Home ព័ត៌មានអន្តរជាតិ ឆ្នេរសមុទ្រ Popcorn ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ ខណៈភ្ញៀវទេសចរពុំសូវស្គាល់

ឆ្នេរសមុទ្រ Popcorn ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ ខណៈភ្ញៀវទេសចរពុំសូវស្គាល់

54
0

ប្រទេសអេស្ប៉ាញ ៖ ភ្ញៀវទេសចរភាគច្រើនតែងតែទៅកម្សាន្តនៅឆ្នេរសមុទ្រស្អាតៗលើពិភពលោក ដែលឆ្នេរសមុទ្រទាំងនេះមានសភាពដូចៗគ្នា គឺមានគ្រាប់ខ្សាច់ពណ៌ស ។ ប៉ុន្តែឆ្នេរសមុទ្រនៅកោះមួយរបស់ប្រទេសអេស្ប៉ាញមានភាពខុសប្លែកពីនេះ ហើយភ្ញៀវទេសចរភាគច្រើនពុំសូវស្គាល់ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo-FAUThafwRGT_xUuXAx05YBGiJkMfGXj0eUg2JMmyM_olLRgnyqiGX7uh_ohgnM36Cf6JUGWptpNVanIc5axqx29L5TEs9UwiM2kpNl7cYSDANofCO54QTcHwuG0tJTLFSpN7qRSbHprZs2vA89fWGvkRo9qyO97G7Wrcqq6Om_5erARUyA5o1QehOA/s1500/fuerteventura-canary-islands-popcorn-beach-1-POPCORN0622-08ac15938bde49b793e26ee762928a49.jpg

ឆ្នេរសមុទ្រនៅកោះហ្វឺដឺវិនធួរ៉ា ប្រទេសអេស្ប៉ាញ សម្បូរទៅដោយគ្រាប់ខ្សាច់ពណ៌ស និងមានដើមដូងដុះនៅតាមឆ្នេរ ។ ប៉ុន្តែឆ្នេរសមុទ្រនេះមានសភាពខុសប្លែកយ៉ាងខ្លាំងពីឆ្នេរសមុទ្រផ្សេងទៀត ដោយសារអ្វីៗគ្រប់យ៉ាងនៅលើឆ្នេរមានលក្ខណៈដូចគ្នានឹងគ្រាប់ពោតផ្ទុះ (ឬ Popcorn) ទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5bENiRiD1UJFOBsAJHOQN0wQb575iwF_0n2eOCIXaRACNaNdOfJ0_PIls8bKDA9yF0PAnJE3bV0uzFGiQtZV8xodT8acgZ5WNccvlw0vDlr7YkQd5oSoHoVRv5R5GdTz5p0rDbiSBASLK2EWOSl2FYtbBYwI0bo2E63clqvwYco7ZrxAv432mNej1Yn4/s800/photo_2024-06-17_16-54-42.jpg

បើសម្លឹងមើលកាន់តែយូរទៅ វានឹងកាន់តែតែដូច Popcorn ខ្លាំងឡើង និងគួរឱ្យចង់បរិភោគទៀតផង ។ ហេតុនេះ ទើបឆ្នេរសមុទ្រនៅកោះហ្វឺដឺវិនធួរ៉ា (Fuerteventura) ត្រូវបានគេដាក់ឈ្មោះថា ឆ្នេរសមុទ្រ Popcorn (ឬ Popcorn Beach) ។ បើតាមការស្រាវជ្រាវបញ្ជាក់ថា ដុំថ្មតូចៗពណ៌សទាំងនេះបានកើតឡើងពីកំទេចផ្កាថ្មពណ៌ស ដែលមានរូបរាងខុសធម្មតា រួមផ្សំនឹងការផ្លាស់ប្តូរពណ៌ ទើបវាមានរូបរាងដូច Popcorn ។

បើទោះជាដុំថ្មទាំងនេះមើលទៅដូចគ្នានឹង Popcorn ក៏ពិតមែន ប៉ុន្តែវានៅតែជាថ្មមានសភាពរឹងខ្លាំង ។ រីឯភ្ញៀវទេសចរមកកម្សាន្តនៅឆ្នេរនេះនឹងមានអារម្មណ៍ថា ឈឺជើង ពេលពួកគេដើរដោះស្បែកជើងលើឆ្នេរ ហើយវាពុំដូចគ្នានឹងការដើរលើខ្សាច់របស់ឆ្នេរសមុទ្រទូទៅទេ ។ បច្ចុប្បន្ន ឆ្នេរសមុទ្រ Popcorn បានក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយ ខណៈកាលពីមុន ភ្ញៀវទេសចរពុំសូវបានស្គាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj572Xw0l5-2p8QMF2ehTsvo-Btn1md5EYynMyvSe5ITLvXhKLVlcuqXmXTz3Dw8TN2VD-UqOp-rZJKs9p4ZzEp3A1z1b1o2w2Nre4VkGM-LJgXnnmLPRvYKekldPh-flPUNhYqIUTs2JB_egAn_MKLF8VkAtliygH-WkIhgzDUo4VlkQmLWU9dVBpAweQ/s640/photo_2024-06-17_16-54-49.jpg

ការពិត ឆ្នេរសមុទ្រដែលមានគ្រាប់ថ្មដូច Popcorn នេះ បានកើតឡើងតាំងពីយូរណាស់មកហើយនៅប្រទេសអេស្ប៉ាញ ប៉ុន្តែវាទើបតែទទួលបានការពេញនិយមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោយពីមានភ្ញៀវទេសចរបរទេសជាច្រើនមកកម្សាន្ត និងថតរូបបង្ហោះក្នុងបណ្តាញសង្គមផ្សេងៗ ។

គួរបញ្ជាក់ថា កោះហ្វឺដឺវិនធួរ៉ា ស្ថិតក្នុងប្រជុំកោះខាក់នែរី មហាសមុទ្រអាត្លង់ទិក និងស្ថិតនៅក្រៅឆ្នេរសមុទ្រអាហ្វ្រិក ។ គេបានដាក់ឈ្មោះកោះនេះថា គឺជាកោះមានឆ្នេរសមុទ្រស្រស់ស្អាតបំផុតលើពិភពលោក ប៉ុន្តែមានភ្ញៀវទេសចរតិចណាស់ដែលជ្រាបថា នៅលើកោះមានលាក់នូវរឿងរ៉ាវអាថ៌កំបាំង គឺវាសម្បូរទៅដោយ Popcorn ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhETkZmnw3VurkSi2DxvbuXxZq7r2er0ri_wZHVNx1VBUufuTCj61_fGVR1NES1Upk86SUF1Su6owrIc0EbtaxCctoDBT9Z1Dfq1kBHna9oVGNIyVehqlSs3ZzxLNxgv4LqJ63skAkSGNIdGHv2L7OT-I2Uz8AsHEq70Ihp0BLI5coKdxRwbsUJITQFUAU/s1400/Popcorn-Bay-Canarie-2.jpg