Home ព័ត៌មានអន្តរជាតិ ពិតអត់ សត្វដំរីចេះដាក់ឈ្មោះឱ្យគ្នា និងហៅឈ្មោះសម្រាប់ទំនាក់ទំនង

ពិតអត់ សត្វដំរីចេះដាក់ឈ្មោះឱ្យគ្នា និងហៅឈ្មោះសម្រាប់ទំនាក់ទំនង

53
0

យោងតាមការស្រាវជ្រាវថ្មីបង្ហាញថា សត្វដំរីអាចដាក់ឈ្មោះឱ្យគ្នា និងហៅឈ្មោះគ្នាទៅវិញទៅមកសម្រាប់ទំនាក់ទំនង ។ លក្ខណៈពិសេសនេះបានធ្វើឱ្យដំរីក្លាយជាសត្វដំបូងគេបន្ទាប់ពីមនុស្ស ដែលអាចហៅឈ្មោះកូនៗ និងមិត្តរបស់វា ។ វាបានស្រែកហៅគ្នានៅកន្លែងឆ្ងាយៗ ឬដំរីចាស់ហៅឈ្មោះកូនដំរី ទើបគេសន្និដ្ឋានថា ដំរីអាចចំណាយពេលជាច្រើនឆ្នាំក្នុងការវិវឌ្ឍសមត្ថកិច្ចពិសេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8L58PNO3jGZH8NEQYtw4utbgidQ9DzGisicg4IkB7X9Y4bm_yRG5F8NYqIhNcO5oV4jIK6Eq09rpgmKGxAgMXPgNGRAngjG0I1JM07Atq9pJG8y1MYwlOMdfooSN71g0sTSAnk_l2rXA50OHzhBIdJVP5yORnfzqOHktDEkM6A40BhqByA7_Ayf7Q-EM/s940/1594961048603.jpg

ការស្រាវជ្រាវនេះបញ្ជាក់ថា ដំរីបានតាមរកគ្នាដោយការហៅឈ្មោះរបស់ដំរីនីមួយៗ ដែលពួកវាបានដាក់ឈ្មោះទាំងនេះដោយខ្លួនឯងសម្រាប់កូនៗ និងមិត្តរបស់វា ។ ម្យ៉ាងទៀត ដំរីមានភាពខុសប្លែកពីសត្វផ្សេងៗ ដូចជា ៖ ត្រី Dolphin និងសត្វសេក ដែលអាចនិយាយត្រាប់តាមមនុស្សតែប៉ុណ្ណោះ ។

ក្រុមអ្នកស្រាវជ្រាវអន្តរជាតិបានប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីវិភាគសំឡេងដំរីអាហ្វ្រិកចំនួន២ហ្វូង នៅប្រទេសកេនយ៉ា ហើយលទ្ធផលបង្ហាញថា វាអាចដឹង និងឆ្លើយតបទៅកាន់សំឡេង ហើយវាពុំចាប់អារម្មណ៍នឹងការហៅឈ្មោះដំរីផ្សេងទេ ។ លោក Michael Pardo អ្នកស្រាវជ្រាវផ្នែកបរិស្ថានមកពីសាកលវិទ្យាល័យ Colorado State សហរដ្ឋអាមេរិក និយាយថា ៖ «ការស្រាវជ្រាវបង្ហាញថា ដំរីដឹងថា តើសំឡេងទាំងនេះហៅឈ្មោះរបស់វាដែរឬទេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTYCOnIENiuI29BKNKQCdmzSkVAQR_nCEerrfnOes2Vd6s8vnOcDPMoxKmKGLIZawbJLT_Mu0YDj3ysehyMketN7fpWdjktieif7AgU9ig2Ootw4OeQgJyj_r2_dnyR74uGM29UIdwVDcai2jS3PuyOfWkopFknR82K297uwAYq_yKOFPBrsz2bh-3UmM/s960/Attain-Higher-Ground-8808-960w-h.jpg

