ធ្លាប់តែឃើញច្រៀងនិងរាំ តែឥឡូវនេះមកឃើញ Jennie ដើរម៉ូតវិញម្តង ធ្វើឱ្យអ្នកគាំទ្រស្ងើចសរសើរមិនដាច់ពីមាត់ថានាងជាតារាដែលមានទេពកោសល្យខ្ពស់ មិនត្រឹមពូកែច្រៀង រាំ សម្តែងប៉ុណ្ណោះទេ នាងក៏ពូកែខាងដើរម៉ូតដែរ។ នេះជាលើកដំបូងហើយដែល Jennie បានបង្ហាញខ្លួនក្នុងនាមជាតារាបង្ហាញម៉ូត ដោយបានដើរម៉ូតបិទកម្មវិធី “La Casa” នៅក្នុងប្រទេសអ៊ីតាលី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhamMWFd4ZHUHIq0dDZnSn0Y6gwFVamoA9sEaPJasIFEeL4ye24lVTj5eiaHlFwM1OuMRVs7HF0soXRk0Tz5cOK4ckhhc3Dm_RwWz-Du3rarwuLf9mAllK0NCMz5b7tlVyKjNhaXz73Ch4qRgHy9F7Jz7wYefU-WWaL1-eNnrbAScBpvB8wIXZoXRoXdys/s1080/3e30002b9e01d6372400b1ed05f93e0ef3-Jacquemus-La-Casa-Look-4x5-47-NO-LOGO.2x.rsocial.w600.webp

យោងតាម teenvogue ថ្មីៗនេះគេបានប្រទះឃើញ Jennie សមាជិក BLACKPINK បានចូលរួមក្នុងកម្មវិធីដើរម៉ូតរបស់ម៉ាកយីហោល្បីល្បាញមួយគឺ Jacquemus ដែលធ្វើឡើងលើដំបូលអាគារនៃ Casa Malaparte ជាកន្លែងដ៏សំខាន់មួយត្រូវបានសាងសង់នៅលើកំពូលនៃច្រាំងថ្មចោទដ៏អស្ចារ្យជាមួយនឹងទិដ្ឋភាពសមុទ្រនៅលើកោះ Capri របស់ប្រទេសអ៊ីតាលី។ នៅក្នុងកម្មវិធីនោះគេក៏បានប្រទះឃើញមានតារាល្បីៗជាច្រើនចូលរួមផងដែរដូចជា Dua Lipa, Peggy Gou, Arón Piper, Manu Ríos និងជាច្រើននាក់ទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvz157i1S9jy6Ypb0kRnmygxM-y3VegCkwJaHTNuhQxtNgWzbDCH1WJfp1oBausgnMu86LOTXtBAme8Dc53RDHkQ5OVUT5BXcoXsbrXUlupdZuYG5Bkn2KcwLw-jzfwjOgLOviw3LLpboeFqUFynFsepuMGZquV_JHYq34RpAUGzuGGNcr0cW-DYfLA1E/s1346/448126102_18447250072019666_5976821834374293466_n.jpg

ទោះជាយ៉ាងណា លើកនេះ Jennie មិនត្រឹមចូលរួមជាភ្ញៀវប៉ុណ្ណោះទេថែមទាំងបានបង្ហាញខ្លួនក្នុងនាមជាតារាបង្ហាញម៉ូតលើកដំបូងបង្អស់របស់នាងផងដែរ ដោយបានដើរម៉ូតបិទកម្មវិធី “La Casa” ក្នុងគម្រប់ខួបទី ១៥ ឆ្នាំរបស់ម៉ាកយីហោនេះ។ នៅក្នុងកម្មវិធីបង្ហាញម៉ូតនោះគេបានឃើញថា Jennie ស្លៀករ៉ូបវែងពណ៌ខ្មៅវាលក្លៀក ព្រមជាមួយកាបូបពណ៌ផ្ទៃមេឃ និងលេងទឹកមុខយ៉ាងជឿជាក់សមជាតារាបង្ហាញម៉ូតអាជីពតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicMZdvOEF3uchfe3XYWcHv7EYnYEaayu8jz3BC3ZFlpiC58TA8rdUhy_TU_uRVRkMwx3g0dIze2wxiuK5SrDZCh8B5IiIFOhyKQmGgKqGtkwMV5tHD9A81Ww87GsJWmvsBQ2UIIqFmd_skelLPJIM__ojX-qO9FZU1dgwb-PT2ZNndbHMTVbeH6tEFbN4/s1437/IMG_3264.webp

គួរបញ្ជាក់ដែរថា Jennie នៅតែជាសមាជិក BLACKPINK រហូតទោះបីជានាងបានចាកចេញពីផលិតកម្ម YG Entertainment ក៏ដោយ ក៏នាងនិងសមាជិក BLACKPINK ៣ រូបទៀតនៅតែមានទំនាក់ទំនងល្អជាមួយគ្នាធម្មតា។ បច្ចុប្បន្នតារាស្រីរូបនេះបានបន្តសកម្មភាពទោលក្រោមផលិតកម្មរបស់ខ្លួនគឺ ODD ATELIER ហើយនៅពេលចាកចេញពីទ្រនំចាស់ នាងនៅតែទទួលបានការគាំទ្រយ៉ាងច្រើនជុំវិញពិភពលោក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZQ8yF96sOE3PJHrFh9y3LTZIGVoAaXDZ9rzm6uYaKEX9koVHXXTKpM8LFRbZ0Dmth9xDuKuvRKe7ktm2Udy7AcZGYART28IGzwXfYdbvPSWoBp27MB2X5pWPsiQoKGhcghA5mOdN7UxhiNI-Y0imM8ISUIQlPW5M9PWr7UhrfJWmvO-YXYzjYviFc9mc/s1200/Jennie-Kim-Closes-Jacquemus-FW24-La-Casa-Show-.jpg