកំពង់ត្រាច ភ្នំក្បាលរមាស ភ្នំឈ្ងោក ភ្នំទទុង ភ្នំខ្ចង សុទ្ធតែជាតឹកតាងនៃប្រវត្តិសាស្ត្រខ្មែរ តាំងពីសម័យបុរេប្រវត្តិដែលគេជីករកឃើញស្លាកស្នាមនៃសំណល់ពីការរស់នៅរបស់មនុស្សជំនាន់ដើមប្រមាណជា៥០០០ឆ្នាំ មុនគ.ស៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKfYYink516fCt34ByfMUOXqEN_kvQmYky5Re5j4DYMGDIGP6tgroCqoKijifC-gb8LHRi17CQJnar32phVKAq_q2DnkmfZEGA0tEiwg_5dhd0JBJMFWQcJoH7_7AfkGibaHlDIJXAnxQIcx21ywWSYJGU0SecmU7j_zkj0ghiR6zoXiwvcCR0drmXGuM/s1100/vuth_1581651584_65351_95183.jpg