អ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីមានគណនីហ្វេកប៊ុកមួយឈ្មោះថា «Dariya Kun» បានទម្លាយរឿងរ៉ាវរបស់ ម៉ាច ដាវី Miss Grand រតនៈគីរី មានគ្រួសារហើយហើយប៉ុន្តែនៅតែអាចចូលរួមប្រកួតបាន ខណៈតួលេខនៃអាយុគឺខុសប្រក្រតី ដោយគណនីនេះបានលើកឡើងថាកាលពីឆ្នាំ២០២០ នាងមានអាយុ២៥ ឆ្នាំ ខណៈឆ្នាំ២០២៤ ចូលប្រកួតដាក់ថាអាយុ២៦ឆ្នាំទៅវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvbKPA1Xjku3wm89dR5xQykoELbAG27yfPgEVAsig2n-PAJNcu6JW7y_afF7tGXht9KjSzXhKFl0TPOUVbI6UA5SsEIxY9nIlirapnJ7FIkrnb9AbJ47ZO3ZVbLRy0wEWMWZOLCQO2YY3STsga_tA6h6WtQos6sijcSY_6OlJUOLYMyL8zLTwnxreFAxE/s2048/image_2024-06-10_09-23-01.png

កំពុងតស៊ូប្រយុទ្ធលើសមរភូមិប្រកួត Miss Grand Cambodia 2024 ម៉ាច ដាវី តំណាងឱ្យខេត្តរតនៈគីរី ត្រូវប្រឈមមុខនិងរឿងរ៉ាវដ៏រសើបមួយផ្អើលពេញបណ្តាញសង្គមបន្ទាប់ពីត្រូវបានគេទម្លាយថានាងរៀបការហើយម្តេចអាចចូលប្រកួតបាន និងតួលេខអាយុខុសពីការពិត។ ការចេញមកទម្លាយនេះអ្នកខ្លះបានលើកទឹកចិត្តទៅកាន់នាង ខណៈអ្នកខ្លះថាអ្នកចេញមកទម្លាយរឿងឯកជននេះជាការវាយប្រហារនាងច្បាស់ណាស់មិនដឹងថាមានចេតនាអ្វីឱ្យប្រាកដនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-5s2cZgK0yFgnIHNYklkuQhuty9iShaYCuokGmsUWQ7pvoUWZDvLgJZNRcJGo8vduk5hJE5AD6pkCUI2szA6t-wWASBb6wQMOuzg7iNyOwH89ad_M2AIyMDJGhFVQz_rlmQqJVjIilLUhQICPgis6QdtpeFDhJ27b7rIi1VH85DrW186QXyW4MgihCrI/s2048/image_2024-06-10_09-23-03.png

កាលពីថ្ងៃអាទិត្យ ទី៩ ខែមិថុនា គណនីមួយឈ្មោះថា «Dariya Kun» បានបង្ហោះពី ម៉ាច ដាវី ជាមួយរូបថតនិងវីដេអូមង្គលការដោយអមជាមួយខ្លឹមសារថា «ទើបដឹងថាស្ដ្រីធ្លាប់រៀបការហើយអាចចូលប្រកួត Miss grand បាន សំខាន់កាល ២០២០ ប្រកួត Miss universe អាយុ២៥ ឥឡូវមក grand 2024 អាយុ២៦ទៀតអីក៏ម៉េសៗលោកអើយ លេងខូចគេម្ដង២រឿង និយាយតាមត្រង់អាណិតបេក្ខភាពផ្សេងៗទៀតណាស់។ បញ្ជាក់ផុសនេះមិនបានជាន់ពន្លិចទេគ្រាន់តែឃើញហើយហួសចិត្ត»។ ក្រោយមកគណនីដដែលបានបង្ហោះរូប ម៉ាច ដាវី ជាច្រើនសន្លឹកក្នុងរូបភាពនាងជាកូនក្រមុំ។
នៅព្រឹកថ្ងៃទី១០ មិថុនា គណនី «Dariya Kun» បានបង្ហោះបន្តទៀតថា «អរុណសួស្តីប្រទេសកម្ពុជា តើអាចទេនៅថ្ងៃPreliminary និង Final មានវត្តមានស្ត្រីរៀបការក្រាបក្បាលដល់កន្ទេលអង្គុយសំពះផ្ទឹមដើរនៅលើឆាក រង់ចាំតាមដានទាំងអស់គ្នា» ខណៈក្នុងរូបភាពបានបង្ហាញថា ម៉ាច ដាវី បានរៀបការកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifRI5CVT1Z2B1Xs_bJN56FQ30KTJGCTw0IfgMEWGpDboMstRHyrWHpY7WcqKJJFMY5ufx5kiuRJd8LEsv5t98_XTJzunG6OvBHhO4a7X3r_gYJtKUs93lCTDYUTdp6pxneioJMYMrN97bocVDo1SQByqI25HrTYM0Pl1m5h3987PMd1B8Af9UMVIXKXCc/s2048/image_2024-06-10_09-23-04.png

ការចេញមកបង្ហោះជាបន្តបន្ទាប់នេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនបានចូលទៅខម្មិន ថាតើធ្វើបែបនេះដើម្បីអ្វី ឬក៏ចង់បំផ្លាញកិត្តិយសអ្នកដទៃជាដើម ខណៈអ្នកខ្លះបានបង្ហាញការអាណិតអាសូរយ៉ាងខ្លាំងទៅកាន់ ម៉ាច ដាវី Miss Grand រតនៈគីរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5VAbwRZpBuNpdwSXAjfQlhLT4Q2kkgZMRB5j4pqJD7EbyYy9Oj6OTM_glX_Yy0fXfdN1Om5z4tvMpMn1BUkPAQ1K8bdu_sbjFHtlRoajzCXEt6W_tVeVtKpdqLdoo-OD2o9kkwZKS95o5R1JX7AYVXnSaqHI8FUFWltqf3KYXoq9p8eyXqzRbVf5kJFw/s1242/image_2024-06-10_09-23-08.png

ជុំវិញការបង្ហោះជាបន្តបន្ទាប់ពីគណនីខាងលើនិយាយអំពីខ្លួនថាជាស្រ្តីរៀបការហើយ នៅតែអាចចូលប្រកួតបាននិងតួលេខអាយុខុសប្រក្រតីនេះ នៅលើបណ្តាញសង្គមរបស់ ម៉ាច ដាវី មិនបានចេញមកបកស្រាយអ្វីនោះឡើយ៕