នគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើសន្និសិទសារព័ត៌មានបង្ហាញមុខជាសាធារណៈ ក្រុមឧក្រិដ្ឋជន ដែលជាមុខសញ្ញាជួញដូរចែកចាយ និងកៃច្នៃគ្រឿងញៀនដ៏ធំចំនួន ៩នាក់។

ក្រុមឧក្រិដ្ឋជនទាំង៩នាក់នេះ ជាមុខសញ្ញាចែកចាយគ្រឿងញៀនឆ្លងប្រទេស ដោយពួកគេយកកម្ពុជាធ្វើជាប្រទេសឆ្លងកាត់ ហើយបន្តនាំចេញទៅកាន់ប្រទេសទី៣។
ជនសង្ស័យទាំង៩នាក់ មាន៣សញ្ចាតិ មានជនជាតិខ្មែរ វៀតណាម និងចិន។ ក្នុងការឃាត់ខ្លួនពួកគេ សមត្ថកិច្ចដកហូតបានគ្រឿងញៀនជិត ១០០គីឡូក្រាម។
គួរបញ្ជាក់ផងដែរថា ថ្មីៗ ក្នុងពាក់កណ្តាលឆ្នាំ២០២៤ សមត្ថកិច្ចក៏ទើបធ្វើពិធីដុតបំផ្លាញគ្រឿងញៀនជាង ៤តោន កម្ទេចចោលផងដែរ៕