អ្នកស្រាវជ្រាវបញ្ជាក់ថា បច្ចេកវិទ្យា AI បានជួយឱ្យពួកគេដឹងថា ដំរីមានសំឡេងខុសៗគ្នារហូតដល់៤៦៩ប្រភេទ ក្នុងនោះដំរី១០១ក្បាលបានបញ្ចេញសំឡេងហៅមិត្តរបស់វា ហើយដំរី១១៧ក្បាលទៀតបានឆ្លើយតប ។ ហេតុនេះ ដំរីអាចបញ្ចេញសំឡេងបានច្រើន ដូចជា ៖ សំឡេងខ្លាំងដូចត្រែ និងសំឡេងតិចរហូតដល់មនុស្សស្តាប់ពុំឮ ។

ការស្រាវជ្រាវមួយចុះផ្សាយក្នុងទស្សនាវដ្តី Nature Ecology and Evolution បញ្ជាក់ថា ការហៅរកគ្នាជាញឹកញាប់បំផុតរបស់ដំរី គឺសំឡេងបែបប្រេកង់កម្រិតទាបសម្រាប់ទំនាក់ទំនងគ្នា ។ លើសពីនេះ ពេលអ្នកស្រាវជ្រាវថតសំឡេងដំរី និងចាក់ឡើងវិញ ធ្វើឱ្យដំរីរំភើបពេលបានឮសំឡេងមិត្ត ឬកូនៗរបស់វា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiW0UOUq8iHBTeh595D-3AIwkQHdWNu3TbFcevLAhw18KX45kb0plcBStMDD5jk_dmszpiyNc2BwtYUqOXhGvkaBDN6056vaUg5xC67tTDc-cA9vMbY7YU5pM2lBycPzSx1MeQDWjpHU2oTF0HjsDojzJsV2ZOIV6SmiRq1lSly-aNLhV05xUqv6HLOHFs/s1280/photo_2024-06-12_11-09-53%20(2).jpg

ផ្ទុយទៅវិញ ពេលអ្នកស្រាវជ្រាវហៅឈ្មោះដំរីផ្សេងទៀតឃើញថា វាខុសគ្នាពីត្រី Dolphin និងសត្វសេក ដែលតែងតែនិយាយត្រាប់តាម ប៉ុន្តែដំរីពុំបានបញ្ចេញសំឡេងត្រាប់តាមទេ ។ ដូច្នេះ មានតែដំរី និងមនុស្សប៉ុណ្ណោះ ដែលចេះដាក់ឈ្មោះឱ្យគ្នា ។ ប៉ុន្តែអ្នកស្រាវជ្រាវនឹងស្រាវជ្រាវបន្ថែមទៀតពាក់ព័ន្ធនឹងការវិវឌ្ឍសមត្ថភាពពិសេស ។

លោក Frank Pope នាយកផ្នែកអភិរក្សសត្វដំរី (Save The Elephants) និយាយថា ៖ «បើទោះជាមនុស្ស និងដំរីមានភាពខុសប្លែកគ្នាក្តី ប៉ុន្តែមានលក្ខណៈស្រដៀងគ្នាច្រើន ដូចជា ៖ ការពង្រីកក្រុមគ្រួសារក្នុងសង្គមតាមរយៈការវិវឌ្ឍសមត្ថភាពខួរក្បាល ។ ដំរីអាចហៅឈ្មោះដំរីដូចគ្នាបាន គឺគ្រាន់តែជាចំណុចចាប់ផ្តើមពីជីវិតរបស់ពួកវា» ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv0aQxuZP2Oxt0qG4kqaZdS276820RxUtneFaTjkFjh7pPj9sfltCutO1Hxbg7bKF2KuyUtABi2P1JFm1ZVzKzwZZbc-mq-uis8bPz4fOvczunlxbX_8uTZ2a9jXAX67Xk3TWku6mLQKxKOd0q11DFIumhsvnCKlpUhQv7I-hl-Hi0xhGWfqsGf8fc1ok/s1280/photo_2024-06-12_11-09-53.jpg