តារាសម្តែងដ៏មានប្រជាប្រិយភាព Dylan Wang ត្រូវបានអ្នកលេងបណ្តាញសង្គមក្នុងប្រទេសចិនបានបញ្ចេញមតិរិះគន់ទៅកាន់លោកដោយសារតែហាក់ដូចជាលើកទឹកចិត្តអ្នកគាំទ្ររបស់ខ្លួនដែលបង្កការរំខានដល់សាធារណជនក្នុងពេលដែលតារាសម្តែងរូបនេះបញ្ចេញកាយវិការយកចិត្តទុកដាក់ដល់ហ្វេនៗក្នុងការបញ្ជារទិញតែទឹកដោះគោសម្រាប់អ្នកឈរតម្រង់ជួរពេញមួយយប់។.png)
ថ្មីៗនេះ តារាសម្តែងចិនដ៏មានប្រជាប្រិយ Dylan Wang បានថតវគ្គមួយនៃកម្មវិធី Keep Running នៅ Hangzhou ជាមួយតារារួមសម្តែង Bai Lu , Fan Chengcheng និង Chen Zhenyuan ។ ប្រការនេះបានធ្វើឱ្យអ្នកគាំទ្របានទៅមើលយ៉ាងច្រើនកុះករ ប៉ុន្តែអ្នកស្រុកក្នុងតំបន់បានត្អូញត្អែរអំពីការរំខានជាសាធារណៈពីសំណាក់អ្នកគាំទ្រ។.png)
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ អ្នកគាំទ្ររបស់តារាសម្តែងវ័យ២៥ ឆ្នាំរូបនេះបានលើកបដាដើម្បីបង្ហាញការគាំទ្រនៅនឹងកន្លែង ហើយបានតម្រង់ជួរពេញមួយយប់ ដោយអ្នកខ្លះបានចោទប្រកាន់ថាលើកទឹកចិត្តអ្នកផ្សេងទៀតឱ្យប្រើថ្នាំបាញ់ម្រេចលើអ្នកដែលចាប់យកកន្លែងរបស់ពួកគេ។ អ្នកគាំទ្រតារាសម្តែងរូបនេះក៏ត្រូវបានគេនិយាយថាបានលោតពីលើផ្លូវដែកហើយគប់គន្លងផ្លូវបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ខ្លួននិងអ្នកដទៃទៀត។
ក្នុងទង្វើមួយដែលគេយល់ឃើញថាជាការលើកទឹកចិត្តដល់អាកប្បកិរិយារបស់ពួកគេនោះគឺ Dylan Wang បានបញ្ជាទិញតែទឹកដោះគោសម្រាប់អ្នកដែលតម្រង់ជួរពេញមួយយប់ ធ្វើឱ្យអ្នកលេងអ៊ីនធឺណិតមិនពេញចិត្ត។ នេះបើតាមការចុះផ្សាយពី Asian One។
លើសពីនេះ ឪពុកម្តាយរបស់សិស្សដែលមិនសប្បាយចិត្តក្នុងការប្រឡងចូលមហាវិទ្យាល័យថ្មីៗនេះត្រូវបានគេរាយការណ៍ថាបានសរសេរនៅក្នុងពាក្យបណ្តឹងដែលនាំឱ្យក្រុមការងារផលិតកម្ម Keep Running បញ្ឈប់សកម្មភាពអ្នកគាំទ្រនៅនឹងកន្លែង។
យ៉ាងណាមិញរបាយការណ៍បានបន្ថែមដែរថា អ្នកគាំទ្ររបស់ Dylan Wang បានសារភាពថាបានតម្រង់ជួរពេញមួយយប់ ប៉ុន្តែក្នុងពេលតែមួយបានអះអាងថា ពួកគេមិនមែនជាការរំខានដល់សាធារណជននោះទេ៕










