Home ព័ត៌មានអន្តរជាតិ មានរឿងប្លែកៗមិននឹកស្មានដល់ទៀតហើយ ! យន្តហោះត្រៀមនឹងហោះហើរ បែរជាអ្នកដំណើរសុំចុះវីញទាំងអស់គ្នា

មានរឿងប្លែកៗមិននឹកស្មានដល់ទៀតហើយ ! យន្តហោះត្រៀមនឹងហោះហើរ បែរជាអ្នកដំណើរសុំចុះវីញទាំងអស់គ្នា

138
0

ប្រទេសតួកគី ៖ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ គេហទំព័រ dailymail.co.uk រាយការណ៍ថា យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Mavi Gok Airlines ជើងហោះហើរ 4M413 របស់ប្រទេសតួកគី រៀបនឹងចេញដំណើរទៅហើយ ស្រាប់តែអ្នកដំណើរសុំចុះវិញអស់ដោយសារអាកាសធាតុក្តៅខ្លាំងពេក និងរអ៊ូរទាំថា ក្រុមហ៊ុនអាកាសចរណ៍ពុំបានជួយអ្វីពួកគេទេ ។

ក្នុងយន្តហោះមានអាកាសធាតុខ្លាំងបែបនេះ ដោយសារខូចម៉ាស៊ីនត្រជាក់ក្នុងអំឡុងពេលយន្តហោះត្រៀមធ្វើដំណើរចាកចេញពីប្រទេសតួកគី ទៅអាល្លឺម៉ង់ ។ ហេតុនេះ ធ្វើឱ្យអ្នកដំណើរអង្គុយក្នុងយន្តហោះក្តៅខ្លាំងអស់ជាង១ម៉ោង ទម្រាំអាកាសយានិកសម្រេចចិត្តបើកយន្តហោះត្រឡប់ទៅកាន់អគារអ្នកដំណើរវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO4cW89LusHzdoJ7XtyrufrhyphenhyphenmZ37Wnd7OdQzu4IiVOGJTkGkyjyEH7FZHJ9fttQ8YJQ-3MdQuFFZXmAzWcUpPdRtp4dtX2Pn9SwKIjqfjo8Tj1a7HEEM0O0Y4cVG4l68murc2XjCKMeR_4h2tHJDuZGMbw_Rba9GdRLA6y8yG1aZWqyR6ktjZ4k-H_vw/s638/photo_2024-06-14_10-09-22.jpg

សារព័ត៌មានរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៦ ខែមិថុនា កន្លងមក ពេលនោះ យន្តហោះ Boeing 737-800 របស់ក្រុមហ៊ុនអាកាសចរណ៍ Mavi Gok Airlines កំពុងត្រៀមហោះហើរចេញពីអាកាសយានដ្ឋាននៅទីក្រុង Antalya ប្រទេសតួកគី ទៅអាល្លឺម៉ង់ ។ ប៉ុន្តែស្រាប់តែម៉ាស៊ីនត្រជាក់ខូច និងធ្វើឱ្យសីតុណ្ហភាពក្នុងយន្តហោះកើនឡើងរហូតដល់៥២អង្សារសេ ។

លោក Dominic Janssen ជនជាតិអាល្លឺម៉ង់ ដែលបានធ្វើដំណើរក្នុងយន្តហោះនេះ បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានអាល្លឺម៉ង់ក្រោយកើតហេតុថា ពេលលោកដើរចូលក្នុងយន្តហោះឃើញថា អាកាសធាតុក្តៅខ្លាំងខុសពីធម្មតា ហើយភរិយារបស់លោកបានយកកង្ហារឡើងយន្តហោះមកបក់ឱ្យកូនអាយុ៥ខែ ។ លោកថា ៖ «កូនលោកនៅតែយំខ្លាំងៗឥតឈប់ ហើយពេលអាកាសធាតុក្តៅខ្លាំង ទឹកបរិសុទ្ធសម្រាប់អ្នកដំណើរ ក៏អស់ទៀត ។ វាគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់អ្នកដំណើរគ្រប់រូប» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMVbVWY031kQiB-gB1MyO0HtmCu2Bktj-BZea2-ajxSOkmVZrbH8UqC2uJ09_YHS4OwT-_NuI5U1gdE6PXERy_xbLWste-idzLexycA1-lG-1Z9IcPgQe6X3lX5TbM2Gwl0rwOm5KZpxg2c5ZjsG65vt-6eSuUf7n6C0QrG_AcTO19vMwR_L7J6cmPmRs/s665/photo_2024-06-14_10-09-26.jpg

ចំណែកអ្នកដំណើរផ្សេងទៀតនិយាយថា ពួកគេទទួលបានការសង្គ្រោះតែបន្តិចបន្តួចប៉ុណ្ណោះពីបុគ្គលិកអាកាសចរណ៍ ខណៈអាកាសយានិកនៅតែចង់បើកយន្តហោះទៅកាន់ Runway ដើម្បីត្រៀមហោះហើរ ។

ក្រោយមក គ្រូពេទ្យម្នាក់បាននិយាយភាសាតួកគីជាមួយបុគ្គលិកអាកាសចរណ៍ថា ៖ «សូមកុំឱ្យយន្តហោះចាកចេញឱ្យសោះ ពីព្រោះខ្លាចក្មេងៗស្លាប់» ទើបអាកាសយានិកបើកយន្តហោះមកកាន់អគារអ្នកដំណើរក្នុងអាកាសយានដ្ឋានវិញ ។ ប៉ុន្តែស្ថានការណ៍នៅតែយ៉ាប់ដដែល ដោយសារក្រុមហ៊ុនអាកាសចរណ៍ពុំបានជួយអ្វីអ្នកដំណើរឡើយក្រោយចុះពីយន្តហោះ សូម្បីតែទឹកបរិសុទ្ធ១ដប ក៏គ្មានដែរ ។

ចំណែកក្រុមហ៊ុនអាកាសចរណ៍តួកគីឈ្មោះ Mavi Gok Airlines លើកឡើងថា ក្រុមហ៊ុនយកចិត្តទុកដាក់លើសុវត្ថិភាពរបស់អ្នកដំណើរ និងបុគ្គលិកអាកាសចរណ៍ខ្លាំងបំផុត ។ រីឯខាង Boeing ពុំបាននិយាយអ្វីទេ ពាក់ព័ន្ធនឹងហេតុការណ៍ខូចម៉ាស៊ីនត្រជាក់ក្នុងយន្តហោះនេះ ៕