Home ព័ត៌មានអន្តរជាតិ មហាជនហួសចិត្តនឹងម្ចាស់ហ្វេសប៊ុកផេកថៃដ៏ល្បីធ្វើវីដេអូដេកយំង៉ាៗតាមផ្លូវនៅជប៉ុន

មហាជនហួសចិត្តនឹងម្ចាស់ហ្វេសប៊ុកផេកថៃដ៏ល្បីធ្វើវីដេអូដេកយំង៉ាៗតាមផ្លូវនៅជប៉ុន

45
0

កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា វាបានធ្វើឱ្យមហាជនហួសចិត្តយ៉ាងខ្លាំងនឹងម្ចាស់ហ្វេសប៊ុកផេកថៃដ៏ល្បីម្នាក់ ដែលធ្វើវីដេអូដេកយំង៉ាៗដូចកូនក្មេងនៅតាមផ្លូវប្រទេសជប៉ុន ។ ពួកគេនិយាយថា វាធ្វើឱ្យខូចកេរ្តិ៍ឈ្មោះជនជាតិថៃមួយប្រទេស និងសួរថា តើម្ចាស់ហ្វេសប៊ុកផេកធ្វើបែបនេះដើម្បីអ្វី? ពីព្រោះធ្វើវីដេអូមានលក្ខណៈបែបនេះមានច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU7WOcnUIGYpsn9vNsmr3YVQPi6SHwFnaa-XuBL3iKQCEiFyMl5rTOxsOb6H03z_h2EmsYJlBagZFl5MYHuuR9NI-ONjsjMNoRv7Qai084E_pMVBWmPY0WtfqZ7jGAGz3mwT2rp0ST9XoGwTKbZCfNTCQW3jt0H3ljtv-S9HfDBmpElrA4qnub8vhDOTo/s717/Screenshot%202024-06-13%20101331.png

អ្នកលេងបណ្តាញសង្គមថៃរិះគន់ និងហួសចិត្តយ៉ាងខ្លាំង ក្រោយពីហ្វេសប៊ុកផេកថៃដ៏ល្បីមួយឈ្មោះថា «น้องปิงน่ารัก» ដែលមានចំនួនអ្នកតាមដានស្មើជាង១សែន៩ម៉ឺននាក់ បានបង្ហោះវីដេអូដេកនៅលើផ្លូវដើរ និងយំង៉ាៗដូចកូនក្មេង នៅប្រទេសជប៉ុន ហើយវីដេអូភាគច្រើន គឺម្ចាស់ហ្វេសប៊ុកផេកចូលចិត្តទៅថតនៅទីប្រជុំជន ។ ក្នុងវីដេអូទាំងនេះ គេបានឃើញម្ចាស់ហ្វេសប៊ុកផេកដេកនៅលើឥដ្ឋ, ផ្លូវថ្មើជើង និងស្ថានីយរថភ្លើងជប៉ុន ។

ក្រោយពីវីដេអូទាំងនេះបានបង្ហោះក្នុងបណ្តាញសង្គម ធ្វើឱ្យអ្នកលេងបណ្តាញសង្គមចូលមកបញ្ចេញមតិជាបន្តបន្ទាប់នឹងទង្វើខាងលើ ហើយការលើកឡើងភាគច្រើនរបស់មហាជនបានរិះគន់ម្ចាស់ហ្វេសប៊ុកផេកនេះថា ៖ ការធ្វើវីដេអូនីមួយៗបង្ហោះក្នុងបណ្តាញសង្គម គួរតែប្រើប្រាស់ខួរក្បាល ចូរគិតឱ្យបានច្រើន មុននឹងធ្វើអ្វីមួយ ។ ជនជាតិថៃម្នាក់ថា ៖ «ខូចកេរ្តិ៍ឈ្មោះជនជាតិថៃអស់ ធ្វើវីដេអូបែបនេះនៅថៃបានហើយ កុំទៅធ្វើដល់ជប៉ុន» ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC1UDJlFkNhin0f8liD1n6DbGgUbigYSj5XGVxNKQpI-z5C_5D-GaZm66y_-0x_-xs-v09z11KCD_SRM_KBtAl_aETRwz1QIxe8zs_Wr8gxDnkhTcIkWMlYe_MfCVBT4NfPWLsld4drk9pl-R7yntYuBLwgTHTzqG-KxrU9Z4MBcrrRf-yOP-TvXQTaNg/s728/Screenshot%202024-06-13%20101347.png

ជនជាតិថៃម្នាក់ទៀតថា ៖ «តើធ្វើអីចឹងដើម្បីអ្វីទៅ? ខ្ញុំមិនចូលចិត្តទេ ចរិតបែបនេះ ។ វាធ្វើឱ្យជនជាតិថៃមួយប្រទេសខ្មាស់អៀនដោយសារវីដេអូនេះ ពុំគួរធ្វើទាល់តែសោះ ព្រោះខូចកិត្តិយសប្រទេសយើងអស់ ។ ខ្ញុំយល់ថា វាគ្រាន់តែជា Content តែក៏ត្រូវស្គាល់កាលៈទេសៈផងដែរ» ។

