Home ព័ត៌មានអន្តរជាតិ មកស្គាល់ពន្ធ.នាគារតូចបំផុតរបស់ពិភពលោកដែលត្រូវប្រើសម្រាប់ឃុំខ្លួនតែអ្នកទេសចរប៉ុណ្ណោះ

មកស្គាល់ពន្ធ.នាគារតូចបំផុតរបស់ពិភពលោកដែលត្រូវប្រើសម្រាប់ឃុំខ្លួនតែអ្នកទេសចរប៉ុណ្ណោះ

48
0

ធ្លាប់តែឃើញពន្ធ.នាគារមានទំហំធំហើយភាគច្រើនគឺគេប្រើសម្រាប់ឃុំខ្លួនអ្នកទោស ដោយឡែកអីពន្ធ.នាគារនេះវិញត្រូវបានគេប្រើសម្រាប់ឃុំខ្លួនតែអ្នកទេសចរប៉ុណ្ណោះ។ យោងតាម Oddity Central បានឱ្យដឹងថា ពន្ធនាគារនេះគឺមានឈ្មោះថា Sark មានទីតាំងនៅលើកោះ Sark ដែលជាកោះតូចបំផុតក្នុង Channel Islands រវាងប្រទេសបារាំង និងប្រទេសអង់គ្លេស ដែលមានក្រឡាពីរទំហំ ១.៨ m x ១.៨ m និង ១.៨ m x ២.៤ m និងបំបែកដោយច្រករបៀងតូចចង្អៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAxSYOJm6CIpXAe5ppj1VOQ2LU6x9E1K6iRffJNwhQdygDH0Qo7dMcNZr1NMBl9TAcxnZcR7RcCMoEzQKyWPA5-ajnNfFzlStj3gPNw_O0B6HFdoKI2mYcfh0zmDWZE_oE8_OCxkMXfnB1J2KajVecJ_lMh8eLq5Wn8s85qEIyudVWUrp7SsCaYl4V8iE/s640/434039190_920328980202671_3002524954615191464_n.jpg

នៅក្នុងបន្ទប់នីមួយៗមានគ្រែឈើតូច និងពូកស្តើងសម្រាប់អ្នកទោសដេក។ មូលហេតុដែលគេសាងសង់ពន្ធ.នាគារនេះមកគឺដើម្បីប្រើសម្រាប់ឃុំខ្លួនអ្នកទេសចរដែលតែងបង្កបញ្ហានៅក្នុងតំបន់នេះ ព្រោះតំបន់នេះត្រូវបានចាត់ទុកថាជាកន្លែងដែលមានសន្តិភាព មិនមានចោរកម្ម ឬឧក្រិដ្ឋកម្មនោះទេ។ ដូច្នេះប្រសិនភ្ញៀវទេសចរទៅទស្សនាកម្សាន្តហើយបានបង្កបញ្ហារំខាន នោះគេនឹងចាប់ដាក់ពន្ធនាគារនេះហើយ។ ពន្ធនាគារ Sark បានដំណើរការដំបូងតាំងពីឆ្នាំ ១៨៥៦ ហើយត្រូវបានទទួលស្គាល់ដោយ Guinness World Records ថាជា “គុកតូចបំផុតរបស់ពិភពលោក”។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSWZvOfqn2qStdWleuAdPzgT0XoWZvCyOdW4PvVGcC4iOZplNYTGBpa8XDVOs6N2dOo6vFeg0lnUPdlcJNoaLITA0sZ-r5CQM1Eae1xU5gLPifMVK4f6toP8ku8H4FFZH71DRVvhB2B8BuHk6IAtIllPL35k4TD9TGbRVF68m1atz9WBnB3KaGvob4jjY/s1200/sark-prison-the-cutest-prison-in-the-world.jpg

