ការបណ្តុះទម្លាប់នៃការសិក្សាតម្រូវឱ្យមានការអត់ធ្មត់ និងការតស៊ូទាំងឪពុកម្តាយនិងកូន។ ជាការពិតណាស់ឪពុកម្តាយដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតទម្លាប់សិក្សាវិជ្ជមានសម្រាប់កូនរបស់ពួកគេ។ យោងតាមអ្នកជំនាញបានបង្ហាញថា កុមារដែលមានអាយុ ៩ ឆ្នាំឡើងទៅគឺចេះបង្កើតទម្លាប់ផ្ទាល់ខ្លួនរបស់ពួកគេបានហើយ។ ដូច្នេះឪពុកម្តាយត្រូវបណ្តុះទម្លាប់ល្អៗឱ្យកូនឃើញតាំងពីអាយុ ៣,៤ ឆ្នាំ ដែលអាយុទាំងនេះគឺកុមារអាចចាប់យកនិងអនុវត្តតាមយើងបានយ៉ាងងាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6j-_MddHWBUdcyfMjJLlM5fvV70GtxsmwM-bSaPWErXZ0_LJqssCkegGUGCQU630pSCPAD5ffc8rFMP9wLC-smbt-yv_MNch87uXVSdEBeniq-bcu5Q0w3yM8XtAX23QI5aPw_ngpU4JhhTJBqYjoDrRVXdStdymzV8ewNe3ID26d0Qx2HSxzoYAIYMc/s700/photo_2024-06-12_16-43-14.jpg

នេះបើតាមការស្រាវជ្រាវពីសាកលវិទ្យាល័យ University College London ចក្រភពអង់គ្លេស បានឱ្យដឹងទៀតថា កុមារអាចចាប់យកទម្លាប់របស់យើងត្រឹមតែ ២១ ថ្ងៃប៉ុណ្ណោះ ឬអាចចំណាយពេល ៣ សប្តាហ៍ដើម្បីបង្កើតជាទម្លាប់ ហើយទម្លាប់ស្មុគស្មាញអាចចំណាយពេលរហូតដល់មួយឆ្នាំ។ ហេតុនេះប្រសិនបើឃើញកុមារតែងតែអនុវត្តទម្លាប់ទាំងនេះមានន័យថាធំឡើងពួកគេគឺងាយទទួលបានជោគជ័យបំផុត។

១.បង្កើតកន្លែងសិក្សាដោយខ្លួនឯង៖ ឪពុកម្តាយត្រូវលើកទឹកចិត្តកូនឱ្យចេះបង្កើតកន្លែងសិក្សាខ្លួនឯង ដោយត្រូវប្រាប់ពួកគេនៅកន្លែងជាក់លាក់មួយ ដើម្បីឱ្យពួកគេជ្រើសរើសងាយស្រួលផ្តោតអារម្មណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFs_GXkZE7bayohkXsslHF9VGTKik3ftj6Ec6e5pfc5YUns89BVT9t_EWQQx8DLsziyuLJGmbPq0MmW1bYA87CoROwUfJ3FbvPZoH3KmecUuw_saGMiqhqI2ghK6rjQMsqj5yhYf21ArrO_AtQTrqU9TPtFAgURlQMBuPAlCqcxtpOJnXX6dYop8H62U4/s1280/photo_2024-06-12_16-43-28.jpg

២.ចេះដោះស្រាយបញ្ហាដោយខ្លួនឯង៖ កុំបង្ខំកូនរបស់អ្នកឱ្យដោះស្រាយបញ្ហាដោយប្រញាប់ប្រញាល់ ជំនួសមកវិញណែនាំពួកគេឱ្យឆ្លងកាត់តាមដំណាក់ការមួយៗ លើកកម្ពស់ជំនាញដោះស្រាយបញ្ហាឯករាជ្យ និងបណ្តុះការចង់ដឹងចង់ឃើញ។

៣.ស្វែងយល់ពីពេលវេលាការងារ និងអាទិភាព៖ បង្រៀនកូនរបស់អ្នកឱ្យចេះប៉ាន់ស្មានពេលវេលាដែលត្រូវការសម្រាប់កិច្ចការ និងកំណត់អាទិភាពតាមនោះ ជំរុញការយល់ដឹងដោយខ្លួនឯង និងជំនាញគ្រប់គ្រងពេលវេលាប្រកបដោយប្រសិទ្ធភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOofbeC8nDtfWlVd5QbWkcZXsV8e1yI_2CzD35fW0iIgrJGHDND4PMbaHHm_thUXjtQ84rXX79BqCj5DV6NKPOfSQFqMth600vgtHkA9uqhFd_pvhMtdiAEVkYVXpWrseK2_Jh-7wg0nQgf_00mTlU4BAvLr-kyF_T4zcXE4hsOwjo5PSKQYFjV4Fu9I0/s937/photo_2024-06-12_16-44-11.jpg

៤.ជំរុញផ្នត់គំនិតរីកចម្រើន៖ សង្កត់ធ្ងន់លើការខិតខំប្រឹងប្រែង និងការតស៊ូលើសមត្ថភាពពីកំណើត បណ្តុះភាពធន់ និងឆន្ទៈក្នុងការទទួលយកបញ្ហាប្រឈម។

៥.ចេះចង់ដឹងចង់ឃើញ៖ ឪពុកម្តាយត្រូវលើកទឹកចិត្តឱ្យមានការរុករក និងរបកគំហើញ បង្ហាញកុមារឱ្យមានការរំញោចចម្រុះ និងបណ្តុះការចង់ដឹងចង់ឃើញពីកំណើតរបស់ពួកគេ។

៦.អភិវឌ្ឍការអត់ធ្មត់៖ ជំរុញកូនរបស់អ្នកឱ្យមានការតស៊ូ និងការតាំងចិត្ត ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការខិតខំប្រឹងប្រែងតស៊ូក្នុងការសម្រេចបាននូវគោលដៅរយៈពេលវែង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3-YG_D4B0dfses6xHTsi_gI8iqaVCNwOW7IRzjzqY4b2R_xKU3mSFB2LbkLIelC8HhOLNtzoOQqJ3Eyu0pZz5jwRV4Pj7lBSs5MHgsjzCf8zWeXbnjwFdXWO2YF0hh2bQT3SnQ2WMa6X2Vfr2iutT4oSrRQHrvuquOospeILLk1EmLc65lkDeNDk3eUs/s1126/photo_2024-06-12_16-44-50.jpg