ដូចគ្នានេះ ជនជាតិថៃម្នាក់ទៀតនិយាយថា ៖ «តើអ្នកឯងកើតអី? ធ្វើវីដេអូឥតប្រយោជន៍ ហើយបើគេដឹងថា អ្នកជាជនជាតិថៃ គេនឹងគិតថា ជនជាតិថៃសុទ្ធតែមានចរិតបែបនេះ ។ គួរប្រើខួរក្បាលគិតផង មុននឹងធ្វើអ្វីមួយ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6djy96YVoe3n5t0lYUx9PUbcRZpjmmz8tJr1_z1F7506Q5LRGwcur6YE91U_diJdGu5pJ0-nQFAOvDTXXh3fj43U2dHIumzfEXmGatVArF3p6Ov_EYl_0kZATgE6Ip_B4luvC1Im4TOLWItprmPpafBovjZfNitCtiox5vUFDkWdJ8Eg2cOj8Gb1RlvI/s715/Screenshot%202024-06-13%20101401.png

ក្រោយពីមហាជនរិះគន់ខ្លាំងៗនឹងការបង្ហោះវីដេអូបែបឡប់ៗ បុរសជាម្ចាស់ហ្វេសប៊ុកផេកខាងលើបានសរសេរបកស្រាយថា គ្រាន់តែធ្វើវីដេអូដេកយំង៉ាៗដូចកូនក្មេងនៅជប៉ុនសោះ ហេតុអ្វីចាំបាច់នាំគ្នាជេរដល់ថ្នាក់នេះ? វាគ្រាន់តែជាការដេកថតវីដេអូប៉ុណ្ណោះ និងចង់បង្ហាញពីក្តីសុខបែបក្មេងៗ ។ ខ្ញុំធ្វើវីដេអូនេះ មិនមែនចង់ល្បីទេ ព្រោះខ្ញុំធ្វើច្រើនឆ្នាំហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxvdQi064VwFsk7n1VWvYsGw1sQOkaqZBR2glJDe1Uqlpj2epY1e3xrj3NIcyRPy9N_T5uTfUXXc9e901CHRyFA2jX97GlEX23XuDypHBNC-jjq7_OFid-c7JonT0imrKNOYrknDxlerPLJXn-yD1Y9B4oPeCJWx3fKPDZ0A6MyA2F2JxRCw5uJor5xkQ/s717/Screenshot%202024-06-13%20101419.png

ម្ចាស់ហ្វេសប៊ុកផេកបន្តថា ក្នុងឋានៈខ្ញុំមាន Lifestyle បែប Adult Baby ខ្ញុំយល់ឃើញថា ការដេកយំង៉ាៗនៅលើឥដ្ឋបែបនេះ វាជា Pride សម្រាប់ខ្ញុំ ។ ម្យ៉ាងទៀត វាបានបង្ហាញពីខ្លួនខ្ញុំថា ខ្ញុំជា Adult Baby និងរីករាយដូចក្មេងក្នុងជីវិត និងគ្មានអ្វីទុក្ខព្រួយទេ ។ មនុស្សយើងធំដឹងក្តីមកតែងតែព្យាយាមកសាងជីវិតខ្លួនឯង រហូតភ្លេចពីក្តីសុខកាលពីវ័យកុមារ និងភាពស្រស់ថ្លា ហើយខ្លាចថា បើធ្វើអ្វីមួយ ខ្លាចសង្គមរិះគន់ ព្រោះយើងកាន់តែក្លាយជាមនុស្សចាស់ យើងកាន់តែគិតពីក្រសែភ្នែកអ្នកដទៃខ្លាំងឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJJfWEBewC_ugUwZkNwfwgt5LwrH7Xp99W4YtwfMamlZXh5zFmZdMISO5FO2L5_RGdzMrISE1s2hZ83mSVaNz6MZ6p0ijmxCK5vQDbhDCWt5RNjVz_-0A9BppUL293zSSpve54RfdT84xi4-iSlGla2yX9ygAv5GveeyxyokedR7mqYQogGkMH7R8OpFI/s716/Screenshot%202024-06-13%20101443.png

ប៉ុន្តែការរស់នៅដូចក្មេងរបស់យើង វានឹងធ្វើឱ្យយើងមានក្តីសុខម្តងទៀត ។ យើងចង់ធ្វើអ្វី ធ្វើទៅ ឬចង់លោត រាំច្រៀងស្រេចតែចិត្ត ហើយយើងនឹងមើលឃើញថា ពិភពលោកនៅមានអ្វីសប្បាយៗច្រើនទៀត ។ ហេតុនេះ វាជាការរស់នៅដូចក្មេងម្តងទៀត ហើយខ្ញុំចង់ឱ្យអ្នករាល់គ្នាសាកល្បងធ្វើវា ប៉ុន្តែបើពុំធ្វើទេ ក៏ពុំគួររិះគន់ ឬជេរបែបនេះដែរ ៕