កោះ Sark មានផ្ទៃដីប្រហែល ៦ គីឡូម៉ែត្រការ៉េ ដែលមានប្រជាជនរស់នៅត្រឹមតែ ៦០០ នាក់ប៉ុណ្ណោះ ដូច្នេះចោរកម្ម ឬឧក្រិដ្ឋកម្មកម្រកើតមានណាស់។ សព្វថ្ងៃនេះពន្ធនាគារនៅតែដំណើរការធម្មតា ទោះបីជាមិនទៀងទាត់ក៏ដោយ ក៏ពេលខ្លះកន្លែងនេះត្រូវបានប្រើដើម្បីឃុំខ្លួនភ្ញៀវទេសចរដែលរំខាន ឬអ្នកស្រុកស្រវឹងបង្កសំឡេងខ្លាំងៗ។ ពន្ធនាគារ Sark បច្ចុប្បន្នមិនមានការផ្លាស់ប្តូរច្រើនពីការរចនាដើមឡើយ គ្រាន់តែបានបន្ថែមអគ្គិសនីប៉ុណ្ណោះ ហើយនៅតែមិនមានបង្អួចដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPv0lqoeX5Ppt4CKSHHjN8RkoZp-gvjSEeJ7HqawdHCc9WYIp1IHtnoHYvA96caaYkSQnAMMn4aQISkFjLQ4xgtXMHvmFFx13fnnMOWeeqZQD2XCMGVTyXVu_JWf_uCl2e7zaqZ_mGridRw-nfuXXF3M2bX9DF35SYo401Pbt3p-rtrSgVO9RIQLGAHXg/s1024/50950846.webp

គួរបញ្ជាក់ដែរថា ភ្ញៀវមិនត្រូវបានអនុញ្ញាតឱ្យចូលមើលខាងក្នុងពន្ធនាគារនោះទេ ប៉ុន្តែអាចជួលកង់ជិះជុំវិញកោះ និងមើលពន្ធនាគារពីខាងក្រៅបាន។ គុកនេះត្រូវបានសាងសង់ពីឥដ្ឋតូចៗ មានទ្វារពណ៌បៃតង និងមានអក្សរ AD 1856 នៅពីលើ ដែលធ្វើឱ្យវាក្លាយជាគោលដៅពេញនិយមរបស់អ្នកទេសចរជាច្រើន។ អ្នកដែលមកលេងកោះនេះតែងទៅលេងគុកតូចបំផុតក្នុងពិភពលោកដើម្បីថតរូបអនុស្សាវរីយ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN9mxhL5uQtD57dBBItVigFZSvcuRO2fV5Z6j84SfTZX4nwAEIwgURZsXAkNNJ9zPGMSXiIwlOEf5144CPxYE6R77sFm_TGQpS23hGD2LKONFEgNL3ht0B2kXDrdUrjPQv8yO1CyPPEbFhAo2w7ud2OTyyzYgEWt0jK9d2Bmx4PBECAMM0kmhrU8SHyTE/s1440/resize.webp

Sark ដែលជាកោះដ៏ខៀវស្រងាត់គ្របដណ្តប់ដោយដើមឈើបៃតងត្រូវបានគេចាត់ទុកថាជា “រតនភណ្ឌនៃកោះ Channel” និងជាកន្លែងស្ងប់ស្ងាត់សមរម្យសម្រាប់អ្នកធ្វើដំណើរដែលកំពុងស្វែងរកកន្លែងដែលឆ្ងាយពីពិភពសម័យទំនើប។ កោះនេះមិនមានរថយន្តទេ អ្នកស្រុក និងអ្នកទេសចរធ្វើដំណើរដោយការជិះកង់ ជិះសេះ ឬត្រាក់ទ័រ។ កន្លែងនេះក៏ត្រូវបានគេចាត់ទុកថាជាកន្លែងដ៏ស័ក្តិសមបំផុតមួយក្នុងពិភពលោកដែលអាចមើលផ្កាយដ៏ស្រស់ស្អាតនាពេលនារាត្រី៕